Sunday, April 26, 2015

How to crow chicken


ការចិញ្ចឹមមាន់
 I.    ការចាប់ផ្តើម​ចិញ្ចឹម​បក្សី ការជ្រើសរើស​មាន់( Getting started Securing srock )មាន់​គឺជា​សត្វ​ងាយស្រួល​ក្នុង​ការរក​ទិញ និង​ងាយស្រួល​ផ្លាស់ប្តូរ​ទីកន្លែង ហើយ​មាន​លក្ខ-ណៈ​​ជ្រើសរើស​៤​ផ្សេងៗ​គ្នា ក្នុង​ការចាប់ផ្តើម​ចិញ្ចឹម ។​
១- កូន​មាន់​អាយុ ​១​ថ្ងៃ ( day – old baby chicks )
​​          នេះ​គឺជា​វិធីសាស្ត្រ​មួយ​យ៉ាង​សមញ្ញ​បំផុត នៃ​ការចាប់ផ្តើម​ចិញ្ចឹម​ឬ​ជ្រើស​រើស​ពូជ​បក្សី។
គុណសម្បត្តិ​ : កូន​មាន់​អាយុ​១​ថ្ងៃ ត្រូវ​បាន​ចិញ្ចឹម​ដោយ​ខ្លួនឯង​នូវ​សារធាតុ អាហារ​ជាតិ​ក្រហម​​របស់​វា ក្នុង​រយៈពេល​២ ​ឬ​៣​ថ្ងៃ ដូច្នេះ​វា​មិន​ត្រូវការ​ចំណី​ ឬ​ទឹក​ក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូនយក​ទៅ​កន្លែង​ថ្មី​ទេ ។
គុណវិបត្តិ​ : ក្នុង​រយៈពេល​ដឹកនាំ​កូន​មាន់​យក​ទៅ​កន្លែង​ថ្មី វា​អាច​មាន​គ្រោះថ្នាក់​ខ្លះ​ដែរ ដូចជា​កា​ថប់​ខ្យល់​ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក។ ថ្វី​ត្បិត​តែ​កូន​មាន់​ត្រូវការ​កំដៅ​ច្រើន​ជាង​មនុស្ស​ក៏ដោយ ក៏​កូន​មាន់​មួយក្រុម​ចំនួន​២៥​ក្បាល បង្កើតបាន​នូវ​កំដៅ​គ្រប់គ្រាន់ និង​​មាន​សុ​វត្ថ​ភាព​នៅក្នុង​ប្រអប់​សម្រាប់​ដឹកជញ្ជូន បើសិន​ជា​ប្រអប់​នោះ​ត្រូវបាន​ចោះ​ឲ្យមាន​រន្ធ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​បាន​ល្អ ហើយ​សីតុណ្ហភាព​បន្ទប់​ត្រូវបាន​ថែរក្សា​បាន​ជា​មធ្យម។ ក្នុង​ការផ្តល់​ចំណី​ និង​ទឹក គេ​ចាំបាច់​ត្រូវតែ​ផ្តល់ បើសិនជា​គេ​មាន​ការពន្យាពេល ក្នុងការ​ដឹក​កូន​មាន់​លើសពី ២​ទៅ​ ៣​ថ្ងៃ។​
​​soupsoky@gmail.com២- ការទិញ​ស៊ុត​មក​ភ្ញាស់ ( purchase of hatching eggs )
​​          គេ​ត្រូវ​ទិញ​ស៊ុត​ពី​កន្លែង​បង្កាត់​ពូជ​ល្អៗ ហើយ​ត្រូវ​រក​មធ្យោបាយ​ភ្ញាស់​យ៉ាងណា​ឲ្យបាន​ល្អ​ប្រសើរ ម្យ៉ាងវិញទៀត​ពង​ដែល​ទិញ​មក​ត្រូវ​វេច​ខ្ចប់​ឲ្យបាន​ល្អ ពីព្រោះ​ពងមាន់​ងាយ​បែក​ជាទីបំផុត ធាតុ​អាកាស​ប្រែប្រួល​មិន​ចោទ​ជា​បញ្ហា​ដល់កូន​មាន់​ទេ។ ពងមាន់​ដែល​ទិញ​បាន​ហើយ​ត្រូវ​យក​មក​ភ្ញាស់​ភ្លាមៗ កុំ​ទុក​រហូត​ដល់​រយៈពេល​១​អាទិត្យ​ឲ្យសោះ ទោះបី​សីតុណ្ហភាព​ត្រូវបាន​ថែរក្សា ១០​អង្សា​សេ​ជា​មធ្យម​ក៏ដោយ។​
​​          - ការ​ភ្ញាស់​តាមរបៀប​ធម្មជាតិ ( natural incubation ) : គឺជា​ការ​ភ្ញាស់​ដោយ​ការ​ក្រាប​ពង ទាមទា​ឲ្យមាន​មេក្រាប​ដូចជា​មាន់ មាន់​ទោ ទា ​ឬ​បក្សី​ដទៃៗ​ទៀត។ ថ្វី​ត្បិត​តែ​មេមាន់​មួយ​ក្រាប​ពង បាន​ត្រឹមតែ១២ទៅ​១៤​ក៏ដោយជួនកាល​មាន​បក្សី​មួយចំនួនទៀត អាច​ភ្ញាស់​បាន​ច្រើន​ជាង​នេះ​ដែរ។​
​​          – ការ​ភ្ញាស់​តាម​បែប​សិប្ប​និម្មិត្ត ( artificial incubation ) : ដើម្បី​ភ្ញាស់​កូន​មាន់​ឲ្យបាន​ច្រើន តម្រូវឲ្យ​ប្រើប្រាស់​ប្រដាប់ភ្ញា​ស់​តាម​របៀប​បច្ចេកទេស ដើម្បី​រៀបចំ​តាម​បែប​សិប្ប​និម្មិត្ត។ ការទទួល​បាន​ជោគជ័យ​នូវ​វិធី​នេះ អាស្រ័យ​ទាំងស្រុង​ទៅលើ​ភាព​ស្ទាត់​​ជំនាញ និង​ការថែរក្សា​របស់​អ្នក​ដំណើរការ​ទូ​ភ្ញាស់។ បើសិនជា​ពង​ភ្ញាស់ នាំមក​ពី​កន្លែង​មិនមាន​ជំងឺ គេ​ត្រូវ​ប្រយ័ត្ន​ដោយ​ការពារ​វា​កុំ​ដាក់​លាយឡំ ជាមួយ​ពង​ដ៏ទៃ​ទៀត​ឲ្យសោះ។ អត្រា​ភាគរយ​នៃ​ការ​ភ្ញាស់​បានល្អ គឺ​អាស្រ័យ​ទៅលើ​ភាពដែល​អាច​នឹង​ញាស់រ​បស់ពង ការផ្តល់​ចំណី​ដល់​មេ លក្ខណៈរ​បស់ពង លក្ខណៈ​កកើត​ជីវិត​នៃ​ពង គឺ​កើតឡើត​ដោយ​សមាសភាព​ពូជ មេបា​, រយៈពេល​ទុក​ពង និង​សីតុណ្ហភាព​មុន​ពេល​ភ្ញាស់។​
​​៣- ការទិញ​កូន​មាន់ ( purchase of started chicks )
​​          ការទិញ​កូន​មាន់​ដែល​មាន​អាយុ​៣​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ គឺ​ជួយ​សម្រួល​ដល់​អ្នក​ចាប់ផ្តើម​ចិញ្ចឹម​មាន់ ដោយ​មិន​ចាំបាច់​ត្រូវការ​ឧបករណ៍ និង​ពេល​វេលា​ដើម្បី​ភ្ញាស់ ​និង​ថែរក្សា​កូន​មាន់​ទេ។ ការ​​ងារ​ទាំងនេះ​រួមមាន : ការផ្តល់​កំដៅ ការផ្តល់​ដំណី​អាហា​រ និង​ទឹក ជួនកាល​គេ​អាច​ចាក់​ថ្នាំ​ការពារ​ពេល​វា​មាន​អាយុ​១​ថ្ងៃ ។​
​​       ៤- ការទិញ​មាន់​ជំទង់ ( purchase of started pullets )
​​          ការទិញ​កូន​មាន់​ជំទង់ ដែល​មាន​អា​យុប្រហែល​ ២០​សប្តាហ៍ អាច​បន្ថយ​ការចិញ្ចឹម​ដល់​អតិថិជន​បាន​ច្រើន ។​
​​          គុណសម្បត្តិ : មាន់​ឈ្មោល និង​មាន់​ញី​ដែល​អន់​ខ្សោយ ត្រូវបាន​ជំ​រុះ​ចោល​មុន​ពេល​ទិញ។ គេ​អាច​រើសយក​ឈ្មោល​ចេញ តាំង​ពី​កូន​មាន់​មាន​អាយុ​បាន​១​ថ្ងៃ ដោយ​ដាក់​ប្រដាប់​មើល​ភេទ ឬ​គេ​អាច​មើល​តាម​ខ្សែជីវិត​មេបា ដែល​មាន​លក្ខណ:​ផ្សេងៗ​គ្នា ដោយ​ពិនិត្យ​មើល​រោម​របស់​វា។ ការចាក់​ថ្នាំ​ការពារ និងការ​អ​នុវត្តន៍​ការការពារ​ជំងឺ​ផ្សេងៗ ត្រូវបាន​បំពេញ​សព្វគ្រប់ ។​
​​          គុណវិបត្តិ : គេ​ត្រូវ​ចំណាយ​ថវិការ​ច្រើន លើ​ការទិញ​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ៕​
1.       ប្រភេទ​មាន់​ និង​ការ​បង្កាត់​ពូជ​មាន់ ​( Types of chickens and breeding practices )
​​                ការ​ចិញ្ចឹមសត្វ​ស្លាប​ជាទូទៅ គេ​ធ្វើ​ការជ្រើសរើស​យក​ពូជ​មាន់​៣​ប្រភេទ​គឺ :
          ១​- ពូជ​មាន់​ផ្តល់​ពង​ផង សាច់​ផង ( dual – purpose )
មាន់​ឈ្មោល​ភាគច្រើន​បំផុត​ត្រូវ​គេ​ពិឃាត ក្នុង​អំឡុង​រយៈពេល ២ ​ឬ​៣​ខែ ដើម្បី​យក​មក​ប​រិភោគ រីឯ​មាន់​ញី​វិញ​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ ឬ​លើស​ពី​មួយ​ឆ្នាំ ដើម្បី​ផលិត​យក​ពង។ ប៉ុន្តែ​ក្រោយ​ពង​ចុះថយ​ខ្លាំងពេក មាន់​ញី​ទាំង​នោះ​នឹង​ក្លាយទៅជា​មាន់​សាច់​វិញ​ដែរ។ បក្សី​ដែល​គេ​ចិញ្ចឹម​មាន​គោលបំណង​ពីរ ជាទូទៅ​គេ​ចិញ្ចឹម​ប្រចាំ​គ្រួសារ ចំណែកឯ​អ្នក​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ធំៗ គេ​តែងតែ​ធ្វើ​ឯកទេសកម្ម ក្នុង​ចិញ្ចឹម​​យក​ពង​ ឬ​សាច់។
       ២- ​ពូជ​មាន់​ពង ( egg layer strains )
ត្រូវបាន​គេ​ជ្រើសរើស​ពូជ​សំរាប់​ផលិត​ពង​ឲ្យបាន​ល្អ។ ចំនួន​លើស​នៃ​មាន់​ឈ្មោល​តែងតែ​ត្រូវ​គេយក​ចេញ​តាំង​ពីពេល​ញាស់​ចេញ​មក​ ម្ល៉េះ ពីព្រោះ​ជា​ទូទៅ​វា​ជា​ពូជ​អន់​ផលិត​សាច់​មិនល្អ។ ការ​ចំណាយ​​លើ​មាន់​ញី​អាច​ត្រូវបាន​គេ​ស្រង់ដើម​មកវិញ ដោយ​សារ​​លក់​សាច់​រប​ស់វា​ បន្ទាប់​ពី​ផលិត​កម្ម​ស៊ុតត្រូវ​ថយ​ចុះ​ក្រោម​អត្រា​៥០​ភាគរយ។ តំលៃ​នៃ​ការលក់​មាន់​ពង មាន​កំរិត​ទាប​បំផុត​ដោយ​សារ​​វា​មាន​មាឌ​តូច ។​
       ៣- ​ពូជ​មាន់​សាច់ ( meat chickens )
ត្រូវបាន​គេ​ចាត់ទុកថា ជា​មាន់​សាច់ ( broilers ) ឬ​មាន់​សំរាប់​អាំង ( fryers ) ត្រូវបាន​គេ​ចិញ្ចឹម​ដោយ​ជ្រើសរើស​ពូជ ដែល​មាន​ការ​ធំធាត់​យ៉ាង​ឆាប់រហ័ស។ មាន់​ញី​ និង​មាន់​ឈ្មោល​ត្រូវ​ជ្រើសរើសពី​មេបា​ណា ដែល​លូតលាស់​ឆាប់រហ័ស។ ពូជ​មាន់​កាត់​មួយ​ចំនួន​នេះ អាច​ផ្តល់​សាច់​រហូត​ដល់​ទំងន់​ ២​គ​.​ក្រ ក្នុង​មួយ​ក្បាល ដែល​ចិញ្ចឹម​តែ​ក្នុង​រយៈពេល​៧​សប្តាហ៍​តែប៉ុណ្ណោះ ដែល​ផ្តល់​ចំណី​ដែលមាន​តុល្យភាព​ល្អ ចំនួន​តិច​ជាង ៤​គ​.​ក្រ។​
          ក្រុមហ៊ុន​បង្កាត់​ពូជ​ដំបូង​ជា​មួយ​ពូជ​កូនកាត់ ( primary breeding companies with hybrids )
          ក្រុម​បង្កាត់​ពូជ ដោយ​ឯកទេសកម្ម​បាន​បង្កើន​ពូជ ដែល​មាន​គុណភាព​ខ្ពស់​នៃ​មាន់​ទាំង​បី​ប្រភេទ​នេះ។ ពូជ​មាន់​ទាំងនេះ​ត្រូវបាន​គេ​បង្កើតឡើង ដោយ​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ពូជ ហើយ​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ពូជ​កូនកាត់ ( hybrids )។ ការ​បង្កាត់​ពូជ​នេះ​ត្រូវបាន​នាំមក​នូវ​សែន​រួម ដែល​ជា​ពូជ​ពូកែ​ផលិត​ពង ឬ​សាច់​ ជាង​មេបា​របស់​វា​ទៅទៀត។ គុណភាព​ខ្ពស់​ដែល​បាន​ផលិត​ដោយ​សែន​រួម​ថ្មី​នេះ គេ​សន្មត់​ថា កូនកាត់​ដែល​មាន​កំលាំង​មាំ​ទាំ ។ សព្វថ្ងៃ​នេះ​ពូជ​មាន់កា​ត់​មាន​ប្រជាប្រិយ៍​ភាព​ណាស់ ដែល​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទំនើបៗគេបោះបង់​ការចិញ្ចឹម​ពូជ​មាន់ ដែល​ផ្តល់​ផល​ពីរបែប ​ដូចជា​ពូជ rhode island reds. New hampshire, cornish barred plymouth rocks ។ ពូជ​កូនកាត់​ដែល​ល្អ​ប្រសើរ​នៃ​ពូជ white leghorns ដែល​ផលិត​ពង​ពណ៌​ស ចំណែកឯ​ពូជ​ដែល​មានព​ង​ពណ៌​ក្រហម​ជាំ ឬ​ពណ៌​ក្រហម​ព្រឿងៗ តែងតែ​មាន​ដូនតា​ជា​ពូជ white leghorns ខ្លះ​ដែរ ។​
          ​ក្រុមហ៊ុន​បង្កាត់​ពូជ​ទាំងនេះ ត្រូវការ​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការសាកល្បង​ពូជ​រាប់សិប​ប្រភេទ និង​ការបន្ត​កូនចៅ​របស់​វារាប់រយ។ ពូជ​ដើម​ ឬ​ពូជ​កាត់ ដែល​គេ​បង្កាត់​បញ្ចូល​គ្នា​បានល្អ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទៅជា ពូជ​មេបា​របស់​មាន់ ដែល​គេ​លក់​ឲ្យ​អ្នក​ចិញ្ចឹម។ ពូជ​កាត់​ដែល​​​ដឹង​ថា​ញី និង​ឈ្មោល ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​លក់​ដោយ​ឡែកៗ​ពីគ្នា ទៅឲ្យ​ក្រុមហ៊ុ​នភ្ញា​ស់ដែល​គេ​ចិញ្ចឹម​វា​ទាំងនោះ​រួមគ្នា ហ្វូង​សម្រាប់​ទុក​បង្កាត់។ ដូច្នេះ​ពង​ដែល​ភ្ញាស់​ទាំងអស់ នោះ បានមក​ពី​ពង​ដែល​ជ្រើសរើស​បង្កាត់​រួចហើយ។​
​​          ការ​ចិញ្ចឹមសត្វ​ស្លាប​ទិញ​កូន​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ដែល​ដំបូង​ឡើយ​គេ​ស្ទាក់ស្ទើរ​ក្នុង​ការ ចំណាយ​ដើមទុន​បន្ថែម ចំពោះ​មាន់​កូនកាត់​នេះ។ ទោះបី​ចំណី​អាហារ​ដែល​ទិញ​មក​ប្រើប្រាស់​នោះ ត្រូវបាន​គេ​គណនា​ក៏ដោយ ក៏​សារៈប្រយោជន៍​នៃ​ការចិញ្ចឹម​មាន់​កូនកាត់ នៅ​មាន​លក្ខណៈ​ល្អ​ប្រពៃ​ដែរ។ ជា​បច្ច័យ​អាក្រក់​មួយ​ចំពោះ​មាន់​កូនកាត់ ដែល​មាន​កំលាំង​មាំមួន បាត់បង់​យ៉ាង​រហ័ស​ដោយ​ការ​​កាត់​ពូជ​ជាច្រើន ជាមួយ​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ក្នុង​ហ្វូង ។​
​​          អ្នក​ចិញ្ចឹម​ត្រូវ​ប្រឹង​បែ្រង​ជាថ្មី ក្នុង​ការជ្រើសរើស​ញី​ និង​ឈ្មោល ដើម្បី​ធ្វើការ​បង្កាត់​ពូជ​សា​ជា​ថ្មី​ទៀត។​ ​ឈ្មោះ​ពូជ​កាត់​ទាំងនេះជាច្រើន​ ឥឡូវ​ត្រូវបានគេទទួលស្គាល់ ដោយ​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទូទាំង​ពិភពលោក។ ពូច​មាន់​សាច់​ដែល​គេ​តែងតែ​ប្រសិទ្ធ​នាម​ឲ្យ សំរាប់​សំគាល់​ដល់​ក្រុមហ៊ុន​បង្កាត់​ពូជ​ដូចជា: arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette។ ប្រភេទ​ពូ​ជ​មាន់​ខ្លះទៀត ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel។ រីឯ​ពូជ​មាន់​ដែល​គេ​ចិញ្ចឹម​យក​ស៊ុត​ផង និង​សាច់​ផង​រួម​មាន: delkalb-warren 6 sal-link ( អាមេរិក ), hardy sex-linked ( អាមេរិក ), kabir ( អី​ស្រា​អែល ), label   ( បារាំង ), nara sex-linked ( ជប៉ុន ), parks hybrids, និង stino’s white baladi ( អេ​ហ្ស៊ី​ប )។​
          ពូជ​មាន់​ដែល​មាន​ប្រយោជន៍​ពីរ​យ៉ាង ( ផ្តល់​សាច់​ផង​ស៊ុត​ផង ) ត្រូវបាន​គេ​និយម​ចូលចិត្ត​ចិញ្ចឹម​នៅ​ពាសពេញ​ពិភពលោក​ ដោយ​ការប្រើប្រាស់​មេមាន់​សម្រាប់​ក្រាប​ និង​ភ្ញាស់​កូន។
ការពិភាក្សា​ដោះស្រាយ​នៅ​តាម​ប្រទេស​នានា កំពុងតែ​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ដោយ​ចោទ​ជា​បញ្ហា​ថា តើ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ក្នុងស្រុក ឬ​ពូជ​នាំចូល​បែបណា ដើម្បី​បង្កាត់។ ជួនកាល​គេ​បង្កាត់​​ពូជ​ក្នុងស្រុក​អាច​មាន​គុណសម្បត្តិ ដូចជា​ធ​ន់​នឹង​ជំងឺ ធន់​នឹង​ស៊ី​តុ​ណ្ហ​ភាព​ផ្លាស់ប្តូរ ហើយ​យោង​​​ទៅលើ​អ្នកស្រុក​ដែល​គេ​និយម​ចូលចិត្ត មាន់​រស់ជាតិ​ខ្លាញ់ ​និង​ងាយស្រួល​ទំពារ ។ រស់ជាតិ​ខុសគ្នា​អាស្រ័យ​ទៅលើ​ចំណី ដែលយើងលែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​ខ្លួនឯង​ដូច​ជា : ខ្ទឹម​ស​, សត្វល្អិត ស្មៅ និង​លាមក​សត្វ។ ការលូតលាស់​យឺត​ធ្វើ​ឲ្យសាច់​ស្វិត​ពិបាក​ទំពារ​បន្តិច។ ពូជ​បង្កាត់​ដែល​នាំ ចូល​មិនមាន​ជំងឺ អាច​ធ្វើឲ្យ​សត្វ​លូតលាស់​យ៉ាង​រហ័ស ដោយ​ផ្តល់​ចំណីអាហារ​មាន​គុនភាព​ល្អៗ ហើយ​ផលិត​ពង​ច្រើន។ ការ​បង្កាត់​ពូជ​តែ​មួយ​តាម​គ្រួសារ ទៅតាម​លក្ខណៈ​ធម្មជាតិ ទទួលបាន​លទ្ធ​ផល​​ទាប​ទាំង​សាច់​ ទាំង​ស៊ុត។​
​តាម​ការបញ្ចូល​មាន់​ឈ្មោល​ដែល​គេនាំចូលមក ដើម្បី​យក​ទៅ​បង្កាត់​ជាមួយ​មេមាន់​ក្នុងស្រុក, គុណសម្បត្តិ​មួយចំនួន នៃ​កូន​មាន់​កាត់ដែល​មាន​កំលាំង​មាំ​ទាំនោះ អាច​ត្រូវបាន​គេ​ធ្វើ​សហប្រតិបត្តិ ការ ក្នុង​កម្មវិធី​ពង្រីក​ការ​ចិញ្ចឹម​មាន់​នេះ នៅក្នុង​ភូមិ​ដោយ​ចំណាយ​ទន់​តិច ហើយ​អ្នក​ចិញ្ចឹម​នៅ​តែ​ផ្អែក​​ទៅ​លើ​ការ​ភ្ញាស់ តាម​លក្ខណ:ធម្មជាតិ ​និង​ការ​ក្រាប​ដោយ​មេមាន់។ តាម​ធម្មតា​ការ​បង្កាត់​ពូជ​ញី​​ឈ្មោល​បែបនេះ ធ្វើ​ឲ្យ​ផលិតផ​លពង​កើនឡើង, មាន់​ឆាប់​ធំ​ធា​ត់ ហើយ​ទទួល​ភាព​ធន់​នឹង​ជំងឺ​ពី​បានាំចូល​ផង និង​ពី​មេ​ក្នុងស្រុក​ផង។ កម្មវិធី​នេះ​ចង់​អំពាវនាវ​ឲ្យមាន​ការកែលំអរ​ពូជ ដោយ​ការ ជ្រើសរើស​ពូជ​នាំចូល​ណា ដែល​ផ្តល់​ទិន្ទផល​ខ្ពស់។​
​​          កូន​មាន់​ឈ្មោល​នាំចូល មិន​មាន​តំលៃ​ថ្លៃ​ទេ ជានិច្ច​ជា​កាល​គេ​តែង​ធ្វើការ​ជុំ​រុះ​វា​ចោល នៅ​កន្លែង​ភ្ញាស់​តែម្តង។​
​​៙ ពូជ​មាន់​ឈ្មោល​នាំចូល យក​មក​បង្កាត់​ជាមួយ មាន់​ញី​ក្នុងស្រុក​ទើប​បាន​កូន​មក​ល្អ។ (ដោយ មុនី)
៤.​ ការជ្រើសរើពូជ​មាន់​ យកមកបង្កាត់
            មាន់​មានពូជ​ច្រើន​ប្រភេទ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​គេ​សង្កេតឃើញ​មាន​តែ​ពូជ​មាន់​ក្នុង​​ស្រុក មាន់​កណ្តូង ដែល​មាន​រូបរាង​ធំ​ជាង​មាន់​ធម្មតា មាន់​សំឡី (​សាច់​ខ្មៅ​) មាន់​ស​ ពូជ​នាំចូល​សម្រាប់​ការចិញ្ចឹម​បែប​ឧស្សាហកម្ម ពូជ​មាន់​ក្រហម ជា​ពូជ​នាំចូល​ចិញ្ចឹម​យក​ពង និង​ជា​ប្រភេទ​ពូជ​មាន់​នាំចូល​ដែរ ។​
            ​យើង​អាច​បែប​ចែក​ការចិញ្ចឹម​ចេញ​ជា​ពីរ​យ៉ាង :
​១- ចិញ្ចឹម​តែមាន់​ក្នុងស្រុក​
​២- ចិញ្ចឹម​មាន់​ឧស្សាហកម្ម​ពូជ​នាំចូល (​ពី​ប្រទេស​ថៃ​)
            បើ​យើង​ចង់​ចិញ្ចឹម​ត្រឹមតែ​ពូជ​មាន់​ក្នុងស្រុក​ទេនោះ យើង​នឹង​មិន​ជួប​បញ្ហា​ចំណី​ច្រើន​ឡើយ ពី​ព្រោះ​វា​អាច​រកស៊ី​ដោយ​ខ្លួនឯងបាន យើង​គ្រាន់តែ​ផ្តល់​ចំណី​បន្ថែម​ខ្លះ​ជា​បន្ថែម​ឲ្យ​វា​នៅ​ពេល​ល្ងាច​បាន​ហើយ ។​
            ប៉ុន្តែ​បើសិន​យើង​ជ្រើសរើស​ចិញ្ចឹម​មាន់​ពូជ​នាំចូល​វិញ យើង​ចាំបាច់​ត្រូវ​មាន​ប្រាក់​សម្រាប់​ធ្វើ​កន្លែង​ឲ្យ​វា​នៅ និង​រៀបចំ​កន្លែង​ចិញ្ចឹម​វា​តាម​បែប​ឧស្សាហកម្ម នេះ​អាច​ជា​បញ្ហា​ចំពោះ​អ្នក​ដែល​មាន​ធនធាន​តិច។ តាម​ការសាកសួរ​ទៅកាន់​ក្រុមហ៊ុន CP ដែល​មាន​ទីតាំង​ភ្ញាស់​កូន​មាន់​លក់​នៅក្នុង​ប្រទេស​កម្ពុជា (​នៅតា​ខ្មៅ​) បានឲ្យដឹងថា ក្រុមហ៊ុន​មានពូជ​មាន់​ចំនួន ៤​ប្រភេទ​សម្រាប់​លក់ :
​ទី​១ មាន់​ស​
​ទី​២ មាន់​ក្រហម​
​ទី​៣ មាន់កូន​កាត់​បី​សាសន៍​
​ទី​៤ មាន់​ខ្មៅ (​រោម​ខ្មៅ​ទាំងអស់​)​ ​ ​
            ​អ្នកទិញ​ពូជ​មួយ​ណា​ក៏​បាន តែ​ត្រូវ​ទិញ​យ៉ាងតិច​បំផុត​ចំនួន ៥០០ កូន​មាន់ ក្នុង ១​លើក, ដើម្បី​ទិញ​បាន​អ្នកទិញ​ត្រូវ​កក់​ប្រាក់​ចំនួន 10% ជាមុន​សិន​ទើប​គេ​ភ្ញាស់​កូន​មាន់​នោះ​ឲ្យ​យើង​បាន។​
            ការ​ចិញ្ចឹម​មាន់​ក្នុងស្រុក ​(​ពូជ​ចំរុះ​) អាច​ធ្វើទៅបាន​ដោយ​ការជ្រើសរើស​ពូជ​សម្រាំង។ កន្លែង​ដែល​យើង​អាច​ទាក់ទង​រក​ទិញ​ពូជ​មាន់ស្រុក​បាន​គឺ តាមរយៈ​អង្គការ សេ​ដាក​ យើង​អាច​សាកសួរ​រក​ប្រភព​អ្នក​ចិញ្ចឹម​ពី​អង្គការ​នេះ​បាន ពីព្រោះ​អង្គការ​នេះ​មាន​ប្រភព​បណ្តាញ​អ្នក​ចិញ្ចឹម​នៅ​ច្រើន​ខេត្ត។​​អាស​យដ្ឋា​ន​របស់​អង្គការ​នេះ​គឺ​:
​ផ្ទះ​លេខ ១១៩ ផ្លូវ ២៥៧ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក
​ទូរស័ព្ទ​លេខ​: 023 880 916
​ទូរសារ​លេខ​: 023 885 146
emailL CEDAC_publication@online.com.kh
            មាន់​ដែល​យើង​ទិញ​បាន​មក​ គួរ​ជា​មេមាន់​ធំ​ស្រាប់​ប្រសើរ​ជាង​ទិញ​កូន​មាន់​យក​មក​ចិញ្ចឹម ពី​ព្រោះ​យើង​មិន​ប្រថុយ​ពេក​ទៅ​លើ​ករណី​កូន​មាន់​ងាប់ ឬ​ពិបាក​ក្នុង​ការថែទាំ​វា​ពេល​នៅ​តូចៗ ។​
            ចំពោះ​មាន់​បា​វិញ​គួរ​រើស​រក​ពូជ​មាន់​កណ្តូង ឬ​ពូជ​មាន់​ដែល​ធំ (​តម្លៃ​អាច​ថ្លៃ​) ។ សូម​ចាប់ផ្តើម​ត្រឹម​មេមាន់​ចំនួន ១០-២០ ក្បាល​សិន ជាមួយ​បា ៤ ទៅ​ប្រាំ​ក្បាល។​
            ឯ​ការជ្រើសរើស​យក​ពូ​ជ​វិញ​វា​មាន​ការលំបាក​ណាស់ ពីព្រោះ​អ្នកមាន​មាន់​លក់​គាត់​នឹង​មិន​សប្បាយ​ឲ្យ​យើង​ពិនិត្យ​មាន់​គាត់ ឬ​ចាប់​មាន់​ឲ្យ​យើង​ពិនិត្យ​ឡើយ ហេតុ​នេះ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ត្រឹម​ជ្រើស​យក​មាន់​ដែល​ធំៗ​ (​ពូជ​ធំ​) គ្មាន​អ្វី​ផ្សេង​ពី​នេះ​អាច​ឲ្យ​យើង​ធ្វើ​បាន​ឡើយ តែ​ត្រូវ​ឲ្យ​ប្រាកដ​ថា មាន់​ដែល​យើង​បាន​ទិញ​នោះ​គឺជា​មាន់​ដែល​គ្មាន​ជម្ងឺ រហ័សរហួន​ស្វាហាប់ ។​
            យើង​អាច​រក​ទិញ​មាន់ពូជ​ឧស្សាហកម្ម​មក​បង្កាត់​ជាមួយ បើ​យើ​ចង់បាន​ពូជ​មាន់​ធំ​ល្អ ឬ​ឲ្យ​មាន់​ពង​ច្រើន ។​
            តើ​យើង​គួរ​បង្កាត់​បែបណា ?
- មេមាន់​ស្រុក​បង្កាត់​ជាមួយ​មាន់​ឈ្មោល​ពូជ​ឧស្សាហកម្ម (​មាន់​ក្រហម​)
- កូន​ដែល​បង្កាត់​បាន​យក​មក​បង្កាត់​មួយលើកទៀត​
​ជាមួយ​មាន់ពូជ​ខ្មៅ ឬ​កូនកាត់​បី​សាសន៍​របស់​ក្រុមហ៊ុន CP
* ការធ្វើ​បែប​ខាងលើ​នេះ​អាចឲ្យ​យើង​ទទួល​បានមាន់ដែល​ធំ​ជាង​ធម្មតា (​ធំ​ជាង​មាន់​ស្រុក​) និង​ចេះ​ដើរ​រកស៊ី​ចំណី​ដូច​មាន់​ធម្មតា​ដែរ ។​
            បើសិន​យើង​មាន​បំណង​យក​ការ​ចិញ្ចឹម​មាន់​ធ្វើជា​មុខរបរ ហើយ​មាន​ធនធាន​ល្មម​អាចធ្វើ​បាន គួរ​ទិញ​មាន់​កូនកាត់​បី​សាសន៍​មក​ចិញ្ចឹម​រួច​បង្កា​ត់វា​ជាមួយ​មាន់ពូជ​ធំ​ក្នុងស្រុក។​
            សម្រាំង​រើស​យក​ពូជ​ល្អ ទុក​ចំពោះ​ពូជ​មិនល្អ​ត្រូវ​លក់​ចេញ ត្រឹម​តែ​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ យើង​នឹង​ទទួលបាន​ពូជ​មាន់ ដែល​យើង​ត្រូវការ​តាម​ចំនួន​ដែល​យើង​ចង់បាន​ហើយ។​
            ការចិញ្ចឹម​មាន់ពូជ​ក្នុងស្រុក​សុទ្ធ មិន​អាចឲ្យ​យើង​ទទួលបាន​ផល​លឿនតា​ម​បំណង​ឡើយ ចំណាយ​ពេល​ចិញ្ចឹម​យូរ រហូត ៥-៦ ខែ ទើប​អាច​លក់បាន ឯ​ចំណែក​មាន់​ឧស្សាហកម្ម​វិញ​គេ​ចំណាយ​ត្រឹមតែ ១​ខែ ឬ​ច្រើន​ជាង​១​ខែ ប៉ុណ្ណោះ គេ​អាច​បាន​មាន់​ទម្ងន់​ជិត ១​គី​ឡូ ឬ​ច្រើន​ជាង​សម្រាប់​លក់ ដូច្នេះ​ឃើញ​ថា​យើង​មាន​ការខាតបង់​ពេលវេលា​ច្រើន បើ​ចិញ្ចឹម​ពូជ​ក្នុងស្រុក​មិន​បាន​បង្កាត់។​
            ហេតុ​នេះ​យើង​ត្រូវ​គិត​ពី​បញ្ហា​នេះ​ឲ្យបាន​ច្រើន ថា​តើ​មួយ​ណា​អាច​ឲ្យ​ផល​យើង​បាន​ច្រើនជាង ប្រើ​ពេល​ខ្លី​ជាង តែ​ការ​នេះ​វា​អាច​អាស្រ័យ​ផងដែរ ទៅលើ​កត្តា​នៃ​ការផ្តល់​ចំណី​ឲ្យ​វា និង​ការថែទាំ​កុំ​ឲ្យ​វា​មាន​ជម្ងឺ​មក​រាតត្បាត។​ ​
​មាន់​ឧស្សាហកម្ម​គឺជា​មាន់​ដែល​គេ​ចិញ្ចឹម​ដោយ​ឲ្យចំ​ណី​មានពេល​មាន​វេលា​មួយ​ច្បាស់លាស់ ត្រូវបាន​គេ​ចិញ្ចឹម​ក្រោម​ដំបូល​មិន​ឲ្យ​ត្រូវ​ទឹក និង​ពន្លឺ​ថ្ងៃ​ចំ ដូច្នេះ​ពូជ​មាន់​ឧស្សាហកម្ម​ត្រូវ​ការថែទាំ​ច្រើន ទើប​អាច​លូតលាស់​បាន​ត្រឹមត្រូវ​តាម​ពេលវេលា​គេ​បាន​កំណត់។​
            មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ចំណី​សម្រាប់​ចិញ្ចឹម​វា​បាន គឺ​ចិញ្ចឹម​​មាន់​កូនកាត់​យ៉ាងហោច​ណាស់​យើង​អាច​កាត់បន្ថយ​ពេលវេលា​នៃ​ការចិញ្ចឹម​បាន​មួយចំនួនធំ​ដែរ គឺ​យើង​ចិញ្ចឹម​វា​ត្រឹម ២​ខែ​ប៉ុណ្ណោះ អាច​លក់​បាន​ហើយ​មិនមែន​ត្រូវការ​ពេលវេលា​រហូត ៥-៦ ខែ​ទើប​អាច​លក់​បាន​នោះ​ឡើយ។​
​ជាធម្មតា​ការ​ចិញ្ចឹម​មាន់​អាស្រ័យ​លើ​កត្តា​ចំណី​ច្រើន​ជាង​កត្តា​ផ្សេងៗ​ទៀត ពីព្រោះ​ចំណី​មិន​គ្រប់​គ្រាន់​ក៏​អាច​ឲ្យ​មាន់​ឈឺ​បាន ចំណី​គ្មាន​ជីវជាតិ​អា​ច​ឲ្យ​មាន់​ក្រិន​ក្រ​ធំ ចំណី​មិនល្អ​អាចឲ្យ​មាន់ឆាប់​ទទួល​​​ជម្ងឺម្ល៉ោះហើយ​គួរ​គិតគូរ​ឲ្យបាន​ច្រើន​ទៅលើ​កត្តា​ចំណី​ច្រើន​ជាង​គិត​ទៅលើ​បញ្ហា​ផ្សេង​ទៀត។​
            ​ក្រុមហ៊ុន CP ប្រហែល​ជា​ក្រុមហ៊ុន​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​លក់​ពូជ​មាន់​នាំចូល យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ឡើយ ។​
​អាសយដ្ឋាន​របស់​ក្រុមហ៊ុន​សម្រាប់​ការទិញ​ពូជ​មាន់ និង​សាកសួរ​ព័ត៌មាន​បន្ថែម
CP Cambodia.Co.,Ltd
ផ្លូវជាតិ​លេខ ៤ ឃុំ​បែក​ចាន អង្គស្នួល​
email: C.P.Cambodia@mfone.com.kh
​ទូរស័ព្ទ​លេខ​: 012 93 62 77
* កូន​មាន់​បី​សាសន៍​មួយ​តម្លៃ ៦​កាក់ ($0.6)
​កូន​មាន់​ខ្មៅ​មួយ​តម្លៃ ៨​កាក់ ($0.8)
* រូបមន្តផ្សំចំណីមាន់ ដោយខ្លួនឯង


– មាន់សាច់ (មាន់ឧស្សា ហកម្ម)
គ្រឿងផ្សំ :
. ពោត 40 គ.ក
. កន្ទក់ 25 គ.ក
. សណ្តែកសៀង 20 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 2 គ.ក
. អំបិល 400 ក្រាម
. ព្រីមិច 400 ក្រាម
សរុប : 100 គ.ក
– មាន់យកពង
គ្រឿងផ្សំ :
. កន្ទក់ 35 គ.ក
. សណ្តែកសៀង 28 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 15 គ.ក
. អំបិល 6 គ.ក
. ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
– មាន់ស្រុក
គ្រឿងផ្សំ :
. កន្ទក់ 10 គ.ក
. ស្រូវកិន 50 គ.ក
. ម្សៅត្រី 20 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 200 ក្រាម
. អំបិល 200 ក្រាម
. ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
Jសំគាល់ :
សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុង​ករណី​គ្មាន​ទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
1.       ការសង់​ទ្រង់​ និង​សំភារៈ​បរិក្ខា
1.     ការសាងសង់​ទ្រុង ( housing )
          គេ​ចាត់ទុកជា​រឿង​ចាំបាច់​សំរាប់​ការពារ​មាន់ ពី​ពួក​សត្វ​ចង្រៃ​, ភ្លៀង​, ខ្យល់​, និង​សីតុណ្ហភាព​មិន​ប្រក្រតី។ ថ្វី​ត្បិត​តែ​មាន់ព្រៃ យក​មែក ​ឬ​ ឈើ​សម្រាប់​ធ្វើ​ជា​បង្គង​ទុំ​ដេកនៅពេល​យប់​ក៏​ដោយ ក៏​អត្រា​នៃ​ការងាប់​នៅតែ​ខ្ពស់​ជានិច្ច​ដែរ។ នៅពេល​យប់​មាន់​ជាច្រើន​ត្រូវ​បំផ្លាញ​ដោយ​ឆ្កែ ឆ្មា កណ្តុរ ទី​ទុយ ខ្លែង​ស្រាក់ និង​ពពួកសត្វ​រាត្រី​ចរ និង​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​ជាច្រើន សូម្បី​មាន់​ធំ​ក៏​ទទួលរង​ផង​ដែរ។ ការធ្វើ​ទ្រុង​សម្រាប់​ការពារ ​គឺជា​ការដែល​ត្រូវ​យកចិត្តទុកដាក់។ បើសិនជា​គេ​សង់​ទ្រុង និង​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ​ល្អ​នោះ វា​អាច​ការពារ​ទប់ទល់​នឹង​ការ​រាតត្បាតនៃ​ជំងឺ​ និង​ពួក​ប៉ារ៉ាស៊ីត​ផ្សេងៗ​​ផងដែរ។ ទ្រុង​ដែល​មាំទាំ​ត្រូវគេ​តាំង​សង់​អំពី​ឈើ, ថ្ម​, ស៊ីម៉ង់ត៏​, ឥដ្ឋ​ឆៅ​, ឥដ្ឋ​ឆ្អិន​, ឫស្សី​, ស័ង្កសី​, រឺ ហ្វី​​ប្រូ​ស៊ីម៉ង់ត៏ ។​
          គេ​ត្រូវតែ​គិត​ទុកជា​មុន​នូវ​អ្វី ដែល​ជា​តំរូវការ​ចាំ​បាច់​មួយចំនួនសម្រាប់​បំរើ​ការសាងសង់​ទ្រុង។​
          – ទីកន្លែង ( Location )
          ទ្រង់​ត្រូវមាន​លក្ខណៈ​សមស្រប​មួយចំនួន​ដូច​តទៅ :
ក​- ទ្រុង​ត្រូវ​សង់​បែរមុខ​ចេញពី​ទិស​របស់​ខ្យល់ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្យល់អាច​ចេញចូល​បាន។
​ខ​- ការពារ​កុំ​ឲ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ​ខ្លាំងពេក។
​គ​- កំរាល​ត្រូវ​ធ្វើ​ឲ្យ​ទឹកអាច​ហូរ​បាន ដើម្បី​ការពារ​កុំឲ្យ​សើម។ បើ​អាចធ្វើ​បាន​នៅ​តំបន់​អាកាសធាតុ​ក្តៅ ត្រូវធ្វើ​ជំរក​ និង​ដំបូល​បាំង​ពីលើ​ឲ្យបាន​ល្អ។ នៅ​អឌ្ឍគោល​ខាងជើង​បង្អួច ត្រូវ​បែរ​ទៅ​ទិស​ខាង​ត្បូង ហើយ​បើកចំហរ​ឲ្យមាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់។ បើ​សង់​ទ្រុង​ក្នុង​ជ្រលង​ជ្រៅ​នោះ មិន​អាច​ទទួល​​នូវ​ចរន្ត​ខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់​ទេ។ ក្លិន​អាក្រក់​ ឬ​សត្វ​រុយ​ដែល​មាន​នៅ​កន្លែង​ចិញ្ចឹម​​នោះ បាន​បង្ខំ​ឲ្យ​អង្គភាព​ចិញ្ចឹម​មាន់​មួយចំនួន ធ្វើការ​ផ្លាស់ប្តូរ​ចេញពី​ជាយក្រុង ដែល​គេ​កំពុង​តែ​អភិវឌ្ឍន៍។​
​​        ការត្រួតពិនិត្យ​សីតុណ្ហភាព ( temperature control )
​​          សីតុណ្ហភាព​ក្តៅ​ពេក ឬ​ត្រជាក់​ពេក បង្កើត​ឲ្យមាន​ភាព​តានតឹង​ក្នុង​ទ្រុង​ចិញ្ចឹមសត្វ។ នៅក្នុង​អាកាសធាតុ​ក្តៅ ទឹក​ផឹក​ក្តៅ​ពេក​អាច​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ។ ទឹក​ត្រជាក់​ខ្លាំងពេក​បង្កើត​បញ្ហា​ពិសេស​ក្នុងរ​ដូវ​ត្រជាក់។​ការសាងសង់​ទ្រង់​ទៅតាម​លក្ខណ:​បច្ចេកទេស គឺ​អាស្រ័យ​ទៅលើ​លក្ខ​ខណ្ឌ​​​​ក្នុង​ស្រុក ដែល​អ្នក​ជំនាញ​នៅ​កន្លែង​នោះ​អាច​មាន​សមត្ថភាព​ធ្វើ។​
​​          ការធ្វើ​ឲ្យ​ខ្យល់​ចេញចូល ( ventilation )
​ចលនា​ខ្យល់​ចេញ​-ចូល​ នៅក្នុង​ទ្រុងជា​រឿង​ចាំបាច់ ក្នុង​ការការពារ​កុំឲ្យ​ថប់​ខ្យល់​សម្រាប់ស​ត្វ​ដកដង្ហើ​ម។ មាន់​ត្រូវការ​ខ្យល់​សុទ្ធ​ក្នុង​មួយ​ឯ​កតា នៃ​ទំងន់​ដងខ្លួន​ច្រើនជាង​ប្រភេទ​សត្វ​ដទៃៗ​ទៀត ។ នៅ​រដូវក្តៅ​គេ​ត្រូវការ​បង្អួច និង​កន្លែង​ចំហរ​ធំៗ។ ទ្រុងចិញ្ចឹម​មាន់​មិន​ត្រូវ​សង់​ឡើង​ដោយ​មាន​ព្រៃ​គុម្ពោធ ឬ​អគារ​ដទៃ​ទៀត​នៅ​បាំង​ខ្យល់​ចេញចូល​ឡើយ។ ចំពោះ​ទ្រុងចិញ្ចឹម​ជា​របៀប​ពាណិជ្ជកម្ម​ធំៗ ត្រូវ​ធ្វើឲ្យ​ខ្យល់​ចេញចូល​ល្អ​ ឬ​ដាក់​កង្ហារ។​
          ការដាក់​ទ្រនាប់​កំដៅ ( insulation )
​​          ដើម្បី​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ គេ​ត្រូវ​ដាក់​ទ្រនាប់​កំដៅ នៅ​ក្រោម​ដំបូល​និង​ជញ្ជាំង ដើម្បី​ការ​ពារ​​​ទាំង​អាកាសធាតុ​ក្តៅ​ និង​ត្រជាក់។ យើង​សូម​ជូន​ដំបូន្មាន​ស្តីអំពី​សំភារ​: ​និង​វិស្វកម្ម អ្នក​គប្បី​រក​សំភារ​:​ក្នុង​ស្រុក​ឲ្យបាន​គ្រប់គ្រាន់​សិន មុន​ពេល​សង់​ទ្រុងចិញ្ចឹមសត្វ​ធំៗ ។​
​​          ការត្រួតពិនិត្យ​សំណើម ( moisture control )
          មាន់​ត្រូវការ​ទឹក​ក្នុង​បរិមាណ​ជាច្រើន ចំពោះ​មាន់​យក​ពង​ វា​ត្រូវការ​ទឹក​ដល់​ជាង​មួយ​លីត្រ​ក្នុង​មួយថ្ងៃ ក្នុងករណី​អាកាសធាតុ​ក្តៅ។ សំណើម​ឡើង​ខ្ពស់​ក្នុង​រដូវភ្លៀង អាច​បណ្តាលឲ្យ​មាន​ដំណក់ទឹ​ក​​ឡើង​ច្រើន ជា​ហេតុ​ធ្វើឲ្យ​ស​ត្វមាន​បញ្ហា​ជំងឺ​កើតឡើង។ ចង្អូរ​សម្រាប់​បង្ហូរទឹក​នៅលើ​កំរាល​ទ្រង់ អាច​​​កាត់បន្ថយ​នូវ​សំណើម​បានល្អ។ ដើម្បី​ការពារ​ធាតុ​សំណើម​នេះ អ្នក​ចិញ្ចឹម​ខ្លះ​បាន​ជ្រើស​រើស​កម្មវិធី​ចាត់ចែង ដោយ​ប្រើប្រាស់​កំរាល​ធ្វើ​អំពី​បន្ទះ​ឈើ​តូចៗ ឬ​លួស។
​​          ទីធ្លា​ចិញ្ចឹម ( space )
          ​កាលណា​ដាក់​មាន់​ណែន​ពេក បណ្តាលឲ្យ​មាន​ភាព​ស្អុះស្អាប់​ហើយ​មិន​ផ្តល់​ផល​ល្អ​ផង។ តំរូវ​ការ​ទ្រុង​ជា​អប្ប​បរិ​មា សម្រាប់​អាកាសធាតុ​សមរម្យ ( មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក ) ហើយ​មាន​ខ្យល់​ចូល​​គ្រប់គ្រាន់​, ទ្រុង​ត្រូវ​សង់​ទៅតាម​អាយុ​របស់​សត្វ ដូច​ជា​សត្វ​អាយុ​៦​អាទិត្យ ត្រូវដាក់​១៥​ក្បាល ក្នុង​មួយ​ម៉ែត្រក្រឡា សត្វ​អាយុ ១៦​អាទិត្យ ត្រូវដាក់​៥​ក្បាល​ក្នុង​មួយ​ម៉ែត្រក្រឡា ហើយ​អាយុ​លើស​ពី​នេះ​ត្រូវ​ដាក់ ៣ ​ទៅ​៤​ក្បាល​ ក្នុង​មួយ​ម៉ែត្រក្រឡា។ គេ​ត្រូវ​បង្កើន​ទីធ្លា​កំរាល​ឲ្យ​ធំ​បន្តិច ក្នុងករណី​ដែល​​សីតុណ្ហភាព​ខ្ពស់ សំណើម​លើសលប់ កំរាល​សើម។ បើ​ដាក់​ទ្រុងវិញ ទ្រុងទំហំ​មួយ​ម៉ែត្រ​ក្រឡា​​ត្រូវដាក់​មាន់ព​ង​បាន​ពី ១០ ​ទៅ​២០​ក្បាល។ ពូជ​មាន់​ពណ៌​ស និង​មាន់​ពណ៌​ក្រហម​ត្នោត ត្រូវ​ការ​​កំរាល​ទីធ្លា​ធំ​ជាង ដោយ​គណនា​ទៅតាម​ទំហំ​របស់​វា ។​
​​          ការធ្វើ​គ្រោងទុ្រង ( framing )
​​          គេ​ត្រូវធ្វើ​ទៅតាម​សំភារ​:​ដែល​មាន​នៅក្នុង​ស្រុក ហើយ​សង់​ទៅតាម​វិធី​ដែល​គេ​កំណត់​អាស្រ័យ ទៅលើ​ប្រភេទ​គ្រោង។ សរសរ​ខាងក្នុង​គេ​ដាក់​ដើម្បី​ការពារ​ដំបូល ទប់ទល់​នឹង​ខ្យល់​បក់​ខ្លាំង។ ទ្វារ ​នឹង​បង្អួច​ត្រូវ​ឲ្យ​រឹងមាំ ហើយ​បើសិនជា​គេ​ប្រើ​ក្បឿង ឬ​ឥដ្ឋ​សម្រាប់​ប្រក់​ជា​ដំបូល។​
​​        ដំបូល ( roof )
​​          ដំបូល​សម្រាប់​ការពារ​ទឹកភ្លៀង​, គេ​ប្រើប្រាស់​ស្លឹក ហ្វី​ប្រូ​សី​ម៉ង់ត៏ ក្បឿង បន្ទះ​ឈើ​ផ្សេងៗ ។ នៅ​រដូវក្តៅ​គេ​ត្រូវធ្វើ​សំ​យ៉ាប​ទ្រង់​ប្រវែង​មួយ​ម៉ែត្រ នៅ​ជំ​ហៀ​ង​ខាងត្បូង ដើម្បី​ការពា​រការ​ជះ​កំដៅ​ខ្លាំងពេក ប៉ុនែ្ត​ត្រូវធ្វើ​យ៉ាងណាឲ្យមាន​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់គ្រាន់​នៅ​ រដូវរងា​រ។ សំ​យ៉ាប​ទ្រង់​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ដល់​ការ​ចិញ្ចឹមសត្វ។​
​​          កំរាល ( floor )
​​          ថ្វី​ត្បិត​តែ​កំរាល​ស៊ីម៉ង់ត៏ ត្រូវ​គេ​បង្កប់​លួស​សំណាញ់ ការពារ​សត្វ​កណ្តុរ​មិនឲ្យ​ចូលក៏​ដោយ ក៏​ទ្រុង​ចិញ្ចឹម​ជាច្រើន​នៅតែ​មាន​ធូលី​ដី​ដែរ ឬ​ការធ្វើ​កំរាល​អំពី​ឥដ្ឋ​យ៉ាង​ធន់​ល្អ អាស្រ័យ​ទៅលើ​ការ​ចំណាយ គេ​ត្រូវធ្វើ​ចង្អូរ​ទឹក​ឲ្យបាន​គ្រប់គ្រាន់។ ប្រភេទ​នៃ​ក​ម្រាល​នេះ ប្រួល​ទៅតាម​ប្រព័ន្ធ​ផ្សេងៗ​​គ្នា រួម​មាន​កំរាល​ផ្ទៃដី និង​កំរាល​ផុតពី​ដី ដែល​ធ្វើ​អំពី​បន្ទះ​ឈើ ​ឬ​ដែល​ស​រសៃ​តូចៗ ។ គេ​ត្រូវ​គិតគូ​ផងដែរ​លើ​ប្រព័ន្ធ​សំអាតលា​មក​សត្វ ។​
​​          ១០ការពារ​ពីបក្សី ​និង​សត្វ​ផ្សេងៗ ( animal and bird protection )
​​          ជា​ការ​ល្អ​គេ​គួរ​គប្បី​មាន​គម្រោង​ការពារ នៅពេល​យប់​ទប់ទល់​នឹង​សត្វ​ដូចជា ឆ្កែ​, ឆ្មា​, កណ្តុរ​, សំពោ​ច​, ទី​ទុយ​, និង​ការពារ​នៅ​ពេល​ថ្ងៃ ប្រឆាំង​នឹង​សត្វព្រៃ​ដូចជា ខ្លែង​, ស្ទាំង។ ជា​ញឹកញាប់​គេ​ច្រើន​​​ប្រើប្រាស់​លួស​សំណាញ់ ថ្វី​ត្បិត​តែ​ការស្វែងរក​ចំណី នៅ​វាលស្មៅ​អាច​មាន​ទំនុកចិត្ត​នៅ​ពេល​ថ្ងៃ​ក៏ដោយ ក៏​នៅ​ពេលយប់​គេ​ត្រូវតែ​ការពារ​សន្តិសុខឲ្យបាន​ល្អ​ដែរ។
2.   ប្លង់​ទ្រង់មាន់​សម្រាប់​ប្រទេស​កម្ពុជា ​
          ប្លង់​សម្រាប់​ទ្រុងមាន់​ដែលមាន​ទ្រង់ទ្រាយ​តូច ទ្រង់​នេះ​អា​ចត្រូវបានគេប្រើប្រាស់​សម្រាប់​ការក្រុង​កូនមាន់ និង​ការ​ចិញ្ចឹម​មាន់​សាច់ ឬ​សម្រាប់​មាន់​យក​ពង ។
ទ្រុង​នេះ​មាន​គ្រោង​ជា​ឫស្សី​, ដំបូល​ស្លឹក មាន​កំរាលអង្កាម​កំរាស់​ពី​៥-១០​ ស.ម ។ ទ្រុង​នេះ​ត្រូវបាន​បែងចែក​ជា​៤​បន្ទប់
3.   ប្រព័ន្ធ​ទឹក​ផឹក
ក​ប្រព័ន្ធ​ផ្តល់​ទឹកផឹក​ផ្សេងៗគ្នា​សម្រាប់​មាន់ដូចជា ដប​ប្លា​ស្ទិច​ស្នូ​ក ឬ​ក្បាលដោះ
ប្រដាប់​ដាក់​ទឹក​ដទៃទៀត​ធ្វើ​ឡើង​តាមរបៀប ប្រើ​ឆ្នាំង​ធ្វើ​អំពី​ឥដ្ឋ ដែល​មាន​រន្ធ​ ឬ​មានចង្អូរ​តាម​រឹម​របស់​​វា​ នឹង​ចាន​រាក់ៗ ។ ដប​ដែល​អាច​រំកិល​បាន​ចងភ្ជាប់​ទៅ​នឹង​ជញ្ជាំង ឬ​ដាក់​បញ្ឈរ​ដោយ​ឲ្យមាន​កំពស់សមរម្យ​ពីលើ​ចាន​នោះ។ ឃ្លោក​ដែល​គេ​ពន្លិច​ទៅក្នុង​ដី​ឲ្យ​ហ្នឹង ហើយ​ចោះ​រន្ធ​ទំហំ​សម​ល្មម លើ​ជ្រុង​ដែល​គេ​កាត់។​ ​
          គ្រឿង​ស្វ័យប្រវត្តិ​ផ្សេងៗ ត្រូវ​គេ​ផលិតឡើង ដើម្បី​ច្រាន​ទឹក​បំពេញ​ស្នូក​ទឹក​ឲ្យនៅ​ពេញ​ជា​ដរាប រូបភាព​ដែល​ពន្យល់​នេះ គឺជា​រូបភាព​មួយ​ដែល​គេ​ធ្វើឡើង ជាមួយ​ធុងសាំង​យ៉ាង​ស្អាត​មាន​ចំណុះ ១៩៣​លីត្រ ដែល​ត​ភ្ជាប់​ទៅ​នឹង​ទុយោ​បន្ទះ​ស័ង្កសី ទៅ​ស្នូក​កំពស់​ប្រហែល​១០​ស​.​ម។ ចង្ហូរ​ទឹក​តាម​ទុយោ​ដោយ​លៃលក​តម្រូវ​តាម​ក្បាល​រូប៊ី​ណេ ហើយ​បំពង់​សម្រាប់​ផ្ទុក​ទឹក​សំណល់ គឺ​នៅ​ខាងក្រៅ​ទ្រុង។ នៅ​ខាងលើ​ស្នូក​ទឹក​នោះ ត្រូវការ​ឲ្យមាន​ទ្រនុង​មួយ​ការពារ ( ចម្រឹង​វិល​ចុះឡើង កុំឲ្យ​មាន់​ទុំ​ពីលើ )។ យើង​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល ទឹក​នៅ​ក្នុង​ស្នូក​ទាំងអស់ ឲ្យនៅ​ពេញ​ដដែល ប៉ុន្តែ​ប្រយ័ត្ន​កុំឲ្យ​ហូរហៀរ​ទៅលើ​កំរាល ។ ដើម្បី​រក្សា​ឲ្យ​កំរាល​ស្ងួត​ជានិច្ច ស្នូក​ទឹកនិ​មួយៗ ត្រូវបាន​គេ​ដាក់ឲ្យ​នៅ​ចន្លោះ​បន្ទះក្តារ ដែល​គេ​តំរៀប​សំរាប់​ទប់​ឲ្យមាន​លំនឹង ឬ​ចង​ព្យួរដោយ​ដាក់លើ​ថា​ស​សំណាញ់​លួស​សំ​យ៉ុង កំពស់ ៦​ស​.​ម មក​ពី​កំរាល។ ស្លែ​ចាប់ផ្តើម​កាន់​យ៉ាង​ឆាប់រហ័ស​បំផុត បើ​សិន​ជា​គេ​មិន​បាន​សំអាត​វា​ឲ្យបាន​ញឹកញាប់​ទេនោះ ដូច្នេះ​បញ្ហា​នេះ​មិន​ត្រូវ​បណ្តោយ​ឲ្យ​កើត មាន​ឡើង​ទេ។ គេ​តែងតែ​ប្រើប្រាស់​ដង​វែង ដើម្បី​សំអាត​កំទេចកំទី​ឲ្យ​ស្អាត និង​ត្រូវ​សំអាត​ស្នូក​ទឹក​មាន់​ជាមួយ​ច្រាស់​យូរៗ​ម្តង ។​
ស្នូកទឹក ( waterers )
          គេ​មិន​ត្រូវ​ទុក​ស្នូក​ទឹក​ចោល​ដោយ​គ្មាន​ការសំអាត និង​គ្មាន​ទឹក​ត្រជាក់​សំរាប់​មាន់​គ្រប់គ្រាន់​នោះ​ទេ។ មាន់​ត្រូវការ​ទឹក​រៀងរាល់ ១៥-២០​នាទី​ម្តង។ ទឹក​ដែល​ផ្តល់​ត្រូវ​ស្អាត​ល្អ ហើយ​ដាក់​ឲ្យបាន​គ្រប់គ្រាន់ ការដាក់​ទឹកជា​ការងារ​មួយ​សំខាន់​បំផុត​របស់​អ្នកថែរក្សា។ ស្នូក​ទឹក​ត្រូវតម្រូវ​ទៅតាម​អាយុ​របស់​មាន់ ដូច​បាន​បង្ហាញ​ក្នុង​រូប​ទី​៥។ ស្នូក​ទឹក​សាមញ្ញ​បំផុត​គឺ កំប៉ុង​ដាក់បញ្ចូល​ទៅក្នុង​ចានសំ​ប៉ែតៗ ដោយ​ទំ​លុះ​ឲ្យមាន​រន្ធ​ប្រហែល ១,៥ ​ស​.​ម ចេញ​ពី​គែម​មាត់​កំប៉ុង។ ដាក់​ទឹក​ឲ្យបាន​ពេញ​ហើយគ្រ​បវា​ដោយចាន​សំ​ប៉ែត។ ដៃ​មួយ​កាន់​កំប៉ុងសំប៉ែត ហើយ​ដៃ​ម្ខាង​ទៀត​កាន់​កំប៉ុង​មូល ដាក់​ទឹក​រួច​ក្រឡាប់​​វា​ឲ្យបាន​រហ័ស បន្ទាប់​មក​អ្នកនឹង​បាន​ឃើញ​ទឹក​ចេញ​តាម​រន្ធដែល​ចោះ​នោះ កាល​ណា​ទឹក​ឡើង​​ដល់​រន្ធ​កំប៉ុង​ចោះ​ហើយ ទឹក​នោះ​នឹង​នៅ​ហ្នឹង​ថ្កល់​ក្នុង​ចាន​សំ​ប៉ែត។ កំប៉ុង​តូច​តម្រូវ​ទៅ​តាម​សត្វ​​តូច ប៉ុន្តែ​បើ​សត្វ​ធំ​គេ​ត្រូវ​ដាក់​កំប៉ុង​ធំ ទៅតាម​ចំណុះ​ដែល​វា​ត្រូវការ។​
ស្នូកចំណី ( feeders )
          ការផ្តល់​ចំណីអាហារ​ឲ្យបាន​គ្រប់គ្រាន់ជា​បន្ត​រហូត​ដល់​មាន់​ គឺជា​កិច្ចការ​មួយ​សំខាន់របស់​អ្នក​ចិញ្ចឹមសត្វ​ស្លាប។ ប្រភេទ​ស្នូក​ចំណី​ដែល​មាន​បណ្តោយ​វែង មាន​គែម​សងខាង​ អាច​ត្រូវបាន​ធ្វើ​ឡើង​អំពី​ឈើ​, លោហៈធាតុ​, ឬ ឫស្សី។ ត្រូវដាក់​ស្នូក​ចំណី​រាយ​ជា​ជួរ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​បក្សី​ទាំងនោះ​ស៊ី​ចំណី​បាន​ក្នុង​ពេល​ជាមួយគ្នា។ មិន​ដូច្នេះ​ទេ​សត្វ​ដែល​ខ្សោយ​នឹង​ងាប់ ដោយសារ​ការ​ចឹក​​​ស៊ីសាច់​គ្នា។ ចន្លោះ​ដែល​គួរ​តំរៀប​ស្នូក​រៀង​គ្នា​សំរាប់​បក្សី​គឺ : កូន​មាន់​អាយុ ០-៨​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ២,៥​ស​.​ម , មាន់​ដែល​មាន​អាយុ​ពី ៩-១៦​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ៦,៧​ស​.​ម, មាន់​សម្រាប់​បង្កាត់​​​​ពូជ ១០,២​ស​.​ម, មាន់​ពង​កូន​កាត់​ទុក ៣,៨​ស​.​ម, មាន់​ពង​ និង​មាន់ទោ​ទុក ៧,, ទា​ទុក ៥​ស​.​ម, និង​ក្ងាន​ទុក ​៦,៤​ស​.​ម។​
4.  ប្រដាប់​ដាក់​ជំណី​អាហារ​ ​
ក​/ ស្នូក​ដាក់ចំណី
​ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណី​អាហារ​​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត
ស្នូក​ចំណី​ដោយ​ចង​ព្យួរ​
ស្នូក​ចំណី​ដោយ​ចង​ព្យួរ​អាច​ត្រូវបាន​គេ​ធ្វើឡើង អំពី​បន្ទះ​លោហៈធាតុ ឬ​ប្លា​ស្ទិច ។ ស្នូក​ចំណី​ទាំងនេះ​អាច​ផ្ទុក​ចំណីអាហារ និង​កាត់បន្ថយ​ការ​កំពប់​
ខ​- ទ្រុង ( cages )
សិប្បករ​អាច​ធ្វើ​ទ្រុង​ឡើង​បាន ​បើសិនជា​មាន​ដែក​សំណាញ់​ទំហំ ២​ស​.​ម។ សំណាញ់​សំរាប់ធ្វើ​គ្រោង​ និង​ជញ្ជាំងខ័ណ្ឌ ត្រូវ​មាន​ទំហំ ២,៥ ទ ​៥​ស​.​ម។ កំណាត់​មួយ​ផ្ទាំងៗ​មាន​ទំហំ ៣,៦៦​ម ទ​១,៥​ម បាន​ជា​ទំរង់​ទ្រុង​មួយ​មាន​៣​បន្ទប់ ឬ​ទ្រុង​មួយ​នោះ​អាច​ដាក់​មាន់​បាន​រហូត​ដល់​១៦​ក្បាល។ ផ្ទាំង​ជញ្ជាំងខ័ណ្ឌ​ចំនួន​៤ និង​ជញ្ជាំង​ខាង​មាន​ទំហំ ៤០ ទ​ ៤៥​ស​.​ម ធ្វើ​ជា​ទ្រុងមាន​ចំណុះ​៣​បន្ទប់​រួម ឬ​១៧​ទ្រុង​ភ្លោះ​ដែល​មាន​ចន្លោះ ២២,៨​ស​.​ម ដាច់ពីគ្នា។ លួស​ដែល​អាច​ពត់​បាន​ត្រូវ​គេ​ប្រើប្រាស់ សំរាប់​ចងភ្ជាប់​គ្នា​រវាង​គម្រោង​និងជញ្ជាំងខ័ណ្ឌ។ នៅ​ខាង​មុខ​គេ​ធ្វើ​ពី​លួស​សំណាញ់ ដែល​មាន​ប្រឡោះ ៥ ទ​១០​ស​.​ម។ បាត​ទ្រុង​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​បន្តិច​ប្រហែល ៧,៦​ស​.​ម ធ្វើ​ដូច្នេះ​ពង​អាច​រមាល​កាត់​តាម​ប្រឡោះ​ប្រហោង ៥​ស​.​ម ហើយ​នៅ​ខាង​មុខ​ត្រូវ​ពត់​លួស​សំណាញ់ ដែល​នៅសល់​ឡើង​លើ​ដើម្បី​ងាយស្រួល​ទប់​នូវ​ការ​រមៀល និង​ការប្រមូល​ពង។ គេ​អាច​ធ្វើ​កំរាល​ទ្រុង​ពី​ឫស្សី​ ឬ​បន្ទះក្តារ​តូចៗ ជំនួស​កំរាល​លួស​សំណាញ់។ ស្នូក​ទឹក​និង​ស្នូក​ចំណី​អាចធ្វើ​ពី​បន្ទះ​លោហះធាតុ ឬ​ឫស្សី ហើយ​ចង​ព្យួរ​យ៉ាង​តឹង​នៅខាងមុខ​ទ្រុង។ ការដាក់ឲ្យ​នៅ​ចន្លោះ​ដាច់​ពីគ្នា គឺជា​ការ​សំខាន់​ក្នុង​ការការពារ កុំឲ្យ​កំពប់ទឹកឬ​ចំណី។ ទ្រុង​ភ្លោះ​តំរូវ​ឲ្យ​ដាក់​មាន់​ពង​ពីរ​ក្នុង​ទ្រុង​និមួយៗ ចំណែកឯ​ទ្រង់​រួម បើសិន​គេ​កាត់​ជំ​ពុះ​វា គេ​អាច​ដាក់​រហូតដល់​៦​ក្បាល។​
​​          ប្រព័ន្ធ​ធ្វើ​ទ្រុង​ពីរ​ជាន់ ត្រូវបាន​គេ​ពន្យល់​ដោយ​បង្ហាញ​រូបភាព។ ផ្ទៃ​បាត​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ប្រហែល ៧,៦​ស​.​ម ដើម្បី​ឲ្យ​ពងរ​មៀល​ធ្លាក់​ចេញ​មក​បាន​ស្រួល ដោយ​គ្មាន​ការខូចខាត។​
        គ. ប្រដាប់​ដាក់​ជំណី​អាហារ​
ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណី​អាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត
1.         IV.     ការគ្រប់គ្រង​ (Management)
1.     ការ​ភ្ញាស់​ស៊ុត ( hatching )
          អ្នក​ចិញ្ចឹមសត្វ​ថ្មី​ថ្មោ​ង ​ត្រូវ​ជ្រើសរើស​វិធីនៃ​ការ​ភ្ញាស់​រវាង​ការ​ភ្ញាស់​ស៊ុត​បែប​ធម្មជាតិដោយ​ មេ​ក្រាប ​និង​ដោយ​ប្រើប្រាស់​ប្រដាប់​ភ្ញាស់។ ការ​ភ្ញាស់​តាមរបៀប​ធម្មជាតិ​ដោយ​មាន​មេ​ភ្ញាស់ ឬ​ឲ្យ​សត្វ​ដ៏​ទៃ​ជំនួស​ដូចជា : មាន់​ទោ​, មាន់​ក្រៀវ​, ទា​ ឬ​ក្ងាន គឺ​ត្រូវ​ការថែទាំ​បន្តិចបន្តួច​ពី​អ្នក​ចិញ្ចឹម ។ ផ្ទុយ​មកវិញ​ ការ​ភ្ញាស់​តាម​បែប​ធម្មជាតិ វា​កំណត់​យ៉ាង​ខ្លាំងក្លា​នូវ​ទំហំ និង​ការលូតលាស់​របស់​សត្វ និង​អាច​ឆ្លង​ជំងឺ​ដែល​អាច​ត្រូវបាន​ទប់ស្កាត់ ដោយ​កម្ម​វិធី​ភ្ញាស់​តាម​សិប្ប​និមិត្ត។ អ្នក​ចិញ្ចឹមសត្វ​ស្លាប​បែប​ជំនួញ​ភាគច្រើនបំផុត បាន​ទិញ​កូន​មាន់​ពី​រោង​ឧស្សាហកម្ម​ភ្ញាស់​ណា ដែល​ភ្ញាស់​តាម​លក្ខណៈ​ត្រឹមត្រូវ និង​ការ​ភ្ញាស់​តាម​លក្ខណៈ​សិប្ប​និមិត្ត​ម្តងៗ មាន​ចំនួន​យ៉ាងច្រើន។​
          នៅក្នុង​តំបន់​ខ្លះ​ដែល​មិន​ទាន់​មាន​ក្រុមហ៊ុន​ភ្ញាស់ ជា​របៀប​ជំនួញ​នៅឡើយ ការបង្កើត​ប្រដាប់​ភ្ញាស់​នៅតាម​ផ្ទះ គេ​នៅតែ​ប្រើប្រាស់​នៅ​ឡើយ​សម្រាប់​ចិញ្ចឹម​មាន់​តូចៗ ។ បើសិនជា​មាន​ការផ្តល់​អគ្គិសនី ឬ​ចង្កៀងប្រេងកាត​បាន​ទៀត​ទាត់ គេ​អាច​សង់​ឬ​ទិញ​ប្រដាប់​ភ្ញាស់​ដែល​មាន​តំលៃថោក​ល្មម សម្រាប់​ភ្ញាស់​ពង​មួយចំនួន​តូច ។ ចំពោះ​ពង​ដែល​ដាក់​ក្នុង​ប្រដាប់​ភ្ញាស់ គេ​ត្រូវតែ​ប្រើទែរ​ម៉ូ​ស្តាត ( thermostat ) ដែល​រក្សា​សីតុណ្ហភាព​ឲ្យបាន​ថិ​ត​ថេរ ប្រហែល​៣៩,៤​អង្សា​សេ ដែល​ត្រឹមត្រូវ​ទៅតាម​សីតុណ្ហភាព​នៃ​ការ​ភ្ញាស់​ពង តាម​បែប​ធម្មជាតិ​ដែរ ។ ទំនាក់ទំនង​សំណើម​គេ​គប្បីថែទាំ​រវាង​៤៥ ទៅ​៦៥​ភាគរយ ដោយ​ប្រើ​ចាន​ដែក​ដាក់​ទឹក ហើយ​ត្រូវមាន​ខ្យល់បក់​ដើម្បីឲ្យ​មានសំណើម។ កូន​មាន់​ចាប់ផ្តើម​ញាស់​ក្នុងអំឡុងពេល​២១​ថ្ងៃ ហើយ​វា​តែង​មាន​កំលាំង​ខ្លាំង​មាំមួន ទោះបីជា​យើង​មិន​ជួយ​ក៏ដោយ។ ទោះបីជា​យ៉ាងណា​ក៏មាន់​មួយចំនួន​តូច​ញាស់​ក្រោយ​គេ អាច​រស់​បាន​ដែរ បើសិនជា​គេ​មានការ​ថែ​ទាំ​ឲ្យបាន​ដិត​ដល់​ល្អ ប៉ុន្តែ​កូន​មាន់​ទាំង​នោះ មាន​សភាព​ខ្សោយ​ពិបាកក្នុង​ការរស់នៅ។ ប្រដាប់​ភ្ញាស់​តូច​ដែល​ប្រើ​ដោយ​អគ្គិសនី អាច​ភ្ញាស់​ពង​មាន់បាន​៥០​គ្រាប់ ត្រូវបាន​គេ​សាងសង់​ឡើង​ដោយ​ប្រើ​កំដៅ ( ចង្កៀង ) ឬ​អំពូល​ដែល​មាន​សីតុណ្ហភាព​សំរួល​តំរូវ ដោយទែរ​មូស្តាត​បញ្ចេញ​ដោយឧ​ស្ម័ន។ ពងមាន់​ដែល​ភ្ញាស់​គប្បី​ប្រែ​ត្រឡប់​វា​ទៅមក ឲ្យបាន​៤​ដង​ក្នុង​មួយថ្ងៃ ក្នុងអំឡុងពេល​មួយអាទិត្យ​ដំបូង ។ ចូល​គូសសញ្ញា​ចំណាំ​ពង​នី​មួយៗ ដោយ​អក្ស ” x ” ដើម្បី​ងាយស្រួល​ក្នុងការ​ត្រឡប់​វា ៤៥​អង្សា​ក្នុង​ម្តងៗ ។​
​​ប្រដាប់​ភ្ញាស់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ធុន​តូចប្រដាប់​ភ្ញាស់​ប្រហែល​គ្នា​នេះ​ដែរ​អាច​ត្រូវបានកំដៅ​ដោយ​ឧស្ម័នឬ​ប្រេងកាត។កសិករ​ភាគច្រើន​ទិញ​កូន​មាន់​អាយុ​១​ថ្ងៃពី​កន្លែង​ភ្ញាស់រ​បើ​ប​ជំនួញ។
ឧបករណ៍​មួយ​ចំនួន​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការ​ភ្ញាស់​ស៊ុត ​និង​ការឆ្លុះ​ស៊ុត ​
          ដោយ​សារបរាជ័យ​ផ្នែក​បច្ចេកទេស ក្នុង​ការអនុវត្តន៍​ការប្រើប្រាស់​ឧបករណ៍​ក្នុងស្រុក ហេតុ​ដូច្នេះ​ហើយ​បានជា​អ្នក​ចិញ្ចឹមសត្វ​ភាគច្រើន មាន​ការទុកចិត្ត​ទៅ​លើ​កន្លែង​ភ្ញាស់ ដែល​គេ​អនុវត្តន៍​ទៅ​តាម​របៀប​ជំនួញ ដោយ​ប្រើ​កំលាំង​អគ្គិសនី ដើម្បី​ភ្ញាស់​ស៊ុត​ទាំងនោះ។ គេ​បាន​ធ្វើ​ឧបករណ៍​ភ្ញាស់​នេះ​ទៅតាម​លក្ខណៈ​បច្ចេកទេស សម្រាប់​ប្រែប្រួល​ពង​ជាច្រើន​ដង​ក្នុង​មួយថ្ងៃៗ ។ គេ​គប្បី​រក្សា​សី​តុណ្ហ​ភាព​ចន្លោះ​ពី ៣៧​ទៅ ៣៧,៦​អង្សា​សេ ដោយ​មាន​ទំនាក់ទំនង​សំណើម​ពី ៥០ ​ទៅ​៦០​ភាគរយ។ ចំពោះ​រយៈពេល​ថ្ងៃទី​១៩ ​និង​ទី​២០ សីតុណ្ហភាព​ត្រូវ​បន្ថយ​ចុះ​នៅ ៣៦,១ ទៅ ៣៧,២​អង្សា​សេ ដោយ​បង្កើន​ទំនាក់ទំនង​សំណើម​រហូតដល់ ៧៥​ភាគរយ ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​ពេល​ញាស់​ដំបូង​មកដល់។ ការផ្តល់​មតិ​ទាំង​នេះ​អាស្រ័យ​ទៅតាម​ប្រភេទ នៃ​ទូ​ភ្ញាស់ និង​ទំហំ​នៃ​ស៊ុត​ដែល​គេ​យក​មក​ភ្ញាស់ ដូច្នេះ​ចូរ​យកចិត្តទុកដាក់ដោយ​ប្រុងប្រយ័ត្នចំពោះ​ការផ្តល់​មតិ​របស់​អ្នក​ភ្ញាស់​ស៊ុត។ ប្រព័ន្ធ​ឲ្យ​សញ្ញា​អាច​ដំណើរការ​ម៉ាស៊ីនភ្លើង ដោយ​ស្វ័យប្រវត្តិ ក្នុង​ក​រណី​ដែល​ចរន្តអគ្គិសនី​ធ្លាក់ចុះ ។ ទូ​ភ្ញាស់​នី​មួយៗត្រូវ​គេ​ដាក់ឲ្យ​មានតម្រង់​ខ្យល់ ដើម្បី​ការពារ​ការ​លាយឡំ​របស់​មេរោគ​បាក់តេរី ដែល​​អាច​ឆ្លង​ពី​ទូ​ភ្ញាស់​ផ្សេងៗ​ទៀតនៅក្នុង​កន្លែង​ភ្ញាស់​នោះ។ គេ​ត្រូវផ្ទេ​រពង​ពី​ប្រដាប់ភ្ញា​ស់​ទៅ​កន្លែង​​ភ្ញាស់ នៅ​ថ្ងៃ​ទី​១៨ ។​
          ​កន្លែង​ភ្ញាស់​របៀប​ជំនួញ គេ​ត្រូវ​ពិនិត្យ​ពូជ​មាន់​នៅលើ​កសិដ្ឋាន​បង្កាត់​ជូ​ព ដើម្បី​ការពារ​ជំ​ងឺ​ជា មុន មិន​ឲ្យ​ឆ្លង​ចូល​ទៅ​កន្លែង​ភ្ញាស់​បានឡើយ។ កាលណា​មាន​ជំងឺឆ្លង​នៅ​កន្លែង​ភ្ញាស់​ស៊ុត​នោះ គេ​ត្រូវ​មាន​ការខាតបង់​យ៉ាងច្រើន។ ហេតុដូច្នេះ​ហើយ បានជា​រៀប​ភ្ញាស់​ពង តាម​ទម្លាប់​ចាស់​ដែល​អនុវត្តន៍​ដោយ​អ្នក​បង្កាត់​មួយចំនួននោះ ​ត្រូវបាន​គេ​បំបាត់លែង​ប្រើប្រាស់​ត​ទៅ​ទៀត។ ក្រោយ​ពី​កូន​មាន់​ញាស់ ចាំបាច់​ត្រូវ​លាង​ប្រដាប់ប្រដា​ឲ្យបាន​ម៉ត់ច​ត់​ល្អ ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ ។ គេ​ត្រូវ​ចាក់​ថ្នាំ​ការពារ កាត់​ជំ​ពុះ ​និង​ការមើល​ភេទ​ឲ្យបាន​ត្រឹមត្រូវ មុន​ពេល​យក​ទៅ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ​តាមរយៈ​ស៊ុត ដូចជា ជំងឺ​រោគ​សរ ( Pullorum ) និង​រោក​មីកូ​ប្លា​ស្មា ( Mycoplasma )។ កូន​មាន់​ទើបតែ​ញាស់​ថ្មីៗ​ភាគ​ច្រើន ត្រូវ​គេ​លក់ ​និង​ផ្តល់​ដោយផ្ទាល់ដល់​អ្នកទិញ​ក្នុង​មួយថ្ងៃ។ កន្លែងភ្ញាស់​កូនមាន់​ខ្លះ​គេ​ក្រុងកូន​មាន់ទុក ដើម្បី​ចិញ្ចឹម ហើយ​ចាប់ផ្តើម​លក់​នៅ​ពេល​មាន់​មាន​អាយុ​ច្រើន​សប្តាហ៍ ឬ​មាន់​ជំទង់ ។​
2.   ​​ការឆ្លុះ​ពង ( candling egg )
​ក្នុងកំឡុងពេល​ភ្ញា​ស់ពង សរសៃវា​លូតលាស់​យ៉ាង​ឆាប់រហ័ស ដែល​គេ​ពិនិត្យ​មើល​ឃើញ​ដោយ​បង្វិល​ពងក្រោម​ប្រភព​ពន្លឺ​ភ្លើង ។ ប្រដាប់​ឆ្លុះ​សាមញ្ញ​ត្រូវបាន​គេ​ធ្វើឡើង ដោយ​ចោះ​ប្រហោង​កំប៉ុង ឬ​ប្រអប់​ទំហំ ៣​ស​.​ម ប្រដាប់​ដោយ​អំពូល​ភ្លើង ដែល​មាន​កំលាំង​១៥ ទៅ ៥០​វ៉ាត់។ គេ​អាច​ប្រើប្រាស់​ភ្លើង​ពិល ឬ​ពន្លឺ​ថ្ងៃ​ដើម្បី​ឆ្លុះ​ស៊ុត​បានតាម​រន្ធ​តូច​ក្នុង​បន្ទប់​ងងឹត ។ កា​រក​កើត​កោសិកា​នៅក្នុង​ឃ្លុប​ខ្យល់ ក្នុងពេល​ភ្ញាស់ មាន​បង្ហាញ​នូវ​រូបភាព។ បើសិនជា​ឃ្លុប​ខ្យល់​ថយ​ចុះ​ជ្រៅ​ច្រើនជាង ១,២៥​ស​.​ម​នោះ ស៊ុត​ប្រហែលជា​ខូច ។ ពង​ដែល​មិន​មាន​ដោយ​ឈ្មោល ( សំបក​មាន​ពណ៌​ស ) អាច​ពិនិត្យ​ដឹង​ក្រោយពី​ដាក់​ភ្ញាស់​បាន​ពី​៤ ទៅ ៥​ថ្ងៃ ។ ២ ឬ ៣ ថ្ងៃ​ក្រោយមក​ពង​នោះ​មាន​ស្នាម​ពណ៌​ព្រឿងៗ ឬ​ពណ៌​ត្នោត ។ បើសិន​សរសៃឈាម​ត្រូវ​បាន​គេ​មើលឃើញ​ថា ផុសចេញ​ពី​ចំណុច​ក្រហម​ក្រ​ម៉ៅ នោះ​ពង​នឹង​ចាប់ផ្តើម​មាន​ខ្សែ​ជីវិត ហើយ​វា​នឹង​អាច​ញាស់​ជា​កូន​មាន់បាន ។ បើសិនជា​ជាតិ​លឿង​និង​ជាតិ​សរសៃ​នៃ​ពង មើលឃើញ​ច្បាស់​ហើយ​ថ្លា នោះ​គេ​អាច​ទុក​បរិភោគបាន ទោះបី​នៅក្នុង​ប្រទេស​ខ្លះ​មាន​ច្បាប់​ហាមឃាត់ មិន​ឲ្យ​លក់ក៏​ដោយ ។ ការឆ្លុះ​ពង​នៅ​ពេល​ចុង​ក្រោយ ត្រូវបាន​គេ​ឆ្លុះ​មើល​នៅ​រយៈពេល ១៨​ថ្ងៃ ដោយ​ឆ្លុះ​មើល​ម្តងទៀត​នៅ​ខណៈ​ដែលគេ​ប្តូ​រទូ​ភ្ញា​ស់​ទៅ​កន្លែ​ងញាស់ ។ ពេល​នោះ​កាលណា​គេ​ឃើញ​មាន​ពណ៌​លឿង​ខ្មៅនៅ​ខាងក្នុង ហើយ​មិន​មាន​បន្ទប់​ខ្យល់​ទេ នោះ​បញ្ជាក់ ថា ​ស៊ុត​ប្រាកដជា​ស្អុយ និង​ត្រូវ​យក​ចេញ​ជា​ប្រញាប់ ។​
ការគ្រប់គ្រង​ (Management)
       ៣​- ការ​ក្រុង​កូន​មាន់ ( Brooding )
បើសិនជា​មាន់​ញាស់​តាមរបៀប​សិប្បនិមិត្ត អ្នក​ចិញ្ចឹម​ត្រូវ​អនុវត្តន៍​កិច្ចការ ដូច​កិច្ចការ​របស់​មេមា​ន់ដែរ គឺ​ការ​ក្រុង។ អ្នកថែរក្សា​ត្រូវ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​រៀង​រាល់​ម៉ោង នៅ​ដំណាក់​ដំបូង​នៃ​ជីវិត​របស់​កូន​មាន់ ដែល​ទើបនឹង​ញាស់។ ការត្រួតពិនិត្យ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង អាច​កំណត់​បាន​រវាង​ជោគជ័យ​ និង​បរា​ជ័យ របស់​ហ្វូង​កូន​មាន់។ ស្ត្រី​នៅក្នុង​ប្រទស​ជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សភាវគតិ ដែលជា​អ្នក​អនុវត្តន៍​នូវ​មុខងារ​ដ៏​ពិសេស នៃ​ការ​ក្រុង​ថែទាំ​កូន​មាន់​យ៉ាង​ស្និត​ស្នា​ល នូវ​ដំណាក់កាល​មួយ​សប្តាហ៍​ដំបូង។ បញ្ហា​ចាំបាច់​ ៣​យ៉ាង ​ដែល​គេ​យកចិត្តទុកដាក់​បំផុត ចំពោះ​កូន​មាន់​គឺ កំដៅ​, ចំណីអាហារ​, និង​ទឹក ។​
ក. កំដៅ ( heat )
          ចំពោះ​ប្រដាប់​ក្រុង​ផ្តល់​កំដៅ គេ​អាច​ផ្តល់ឲ្យ​ដោយ​ប្រើ​ភ្លើងអគ្គិសនី, ប្រើ​ឧស្ម័ន, ប្រេងកាត, ធ្យូង, អុស​, ធ្យូង​ថ្ម​, ចំបើង​, ឬ​កំដៅ​ព្រះអាទិត្យ។ ត្រូវមាន​ការរៀបចំ​សាកល្បង​នូវ​ការប្រើប្រាស់ ប្រភព​កំដៅ​ឲ្យបាន​២៤​ម៉ោង មុន​ពេល​ដាក់​កូន​មាន់។ ដើម្បី​ឲ្យ​កំដៅ​សាយភាយ​បានល្អ​ពេញ​កន្លែង​ក្រុង​កូន​មាន់, នៅ​អាទិត្យ​ដំបូង​គេ​ត្រូវដាក់​កំដៅ​នៅ​សីតុណ្ហភាព ៣៥​អង្សា​សេ។ កូន​មាន់ពូជ lethargic ត្រូវការ​កំដៅ​ច្រើនជាង​ពូជ​មាន់​បង្កាត់​សកម្ម​ផ្សេងៗ​ ទៀត។ ដូច្នេះហើយ​បានជា​អ្នកជំនាញ​ខ្លះ សូម​ឲ្យ​ចាប់ផ្តើមដាក់​កំដៅ​នូវ​សីតុណ្ហភាព ៣០ ទៅ​៣៥​អង្សា​សេ ដោយ​ប្រែប្រួល​ទៅតាម​ពូជ។ កំរិត​នៃ​សីតុណ្ហភាព​នៅក្នុង​កន្លែង​ក្រុង កំដៅ​ធ្វើឲ្យ​កូនមាន់​អាច​ជ្រើសរើស​កន្លែងដែល​មាន​សីតុណ្ហ​ភាព​ល្អ​បំផុត​ សំរាប់​វា​បាន ។​
កូន​មាន់​ត្រូវការ​កំដៅ​ចំណី​ទឹក​និង​ខ្យល់​ចេញចូល
ប្រដាប់​ផ្តល់​កំដៅ​ប្រភេទ​ប្រអប់ ដែល​មានអំ​ពូលភ្លើង​ត្រូវបាន​គេ​ដាក់​ព្យួរ កំពស់​ពី​បាត​ក្រោម ២០​ស​.​ម ដែល​យក​ល្អ​ប្រដាប់​ក្រុង​នោះ​អាច​ដាក់​កូន​មាន់​ប្រហែល​៥០​ក្បាល ។ ផ្ទៃ​ដែល​នៅសល់​អាច​ធ្វើ​ឲ្យ​កូន​មាន់រ​ត់លេង​ក្រៅរបាំង​បាន ។ ព​នឺ្លអំ​ពូលភ្លើង​ក្រហម ( infra-red ) ដាក់​ព្យួរ​តំរូវ​កំពស់​ពី​កំរាល ៤៥​ស​.​ម វា​ជា​ប្រភព​កំដៅ​មួយ​ដ៏​ល្អ​សំរាប់​កូន​មាន់​តូចៗ​មួយចំនួន ( រូ​ប​ភាព​ទី​៣៣ ) ។ គំរប​ពីលើ​តាម​ធ្មតា គេ​ធ្វើ​អំពី​បន្ទះ​លោហៈធាតុ​អាច​ព្យួរ​ពីលើ​បាន ឬ​ព្យួរ​ដោយ​ចង​បង្គោល​តូច ឬ​ឥដ្ឋ​ដែល​ទុក​គែម​របស់​កំពស់​ពី ១០ ទៅ ១២​ស​.​ម​ពី​កំរាល។ ប្រដាប់​ក្រុង​កំដៅ​ធ្វើ​អំពី​ជាល អាច​ប្រើ​កំដៅ​ដោយ​ចង្កៀងប្រេងកាត ដំកល់​ដោយ​ឥដ្ឋ​ធ្វើជា​ប្រភព​កំដៅ​មួយ។ សូម​ប្រយ័ត្ន​ការពារ​នូវ​ភ្លើង​ឆេះ​ខ្លាំង ពី​ប្រភព​ផ្តល់​កំដៅ​ ដែល​អាច​ជា​ហេតុធ្វើឲ្យ​ឆេះ​ទ្រុង។​
          ចំពោះ​អាទិត្យ​ទី​១ គេ​ត្រូវ​ធ្វើ​របាំង​ព័ទ្ធ​ជុំវិញ​កន្លែង​ក្រុង​កូន​មាន់ ដោយ​ក្រដាស​ក្រាស់ ឬ​ប្រដាប់​ហ៊ុំ​កំ​ដៅ ដោយ​ដាក់​នៅ​អែបៗ​កំដៅ ដើម្បី​ការពារ​កូន​មាន់​កុំ​ឲ្យ​ដើរ​ឆ្ងាយ​ពី​ប្រភព​កំដៅ។ អ្នក​អង្កេត​មាន​បទពិសោធន៍​អាច​នឹង​សំរួល តំរូវ​សីតុណ្ហភាព​ទៅតាម​អាការ​របស់​កូន​មាន់។ អ្នក​ថែ​ទាំ​ដែល​មាន​បទពិសោធន៍​តិច គប្បី​កត់ត្រា​សីតុណ្ហភាព​ឲ្យបាន​ញឹកញាប់ ត្រូវ​ដាក់ទែរ​ម៉ូ​ម៉ែត្រ​មើល ដោយ​ដាក់​ព្យួរ​ត្រឹម​កំពស់​ខ្នង​កូន​មាន់ ។ បើសិន​ជា​កូន​មាន់​ប្រមូលផ្តុំ​គ្នា ​ហើយ​យំ​ជីបៗ​នោះ បញ្ជាក់​ឲ្យដឹងថា វា​ច្បាស់​ជា​ខ្វះ​កំដៅ ដូច្នេះ​គេ​ចាំបាច់​ត្រូវ​ផ្តល់​កំដៅ​បន្ថែម ។ ប្រសិន​បើ​កូន​មាន់​ចេញ​ឆ្ងាយ​ពី​ប្រ​ភព​កំដៅ នោះ​គេ​ត្រូវ​ធ្វើការ​បន្ថយកំដៅ​បន្តិច ។ ការយកចិត្តទុកដាក់​ជា​ប្រចាំ​ចំពោះ​កូន​មាន់​តូចៗ គឺជា​បញ្ហា​សំខាន់​បំផុត ពី​ព្រោះ​បញ្ហា​សីតុណ្ហភាព​ខាងក្រៅ មាន​ការផ្លាស់ប្តូរ​ដែល​ជា​ហេតុ​ធ្វើឲ្យកែប្រែ​នូវ​ការផ្តល់​នេះ ។​
ក​/ ឧបករណ៍​ត្រូវ​រៀបចំ​បែបនេះ នៅក្នុង​តំបន់​ផ្តល់​កំដៅ​សំរាប់​កូន​មាន់​
ប្រដាប់​ផ្តល់​កំដៅ​ដោយ​ប្រើប្រាស់​ធ្យូង​, បន្ទះ​សាជី លោហៈធាតុ និង​ទែ​ម៉ូ​ម៉ែត​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​កំរិត​សីតុណ្ហភាព​ឲ្យបាន​ត្រឹមត្រូ​វ ក្នុង​រយៈពេល​នៃ​ការផ្តល់​កំដៅ ( ០-៣​សប្តាហ៍ )
​ត្រួតពិនិត្យ និង​លៃ​តម្រូវ​សីតុណ្ហភាព របស់​ឧបករណ៍​សម្រាប់​ក្រុង
ខ.​ ចំណី ( feed )
          គេ​ត្រូវ​ដាក់​ចំណី​ឲ្យមាន​របៀប ធ្វើយ៉ាងណា​ទាក់ទាញ​ឲ្យ​កូនមាន់ ដែល​ញាស់​បាន​មួយថ្ងៃ​ចូលចិត្ត។ ម្សៅ​គ្រើម​លាយ ឬ​ច្របល់​វា​ពង្រាយ​លើ​ក្រដាសកាសែត ឬ​គេ​តែងតែ​យក​ក្រដាស​ប្រអប់ ឬ​​កេះ​ប្រើ​សំរាប់​ដាក់​ចំណី ។ ស្នូក​ទឹក​៤ និង​ស្នូក​ចំណី​៤ គេ​ត្រូវតែ​ដាក់​ឆ្លាស់គ្នា​នៅក្នុង​វ​ង្វ​ង់​ប្រដាប់​ឲ្យ​កំដៅ ។ សូម​ដាក់​កូន​មាន់​ចំ​ពី​លើ​ចំណី ។ នៅ​អាទិត្យ​ដំបូង ស្នូក​ដាក់​ចំណី​បណ្តោះអាសន្ន​សំរាប់​កូន​មាន់ ត្រូវ​ប្តូរ​ដោយ​ស្នូកចំណី​តូចៗចំនួន​៤​បន្តិច​ម្តងៗ ស្នូក​នីមួយៗ​ដាក់​ប្រវែង ២,៥​ម ត្រូវ​នឹង​កូន​មាន់​ចំនួន​១០០​ក្បាល សំរាប់​ស្នូក​នោះ ។​
គ. ទឹក (water )
ទឹក​ត្រូវ​បាន​កូន​មាន់​នីមួយៗ ស្វែងរក​នៅ​ថ្ងៃ​ញាស់​ដំបូង ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​មាន់​​ខ្លះ​ត្រូវ​គេ​ចាប់​ជ្រលក់​ចំ​ពុះ​វាទៅក្នុង​ទឹក​ឲ្យ​វា​ស្គាល់​ទឹក​ដែរ ។ គេ​មិន​ត្រូវ​ដាក់​កូន​មាន់​ឲ្យ​ឆ្ងាយ​ពី​១​ម ពី​ស្នូក​ទឹក នៅក្នុង​រយៈពេល​២​អាទិត្យ​ដំបូង​ឡើយ ហើយ​បន្ទាប់​មកទៀត មិន​ត្រូវ​ឲ្យ​ឆ្ងាយ​ពី ៣,៥​ម ។ ក្នុងអំឡុងពេល​អាទិត្យ​ដំបូង កូន​មាន់​១០០​ក្បាល ត្រូវការ​ទឹក​ចំនួន​២​លីត្រ​ក្នុង​មួយថ្ងៃ ។ ទំហំ​នៃ​ស្នូក​ទឹក​ត្រូវ​បាន​គេ​បង្កើន ទៅ​តាម​ការ​ធំ​ធាត់​របស់មាន់ ។ មេមាន់​ពង​១០០​ក្បាល ត្រូវ​ការទឹក​៣៦​លីត្រ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយថ្ងៃ ។ គេ​ត្រូវតែ​ពិនិត្យមើល​កុំឲ្យ​មានទឹក​កំពប់​លើ​កំរាល ។
​ការគ្រប់គ្រង​ (Management)
៤​ ​- ការចិញ្ចឹម ( rearing )
​គេ​ត្រូវ​បញ្ឈប់​ការ​ឲ្យ​កំដៅ ក្រោយ​ពី​មាន់​មាន​អាយុ​៣​សប្តាហ៍ ឬ​ដើមរដូវ​ដែល​មាន​អាកាស​ធាតុ​ក្តៅ។ អ្នក​ចិញ្ចឹម​មាន់​ធ្វើ​ការជ្រើសរើសប្រព័ន្ធ​គ្រប់គ្រង​ផ្សេងៗ​គ្នា។ ហ្វូង​មាន់​អាច​ត្រូវបាន​គេ​ចិញ្ចឹម ដោយ​ឲ្យ​ដើរ​រកស៊ី​ដោយ​ខ្លួនឯង នៅ​ខាងក នៅ​កន្លែង​ដែល​គេ​កំណត់ព្រំដែនដាក់​ក្នុង​ទ្រុង​ធំ ក្នុង​ទ្រុង​តូច រី​ឃាំង​នៅ​ក្នុង​ទ្រុង​ច​ញ្ចឹម​ទាំងមូល ។​
​​        ក. គុណសម្បត្តិ​នៃ​ការចិញ្ចឹម​លែង ​រួមមាន :
​​          ១- បន្ថយ​ការចំណាយ​លើ​ចំណីអាហារ ដោយ​ឲ្យ​បក្សី​ទាំងនោះ​អាច​ដើរ​រកស៊ី​បាន​ដោយ​ខ្លួន​ឯង ដូចជា​រុក្ខជាតិ​បៃតង​ស្រស់​, សត្វល្អិត និង​កកាយ​ស៊ីក្នុង​លាមក​សត្វពាហនៈ​ធំៗ ។​
​​          ២- បន្ថយ​នូវ​ចំណាយ​ការសាងសង់​ទ្រុង ។​
​​          គុណវិបត្តិ​រួមមាន :
​​          ១- បាត់បង់​ដោយ​សត្វ​ចង្រៃ​ស៊ី
​​          ២- ជំងឺឆ្លង​បាន​ដោយ​ងាយ​ពី​តំបន់​ គង្វាល​សត្វ​ដ​ទៃៗ​ទៀត ។ ការចិញ្ចឹម​លែង​ដោយ​មាន​កំណត់​ព្រំដែន ត្រូវការការគ្រប់គ្រង​ហ្វូង​សត្វ​តិចតួច ។​
​​គុណសម្បត្តិ​នៃ​ការចិញ្ចឹម​ដាក់​ទ្រុង​ធំ ​គឺអាច​ការពារ​បាន​ច្រើន​ពី​ធាតុអាកាស និង​សត្វ​ចង្រៃ​ផ្សេងៗ ។ គុណវិប​ត្តិ​រួម​មាន ​ការចំណាយ និង​ការធានា​ប្រដាប់​ប្រើប្រាស់​ទាំងអស់ ចំណី​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ចំណាយ​លើ​ការឲ្យ​ចំណី ការធ្វើ​របង​ការពារ និង​បញ្ហា​ដែល​កើតមានឡើង ដូចជា​ទ្រុង​សើ​មនៅ​រដូវភ្លៀង ដែលជា​មូលហេតុ​បណ្តាលឲ្យ​កើត​មាន​ជំងឺ និង​បញ្ហា​ព្រូ​ន ។​
​​        ខ.​ ការចិញ្ចឹម​ដោយ​ដាក់​ទ្រុង​តូចៗ ( cages ) :
​​ទ្រុង​តូចៗ​អាច​សន្សំសំចៃ​ផ្ទៃ​កំរាល​បាន​ច្រើន​, និង​បើសិនជា​ព្យួរ​ខ្ពស់​ពី​ដី​អាច​ជៀសវាង​ការប៉ះពាល់​នឹង​លាមក​, បក្សី​ត្រូវការការពារ​ប្រឆាំងនឹង​ជំ​ងឺ​ផ្សេងៗ​, ចៃ​, និង​ប៉ារ៉ាស៊ីត ។ គេ​ត្រូវ​ចំណាយ​លើ​ទ្រុង​នេះ​យ៉ាង​ច្រើន​ពីដំបូង និង​ដែល​ចាំបាច់​តំរូវ​ឲ្យមាន​ប្រព័ន្ធប្រមូល​លាមក​ចោល​ផង ។​
​​        គ. ការចិញ្ចឹម​ដោយ​បង្ខាំង ( confinement rearing ) :
​ការចិញ្ចឹម​បែបនេះ​អាច​មាន​ការការពា​របា​ន​ច្រើនពី​សត្វ​ចង្រៃ និង​ជំងឺ​ផ្សេងៗ បើសិនជា​មាន​វិធានការ​អានាម័យត្រឹម​ត្រូវ ដោយ​ហាម​មនុស្ស​ចូល​មើល មិន​ឲ្យ​មាន់​ចាស់ៗ ឬ​សត្វ​ចិញ្ចឹម​លែង ឬ​កន្លាត​ចូល​ក្នុង​ទ្រុង​ឡើយ។ សារធាតុចិញ្ចឹម​សំខាន់ៗ​ទាំងអស់​ត្រូវបាន​គេ​ផ្តល់ឲ្យសត្វ​ដោយ​លាយ​ក្នុង​ចំណី។ ចន្លោះ​លំហរ​ដែល​ទុក​សំរាប់​សត្វ​នី​មួយៗ គប្បី​ទុក ​៦៥០​ស​.​ម​ការ៉េ ចំពោះ​សត្វ​ដែល​មាន​អាយុ​៥​សប្តាហ៍​ដំបូង និង​សំរាប់​មាន់​ធំ​ត្រូវ​បង្កើន​រហូតដល់​ ២.៧៥០​ស​.​ម​ការ៉េ។ កំរាល​ខាង​ក្រោម​ តាម​ធម្មតាគេ​ក្រាលកំរាល​កំរាស់​ពី ៥ ទៅ​១០​ស​.​ម។ ប្រភេទ​នៃ​កំរាល​សម្រាប់​ឲ្យ​សត្វ​ដេក ត្រូវបាន​គេ​ជ្រើស​រើស​អាស្រ័យ​ទៅ​តាម​តំលៃ និង​លទ្ធភាព​ដែល​អាច​រកបាន​នៅក្នុង​ស្រុក។ សំភារៈ​ដែល​គេ​ចូល​ចិត្ត​ដាក់​សំរាប់​ជា​កំរាល​រួមមាន រុក្ខជាតិ​ពុកផុយ​តូចៗ ចំបើង​ស្រូវ​ចិ​ញ្ច្រាំ ចំបើង ចំណាំងឈើ​តូចៗ ឬ​អាចម៍​ដែកឈូស អាច​ម៍រណា ( ប្រើ​បាន​តែ​៤​អាទិត្យ​តែប៉ុណ្ណោះ ) ចំរៀក​សំបក​ត្នោត កំទេច​ស្នូលពោត ជួនកាល​មាន​គ្រោះថ្នាក់ ដោយ​ស្រមើល ) កំទេច​សំបក​សណ្តែកដី សំបក​អំពៅ ក្រដាស​កាសែត និង​ដីខ្សាច់ ( នេះ​ជា​ការជ្រើសរើស​ចុងក្រោយ )។ ចំពោះ​កំរាល​ដែល​មាន​គុណ​ភាព​មិន​ល្អ គេ​គួរ​ធ្វើ​ទ្រុងឲ្យបាន​ធំ​បន្តិច ដើម្បី​ឲ្យ​កំរាល​នោះ​ស្ថិតនៅ​ជា​ភាព​ស្ងួត​ជានិច្ច។ ស្មៅ​ចិញ្ចៀន ឬ​ចំបើង ឬ​គ្រាប់​ធញ្ញជាតិ​រឹង អាច​បណ្តាលឲ្យស​ត្វ​កើត​ជំងឺ ប៉ោង​គែរ ម្យ៉ាងវិញទៀត​បើ​មាន់់​មាន​លក្ខណៈ​បែបនេះ គេ​គួរ​សំលាប់​វាយ​កសាច់ ពីព្រោះ​មិន​មាន​ឱសថ​ណា​ព្យាបាល​បានឡើយ ។​
ឃ. ប្រដាប់​ដាក់​ចាប់​សត្វ គឺជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍
ង. ការ​ថ្លឹង​មាន់​

ច. ការ​ចឹក​គ្នា ( cannibalism )
          ការ​កាត់​ចំ​ពុះ ​គឺជា​វិធីសាស្ត្រនៃ​ការ​កាត់​ ឬ​ដុត​ចំ​ពុះ​ទាំង​លើ ទាំង​ក្រោម។ បើសិនជា​ការធ្វើ​ដូច្នេះ បាន​ត្រឹមត្រូវ​ល្អ គឺ​ដើម្បី​ការពារ​កុំឲ្យ​សត្វ​ចឹក​ស៊ីសាច់គ្នា ដែល​ជា​ទំលាប់​អាក្រក់​នៃ​ការ​ចឹក​រោម ឬ​ចឹក​ដំបៅ​សត្វ​ផ្សេងទៀត។ អ្នក​ចិញ្ចឹម​មាន់​សាច់ ​និង​មាន់​ពង​ទាំងឡាយត្រូវ​អនុវត្តន៍​នូវ​ការ​កាត់​ចំ​ពុះ​មាន់​ទាំងអស់នៅ​ កន្លែង​ភ្ញាស់។ ចំពោះ​មាន់​សាច់ ​គេ​ត្រូវ​កាត់​ប្រហែល ​១/៣ នៃចំ​ពុះ​នោះ។ សំរាប់​មាន់​យក​ពង​ដែល​រស់​នៅ​រយៈពេល​យូរ គេ​ត្រូវ​កាត់​ខាងលើ ១/៣ ទៅ ២/៣ និង​កាត់​ចំ​ពុះ​ខាងក្រោម ១/៤ ទៅ ១/៣ ។ បើ​សិន​ជា​គេ​មិន​អាច​រក​ម៉ាស៊ីន​កាត់ចំពុះ​បាន គេ​អាច​ប្រើ​កន្ត្រៃ ឬ​កាំបិត​មុត​ក៏បាន។ បើសិនជា​មាន​ចេញ​ឈាម​តិចៗ ត្រូវ​ជ្រលក់​ចំ​ពុះ​ដែល​កាត់​នៅ​ស្រស់ៗ​នោះទៅ ក្នុង​ចំណី។ មាន់​ដែល​ចិញ្ចឹម​លែង​ គួរតែ​កាត់ចំ​ពុះ នៅពេល​មាន​ការ​ចឹក​គ្នា​កើតឡើង។ គួរ​ជៀសវាង​ការ​កាត់​ចំ​ពុះ​ជ្រៅ​ពេក ។​
          វិធីសាស្ត្រ​មួយទៀត​គឺ​ការការពារ​កុំឲ្យ​ចឹកគ្នា ជួនកាល​គេ​ត្រូវការ​ផង​ដែរ ។ សញ្ញា​ដំបូង​ វា​ចឹក​ទាញ​រោម​គ្នា ឬ​មាន​រហូត​ដល់​ហូរ​ចេញឈាម សត្វ​រងគ្រោះ​គួរ​ដកចេញ​ពី​ទ្រុង។ ការ​ចិញ្ចឹម​មាន់​ដោយ​​ប្រើ​ពន្លឺ​ព្រិលៗ ឬ​ស្រអាប់ៗ ( ការចិញ្ចឹម​ក្នុង​ទ្រុង​ងងឹត ) គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព គឺ​មានន័យថា គេ​អាច​ការពារ​បាន​ពី​ការ​ចឹក​គ្នា។ ទ្រុង​ចិញ្ចឹម​នេះ​ត្រូវការ​បង្អួច​បន្តិចបន្តួច ប៉ុន្តែ​ត្រូវ​​​មាន​​កង្ហា​របក់​ចេញចូល និង​ផ្តល់​ពន្លឺ​ស្រអាប់​ដោយ​ដាក់ អំពូល​ភ្លើង​តូចៗ​មួយចំនួន។ បើ​គ្មាន​អំពូល​ភ្លើង​ទេ គេ​អាច​ប្រើ​ទៀន​ក៏បាន។ ចូរ​ដាក់​ស្នូក​ទឹក​ ស្នូក​ចំណី​ឲ្យបាន​ច្រើន ដើម្បី​ការពារ​ពី​ការ​បាត់​បង់​ជាតិ​ទឹក និង​បាត់បង់​ទំងន់​ក្នុងពេល​ងងឹត ។​
៥ ​- មេមាន់​ពង ( layers )
          ការពិភាក្សា​បន្ត​ទៀត​អំពី​ប្រ​ព័ន្ធ​គ្រប់គ្រងឲ្យបាន​ល្អ​សម្រាប់​មាន់​យក​ពង។ ការ​ព្រលែង​មាន់​ឲ្យ​​ដើរ​រកស៊ី ដោយ​សេរី​អាច​ធ្វើឲ្យមាន់​ទទួលបាន​ពន្លឺ​ថ្ងៃ និង​អាច​រក​ចំណីអាហារ​ស្រស់​ដោយ​ខ្លួនឯង។ ពង​ដែល​បានមក​ពី​មាន់​ប្រភព​បែប​ហ្នឹង ជួនកាល​គេ​លក់​បាន​នូវ​តំលៃ​ខ្ពស់ ពីព្រោះ​វា​មាន​ការ​បង្កើន​​នូវ​គុណភាព ពណ៌​ក្នុង​ពង​លឿង​បាន​យ៉ាង​ល្អ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​គេ​ចាត់ទុកថា តំលៃ​នៃ​​ផលិតផល​នោះ​ជាទូទៅ​ខ្ពស់ ជាង​តំលៃ​នៃ​ផលិតផល​ស៊ុត ដែល​ចិញ្ចឹម​ដាក់​ទ្រុង​ដែរ ។ ការ​ចិញ្ចឹម​មាន់​ឲ្យ​ដើរ​រកស៊ី​ដោយ​ខ្លួនឯង អាច​ជួយ​សន្សំ​នូវ​ការចំណាយ​ក្នុង​ការទិញ​ចំណីអាហារ​បាន​ខ្លះ។ ការ​ង្កើន​នូវ​ការការពារ ប៉ុន្តែ​អាច​បង្កើន​នូវ​ជំងឺ និង​ប៉ារ៉ាស៊ីត​ផ្សេងៗ ប្រសិនបើ​ទ្រុង​នោះ​សើម ។​
ការចិ​ញ្ចឹម​ដោយ​ដាក់​ក្នុង​ទ្រុង ដោយ​មាន​កំរាល​ចំបើង លើ​បន្ទះក្តាឲ្យ​បានក្រាស់​បន្តិច ឬ​ការ​ចិញ្ចឹម​ដាក់​ទ្រុង​សំណាញ់ ត្រូវបាន​គេ​អនុវត្ត​ន៍យ៉ា​ច្រើន​នាពេល​បច្ចុប្បន្ន។ ការចិញ្ចឹម​បែបនេះ​ត្រូវការ​ឲ្យមាន​ប្រភព​ចំណី​ដែល​មាន​តុល្យភាព​ត្រឹមត្រូ​វ ​តាម​ក្បួនខ្នាត ។ ដើម​ទន់​សម្រាប់ធ្វើ​ទ្រុង​ធំ​ចំណាយ​តិច ទៅលើ​កំរាល​ជាង​ការចំណាយ​ទៅលើ​ទ្រុង​សំណាញ់​តូចៗ។ ទ្រុង​សំណាញ់​សំចៃ​ទីធ្លា​ងាយ​ស្រួល​​​ក្នុង​ការ​ប្រមូល​យក​ពង សន្សំ​ការចំណាយ​ទៅលើ​កំលាំង​ពលកម្ម ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការសាងសង់។ លាមក​សត្វ​ដែល​ធ្លាក់​មក​ខាងក្រោម​ទ្រុង ឬ​ក្រោម​កំរាល​បន្ទះក្តា​តូចៗ​នោះ ជួន​កាល​វា​បង្កើត​ឲ្យមាន​បញ្ហា​នូវ​ការក​កើត​រុយ​ដោយសារ​គំនរ​លាមក​នោះ ។​
បើការបន្ថែម​ពន្លឺ ត្រូវ​បាន​អនុវត្តន៍​ឡើង​ឲ្យបាន​បរិបូណ៌ នៅក្នុង​កា​រស់​នៅក្នុង​ជីវិត​មាន់​ញី​នោះ វា​អាច​បង្កើត​ផលិតកម្ម​ពង​បាន​មួយកំរិត។ ចំពោះ​ប្រភេទ​មាន់​យក​ពងលឺ​ហ្គ​ន ( leghorn ) ពេល​វេលា​ដែល​ល្អ​គឺ​វា​ទទួល​ពន្លឺ​ឲ្យបាន​ច្រើន នៅពេល​វា​មាន​អាយុ​២០​សប្តាហ៍។ ពេលវេលា​ដ៏​ល្អ​ប្រសើរ​បំផុត​ចំពោះ​ពូជ​មាន់ ដែល​ផ្តល់​ពង​ផង សាច់​ផង គឺ​នៅ​អាយុ​២១​សប្តាហ៍។ ឬ​មាន់​សាច់​វិញ​ពេល​ដែល​ល្អ​បំផុត​គឺ នៅ​អាយុ​២២​សប្តាហ៍។ គេ​ត្រូវ​ធ្វើ​ការអនុវត្តន៍​តាម​ការបង្ហាត់​បង្រៀន អំពី​វិធីសាស្ត្រ​គ្រប់គ្រង ដែល​ជា​រឿយៗ​ត្រូវបាន​ផ្តល់​ដោយ​ក្រុម​អ្នក​បង្កាត់ពូជ។ ការបង្រៀន​ទាំងនេះ​ស្តី​អំពី​ការ​ថ្លឹង​មាន់​ញី​ជំទង់ នៅ​ខណៈ​ដែល​គេ​ធ្វើ​ការបង្កើន​ពន្លឺ​ឲ្យ​វា ។ គេ​ត្រូវ​បន្ថែម​ពន្លឺ​ឲ្យបាន​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ម្តង រហូត​ដល់​គ្រប់​១៥​ម៉ោង។ ប្រសិនបើ​យើង​បង្កើន​ការ​ឲ្យ​ពន្លឺឆាប់រហ័ស​ពេក វា​បណ្តាល​ឲ្យ​ពង​មាន់​ទំហំ​តូច។ ការបិទ​និង​បើក​ភ្លើង​នៅ​ពេលយប់ គឺ​ជា​កម្មវិធី​គ្រប់គ្រង​មួយបែប​ផ្សេងទៀត ដែល​ជួន​កាល​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ជំរុញឲ្យមាន់​ស៊ី​ចំណី​ឲ្យបាន​ច្រើន ដែល​នឹង​បង្កើត​អត្រា​លូត​លាស់​​របស់​មាន់​យក​សាច់។ នៅ​កន្លែង​ចិញ្ចឹម​បែប​ជំនួញ​ធំៗ ការបើក​ភ្លើង​ត្រូវគេ​ត្រួតពិនិត្យ​ទៅ​តាម​ម៉ោង​ត្រឹមត្រូវ ។​
កត្តា​មួយ​ផ្សេង​ទៀត​ដែលមាន់​ផលិត​ពងបាន​ច្រើន​ គឺ​តំរូវ​ឲ្យគេ​ធ្វើ​ការប្រមូលព​ងរៀង​រាល់ថ្ងៃ។ ប្រសិនបើ​គេ​អនុញ្ញាត​ឲ្យ​មាន់​រកស៊ី​តាម​ទីធ្លា​ក្រាប​ពង​នៅក្នុង​សំបុក នោះ​ផលិតកម្ម​របស់​វា​អាច​បាន​ត្រឹមតែ​៣០​ពង​ ក្នុង​មួយឆ្នាំ ស្មើ​នឹង​ពីរ​សំ​បុក ដោយ​មួ​យ​សំបុកៗ​មាន​ពី ១២ ​ទៅ​១៥​គ្រាប់។ បើសិនជា​ទុក​ឲ្យ​វាពង ហើយ​ប្រមូល​យក​រហូតដល់ ២៥០​គ្រាប់។ តែបើ​មាន​ពន្លឺ​១៥​ម៉ោង​ក្នុង​មួយថ្ងៃ មេ​នោះ​អាច​ផលិត​ពង​បានរ​ហូត​ដល់ ២៥០​គ្រាប់​ក្នុង​មួយ​ឆ្នាំ។​
ក. អំពី​សំបុក ( nests )
សំបុក​ដែល​រៀបចំ ​និង​កំរាល​ទ្រុង​ គេ​គួរ​គប្បីរៀបចំឲ្យបាន​ស្រេច​មុន​ពេលវា​ចាប់ផ្តើមពង។ គេ​អាច​សាងសង់​សំបុក​នេះ​អំពី​ឈើ , អំពី​បន្ទះ​លោហៈធាតុ​, លួស​សំណាញ់​, ដី​ឥដ្ឋ​, កំទេច​ឥដ្ឋ​, ឬ​ក្រណាត់​កន្ទេល។ សំ​បុក​នីមួយៗ​ត្រូវធ្វើ​ឲ្យបាន​ទំហំ​ប្រហែល ០,១២​ម៉ែត្រគូប។ គេ​អាច​ដាក់​វា​លើ​កំរាល​ក៏បាន ឬ​ធ្វើ​ដោយ​ដាក់​វាឲ្យ​ខ្ពស់​ពី​កំ​រាលក៏​បាន ឬ​ចង​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង និង​កន្លែង​ណា​ដែល​ងងឹត​ជាងគេ​បំផុតនៅ​ក្នុង​ទ្រុង​នោះ។ គេ​គប្បី​ដាក់​ចំ​បើ​ស្ងួត​ធ្វើ​ទ្រនាប់​ខាងក្នុង ប៉ុន្តែ​ចំបើង​នោះ​ត្រូវ​ស្អាត​ល្អ ដើម្បី​ជៀសវាង​កុំឲ្យ​ប្រលាក់​ពង។ បើ​ចងភ្ជាប់​ឬ​ព្យួរ​ពីលើ​កំរាល គេ​គួរ​ផ្តល់​សំបុក​ដោយ​មាន​បង្គង​នៅ​ពីមុខ។ សំបុក​រួម គេ​អាច​ប្រើប្រាស់​សំរាប់​ឲ្យ​មាន់​ជាច្រើន​ពងបាន​ក្នុង​ពេល​តែមួយ វា​ជា​ការល្អ​ប្រសើរ​បើសិនជា​គេធ្វើឲ្យ​បាន​ទំហំ​៤​ដង​នៃ​សំបុកមាន់​មួយ។ បើសិនជា​ទ្រុង​នោះ​ត្រូវបាន​គេ​ធ្វើ​អំពី​កំរាល​ក្តារ​បន្ទៈ​តូចៗ​វិញ គេ​ត្រូវ​រៀបចំ​សំបុកឲ្យបាន​សមរម្យ។​គេ​គួរ​គប្បី​ប្រមូល​ពង​ឲ្យបាន​ញឹកញាប់ ហើយ​ទុក​វា​នៅ​កន្លែង​ត្រជាក់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆាប់​ខូច​គុណភាព។ អ្នក​ចិញ្ចឹម​ខ្លះ​ប្រមូល​ពង​ចំនួន ៣​ទៅ​៥​ដង ក្នុង​មួយ​ថ្ងៃ​នៅ​រដូវក្តៅ។ ស៊ុត​ដែល​ទុក​នៅ​សីតុណ្ហភាព​ ៣៧​អង្សា​សេ អាច​មាន​គុណ​ភាព​​ល្អ​ត្រឹម​រយៈពេល​តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​ទុក​ស៊ុត​បាន​រហូត​ដល់ ​១០០​ថ្ងៃ នៅ​សីតុណ្ហ​ភាព​ ៣​អង្សា​សេ។ គេ​អាច​ទុក​ពង​បាន​រយៈពេល​យូរ​ក្នុង​កំរិត​៣​អង្សា​សេ ប៉ុន្តែ​នៅ​សីតុណ្ហភាព​ ១០​អង្សា​សេ វា​មាន​លក្ខណ​ល្អ​ប្រ​សើ​រដែរ ដើម្បី​រក្សា​ទុក​ក្នុង​រយៈពេល​ខ្លី​ជាង​នេះ។ ការណែនាំ​ទាំងនេះ​គឺ​សំរាប់តែ​អ្នក​ដែល​ជួញដូរ​ស៊ុត​ប៉ុណ្ណោះ។ ស៊ុត​សម្រាប់​ភ្ញាស់​ចាំបាច់​​គេ​ត្រូវថែក្សា​ឲ្យបាន​ល្អ និង​មិន​ត្រូវ​ទុក​វាឲ្យ​លើសពី ១០​ទៅ ១៤​ថ្ងៃ​ឡើយ។​
​​        ខ. ការដាក់​ទ្រនំ ( roosts )
តាម​ទំលាប់​របស់​វា មាន់​តែង​ដេក​នៅលើ​ដើមឈើ ដូច្នេះជា​ការល្អ ប្រសិន​ជា​យើង​ធ្វើ​ទ្រនំ​ឲ្យ​វា​ដេក ។ ប៉ុន្តែ​ចំពោះ​ទ្រនំ​នេះ​មិន​ជា​ការចាំបាច់​ទេ ។ មាន់​ត្រូវការ​ទ្រនំ​ដែលមាន​ប្រវែង ២០​ស​.​ម ក្នុង​មាន់​មួយ​​​ក្បាល ។ បង្គង​ធ្វើឲ្យ​លាមក​ធ្លាក់មកគ​រ​លើគ្នា គឺ​ជា​ការងាយស្រួល​ក្នុង​ការប្រមូល​ធ្វើ​ជី ។ បើ​ទ្រុង​ចិញ្ចឹម​នោះ​ត្រូវបាន​គេ​សង់ ដោយ​មាន​ទ្រនំ វា​ជា​ការងាយស្រួល​បោសសំអាត ឬ​ប្រមូល​លាមក​ចេញ ។​
គ. ការ​ជំ​រុះ​ចោល ( culling )
ការ​ជំ​រុះ​ចោល​ត្រូវ​បាន​អនុវត្តន៍ ដើម្បី​យក​មាន់​ណា​ដែល​មិន​ពង​ចេញពី​ហ្វូង។ ការធ្វើ​បែប​នេះ​ធ្វើឲ្យ​គេ​សន្សំ​ការចំណាយ បាន​ពី​ការចាប់ ​និង​ការ​យក​ចេញពី​ហ្វូង​នូវមាន់​ណា​ដែល​មិន​ផ្តល់​ពង។ ទោះ​បីជា​យ៉ាងណា​ក៏ដោយ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​មិន​ត្រូវ​ជំរុះ​ចោល​នូវ​បក្សី​ណា ដែល​ជំ​រុះ​ស្លាប​​ក្នុង​រយៈពេល​ខ្លី​ទេ ពីព្រោះ​វា​អាច​ផ្តល់​ពង​បន្ទាប់​ពី​ការ​អា​ក់ពង​មួយ​រយៈ​កន្លងមក។ ប្រដាប់​សម្រាប់​​ចាប់​មាន់ ( catching hook )  គឺជា​ឧបករណ៍​មួយ​ជួយ​សំរួល​ក្នុង​ការចាប់​មាន់។ គេ​អាច​សំគាល់​សញ្ញា​មាន់​ដែល​មិន​ផ្តល់​ពង​ដូចតទៅ: សិរមាន់​មាន​ភាពស្វិត​រួញ​, រ​បក​, និង​មាន​ភាពស្លេក​ស្លាំង, នៅ​ជុំវិញ​ភ្នែក ​និងចំ​ពុះ​មាន​ពណ៌​លឿង​, ណង់​មាន​ភាព​ស្ងួត​និង​គគ្រើម, រន្ធ​គូថ​តូច​មាន​រាង​ជា​​​រង្វង់​​ខ្ជឹប ហើយ​មាន​ពណ៌​លឿង ចន្លោះ​ឆ្អឹង​ពុយ​ប៊ីស ទាំង​ពីរ​ស្មើនឹង​ម្រាមដៃ​តែមួយ, និង​ចន្លោះ​ពី​ឆ្អឹង​ពុយ​ប៊ីស​ទៅ​ឆ្អឹង​ទ្រូង បានត្រឹមតែ​២​ម្រាមដៃ។ ចូរ​ចំណាំ​ថា យោង​ទៅ​លើ​ជាតិ​ពណ៌ ដែល​ធ្វើឲ្យ​សែន​នៃ​បក្សី​មានពណ៌លឿង គឺ​ដោយសារ​ការទទួលយក​ជាតិ​ពណ៌​លឿងនៅក្នុង​ចំណីអាហារ។ ផ្ទុយទៅ​វិញ​​មាន់​ដែល​ផ្តល់​ពង​បាន​ល្អ​មាន​លក្ខណៈ​ដូចតទៅ : សិរ​ធំ​មាន​ពណ៌​ក្រហម​ហើយ​រលោង​, ជុំវិញ​ភ្នែក​ និងចំ​ពុះ​មាន​ពណ៌​ស ដោយ​អាច​លូក​ម្រាមដៃ​៣​ចូល​ទៅ​ចន្លោះ​ឆ្អឹង​ពុយ​ប៊ីស​ទាំងពីរទៅ​ ៣​សប្តាហ៍ ​ក្នុងអំឡុងពេល​វា​ជំ​រុះ​រោម។ ការប្រុងប្រយ័ត្ន​ក្នុង​ការជ្រើសរើស​យក​មា​ន់ ដែល​មិន​ពង​ចេញ​ពី​ហ្វូង​នេះ ចាំបាច់​ត្រូវ​ការពារ​កុំឲ្យ​មាន​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​មាន់​ដែល​កំពុងតែ​ពង​ល្អ ។​
៦ ​- មាន់​សម្រាប់​បង្កាត់​ពូជ ( breeders )
គ្រឹះស្ថាន​បង្កាត់​ពូជ​តាមរបៀប​និមួយៗ បាន​លក់​មេបា​ពូជ​ និង​ផ្តល់​សៀវភៅ​ណែនាំ ដើម្បី​ធ្វើឲ្យ​ការ​ចិញ្ចឹម​បក្សី នៅ​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ផលិតកម្ម​ខ្ពស់ ទាំង​សាច់​ ទាំង​ស៊ុត។ ដើម្បី​វិនិច្ឆ័យ​នូវ​អត្រា​​មាន់​ពេញវ័យ​គេ​ត្រូវ​ជ្រើសរើស សត្វ​ម្តង​មួយៗ ជា​តំណាង​ឲ្យ​ហ្វូង​សត្វ ដើម្បី​យក​ទៅ​ថ្លឹង ។ បើ​ចង់​ថ្លឹង​មាន់​ឲ្យបាន​ត្រឹមត្រូវ​នោះ គេ​ត្រូវ​ប្រើ​វិធី​មួយ​យ៉ាង​ងាយស្រួល គឺ​គេ​ត្រូវ​ដាក់​មាន់​នោះ​ក្នុង​ជញ្ជីង ដែល​មាន​រាង​ជា​សាជី​សំរាប់​ដាក់​មាន់ ដោយ​ដាក់​ក្បាល​ទៅ​មុន ។ ដោយសារ​តែ​តំលៃ ​និង​ពូជ​មាន់​ទាំង​នេះ​មាន​តំលៃ​ថ្លៃជាង​កូន​មាន់​ដ៏​ទៃៗ​ទៀតច្រើនដង​ក៏ដោយ ក៏​គេ​នៅតែ​ស្នើ​ឲ្យមាន​ការយក​ចិត្ត​ទុកដាក់អនុវត្តន៍​រាល់​ការគ្រប់គ្រង​ ទាំងអស់ ឲ្យបាន​ល្អ​ប្រសើរ​ដែរ ។​
៧ ​- ការ​កត់​ត្រា ( records )
គេ​គួរតែ​ធ្វើកា​រកត់​ត្រា​ឲ្យបាន​រៀងរាល់ថ្ងៃ នៅ​លើ​តារាង​ដែល​គេ​ដាក់​នៅក្នុង​ទ្រុងមាន់ ។ យល់​ល្អ​ត្រូវ​ដឹក​បន្ទាត់​នៅលើ​ប្រតិទិន ថ្ងៃ ខែ ឬ​បិត​ក្រដាសនៅជាប់​នឹង​ក្តារ​នោះ​ក៏​បាន ។ នៅលើ​បន្ទះក្តារ​នេះ​រួម​មាន​កន្លែង​សំរាប់​កត់​ត្រា​អំពី : អត្រា​សត្វ​ស្លាប់, កាលបរិច្ឆេទ​នៅ​ពេល​កូន​មាន់​ញាស់​, កាលបរិច្ឆេទ​ និង​ប្រភព​នៃ​ការនាំ​ចំណី​ចូល​, ការប្រើប្រាស់​ចំណីអាហារ​, ផលិតកម្ម​ស៊ុត​រៀងរាល់ថ្ងៃ និង​ការ​កត់​ត្រា​អំពី​ការគ្រប់គ្រង​ផ្សេងៗ ឬ​បញ្ហា​ជំងឺ​មួយ​ចំនួន ។​ល​។ ថ្វី​ត្បិត​តែ​តារាង​នេះ​មិន​មានន័យ​គ្រប់គ្រាន់​ចំពោះ​អ្នក​ចិញ្ចឹមសត្វ​ ក៏ដោយ ក៏​ការ​កត់​ត្រា​ទាំងនេះ​មាន​សារសំខាន់​បំផុត ក្នុង​ការរៀបចំ​ផែនការ​ការ​ចិញ្ចឹមសត្វ និង​កម្មវិធី​ទប់ស្កាត់​ជំងឺ​នៅ​ពេល​អនាគត ៕
1.            V.       ចំណីអាហារ​ (Nutrition)
          ក​- សេចក្តី​ផ្តើម​អំពី​ចំណីអាហារ និង​ការផ្តល់​ចំណី​ ​( indroduction to poultry nutrition and feeding )
          ប្រសិនបើ​គេ​លែងមាន់​ឲ្យ​រក​ចំណី​តាម​វាល​ធំ​ទូលាយ ឬ​នៅ​តាម​ទីធ្លា​ក្នុង​របង​ណាមួយតាម​ធម្មតា​ មាន់​អាច​រកបាន​នូវ​ចំណីអាហារ ដែល​មាន​តុល្យភាព​គ្រប់គ្រាន់​ដើម្បី​រស់ ។ ផ្ទះ​មួយ​ដែល​មាន​ហ្វូង​មាន់​ពី​១០ ​ទៅ​២០​ក្បាល​នោះ មិន​ត្រូវការ​អាហា​រ​បន្ថែម​ទេ ពីព្រោះ​វា​ស៊ី​ចំណីអាហារ​ស្រស់ៗ និង​​​​សត្វល្អិត​នៅ​តាម​សួនច្បារ​ក្បែរៗ​នោះ​គ្រប់គ្រាន់​ទៅហើយ។ កូន​មាន់​ដែល​ធំ​បន្តិច​រស់នៅ​រិត​តែ​ល្អប្រសើរ បើសិនជា​គេ​ឲ្យចំ​ណី​អាហារ ដូចជា​គ្រាប់ពោត​ ឬ​ធញ្ញជាតិ​មួយ​ចំនួន​បន្ថែម​ទៀត ។ អ្នកចិ​ញ្ចឹ​មាន​ទឹកចិត្ត​ដោយ​ការទទួ​លបាន​នូវ​ចំណូល ពី​កា​រលក់​ហ្វូង​សត្វ​ដែល​បាន​លែង​ឲ្យ​ស៊ីនោះ ដូច្នេះ​គេ​អាច​ធ្វើ​គម្រោង​ពង្រីក​ហ្វូង​សត្វ​នោះ​ធំ​ជាង​មុន ដោយ​ជួនកាល​គេ​ភ្លេច​គិត​ដល់​ការទិញ​ចំណី​យ៉ាងច្រើន សំរាប់​ការចិញ្ចឹម​ទៀតផង ។ គេ​ត្រូវ​ធ្វើ​គម្រោង​ផ្តល់​ចំណីអាហារ ដែល​មាន​តុល្យភាព​ល្អ​ដោយ​គេ​សង្ឃឹមថា ប្រាក់​ដែល​បាន​ចំណេញ​មកវិញ​ល្មម​សមរម្យ ទៅលើ​ការចំណាយ​បន្ថែម​ទាំង​នេះ ។​
          ក្រោយពី​បាន​ទទួល​បទពិសោធន៍​ពី​ការ​ផ្តល់​ចំណី និង​ការលក់​មាន់មកអ្នក​ចិញ្ចឹម​គួរ​ត្រូវ​បាន​ណែនាំ​ឲ្យ​ចាប់ផ្តើម​បង្កើន​ ហ្វូង​សត្វពី​តិច​ទៅ​ច្រើន​ជា​បណ្តើរៗ ។ អ្នក​ចិញ្ចឹម​របៀប​ជំនួញ​ត្រូវ​គណនា​ថា ៥០ ​ទៅ​៧០​ភាគរយ នៃ​ចំណាយ​ក្នុង​ការចិញ្ចឹម​នោះ គឺ​ចំណាយ​ទៅលើ​សារធាតុ​អាហារ។ ដូច្នេះ​គម្រោងការណ៍​មុនគេ​ចំពោះ​ការផ្តល់​ចំណីអាហារ ដល់​សត្វ​គឺជា​ការចាំបាច់​បំផុត ។ នៅពេល​ដែល​មាន់​កាន់តែ​ធំ វា​ត្រូវការ​ចំណី​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ថ្ងៃ​ដែរ។ ត្រូវដាក់​ចំណី​ឲ្យ​មាន់​គ្រប់គ្រាន់​ជានិច្ច ( Full Feeding ) គឺ​ត្រូវតែដាក់​ចំណីអាហារ​ពី​មុខមាន់​គ្រប់ពេលវេលា ។ ធ្វើ​ដូច្នេះ​គេ​ត្រូវ​ប្រមាណ​មើល​ចំណី​ទាំងអស់ដែល​ត្រូវ​ការចិ​​ញ្ចឹម​រហូត ​ដល់​គ្រប់​អាយុ​យក​ទៅ​លក់ ។ ចំពោះ​មាន់​យក​សាច់​វា​ត្រូវការ​ចំណី​ច្រើន យ៉ាងហោចណាស់​ក៏ ២​ដង​ ឬ​ច្រើនដង ដើម្បីឲ្យស​ត្វ​នោះ​ធំធាត់​ ទាំងសាច់​ទាំង​ទំងន់​ឆាប់រហ័ស។ អនុ​បាត​នៃ​ការផ្លាស់​ចំណី​ទៅ​ជា​សាច់ ( ទំងន់​ចំណី​ចែក​ឲ្យ​ទំងន់​សត្វ ) ស្មើនឹង​២​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការ​ល្អ​ប្រសើ​សំរាប់​មាន់​យក​សាច់ ។​
          ដើម្បី​ទទួលបាន​អនុ​បាត​បន្លាស់​នេះ​ទាមទារ​ឲ្យមាន :
          ១- មេបា​បង្កាត់​ពូជ​មាន់​សាច់​ល្អ
          ២- ចំណីអាហារ​មាន​រស់ជាតិ ធ្វើឲ្យ​ធំធាត់​និង​មាន​តុល្យភាព​ល្អ
          ៣- ការគ្រប់គ្រង​ចាត់ចែង​បានល្អ
          ៤- និង​ការទប់ស្កាត់​ជំងឺ
          តំលៃ​លក់​មាន់​ដក​នឹង​ការចំណាយ​លើ​ចំណី គឺ​មាន​សារៈសំខាន់​ច្រើន​ជាង​អនុ​បាត នៃ​ការ​ផ្លាស់ប្តូរ​រវាង​ចំណីអាហារ និង​ទំងន់​សត្វ​ដែល​លក់​ចេញ។ ជួនកាល​ការផ្តល់​ចំណី​អាហារ​ដែល​មាន​តំលៃថោក អាច​ធ្វើឲ្យ​សត្វ​រីកលូតលាស់​យឺត ប៉ុន្តែ​មាន​ការចំណាយ​ច្រើន។​
          ​អ្នក​ចិញ្ចឹម​មាន់​មួយចំនួន បាន​បាត់បង់​ផលចំណេញ​គឺ​អាស្រ័យ​ទៅលើ​ហ្វូង​មាន់ មាន​ការខ្វះ​ខាត​ចំណីអាហារ នៅពេល​ដែល​ពុំ​មាន​ចំណីអាហារ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ សំ​រាប់ការ​ចិញ្ចឹម​មាន់។ ការខាតបង់​ផ្សេងៗ​ទៀត​ដែល​អ្នក​ចិញ្ចឹម​មិន​បាន​គិត​នោះ គឺ​ជំងឺ​បណ្តាលមកពី​សារធាតុ​ចំណីអាហារ មាន​រស់​ជាតិមិ​គ្រប់គ្រាន់។ បញ្ហា​ចំបង​ដែល​គេ​ត្រូវ​គិត​គូរ​ឲ្យបាន​ដិតដល់​នោះ​គឺផលិតផល​មួយ​ចំនួន​​​​ដែល​លាយ​បញ្ចូល​គ្នា សំរាប់ធ្វើ​ជា​ចំណី​មាន់​មាន​ការប្រកួតប្រជែង​គ្នាជាមួយនឹង​ការផ្គត់ផ្គង់​ចំណី​អាហារ​សំរាប់​មនុ​ស្ស។ អ្នក​ចិញ្ចឹម​បក្សី​តាមបែប​ឧស្សាហកម្ម​ទូទៅ គេ​ចំណាយ​យ៉ាង​សំចៃ​ចំពោះ​​ការ​ចំណាយ ទៅ​លើ​ចំណីអាហារ ​ក្នុងស្រុក​ទាំងឡាយ​ណា ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ដោយ​មនុស្ស ។​
          ​ទោះបីជា​អ្នក​ចិញ្ចឹម​តាម​គ្រួសារ​គិត​ថា គ្រាប់​ធញ្ញជាតិ​ជា​ចំណីអាហារ​បន្ថែម​ដ៏​ប្រសើរ​សំរាប់​មាន់ ដែល​ស្វែងរក​ចំណីអាហារ​ដោយ​ខ្លួនឯង​ក៏​ដោយ ក៏​ការផ្តល់​ចំណីអាហារ​ផ្សំ​ផ្សេងៗ នៅតែ​មាន​សារសំខាន់​ជានិច្ច ប្រសិនបើ​គេ​ចិញ្ចឹ​មាន់​ដាក់​ក្នុង​ទ្រុង ។ ដើម្បី​ធានា​នូវ​ការ​ធំធាត់​ឆាប់រហ័ស ហើយ​ការផលិត​ពង​បាន​ច្រើន អ្នក​ចិញ្ចឹម​តាម​បែប​ជំនួញ​ភាគច្រើន បាន​ពឹងផ្អែក​ទៅលើ​ចំណីអាហារ​ផ្សំ ដែល​មាន​តុល្យភាព​ល្អ​សំរាប់​ផ្តល់​ឲ្យ​វា​ដូចជា កន្ទក់​, ចំណី​គ្រើម​, កន្ទក់​ចំណី​ម៉ដ្ឋ​, ឬចំណី​គ្រាប់ ។​
​​          ខ​- ប្រភព​វត្ថុ​ធាតុ​ផ្សំ​ដើម្បី​ឈានដល់​តំរូវការ​នៃ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ ​( ingred-ient sources to meet nutrient needs )
​​          សារធាតុ​គីមី​ ឬ​សារធាតុចិញ្ចឹម​ ៤០​មុខ​ផ្សេងៗ​គ្នា ត្រូវបាន​គេ​ចាត់ទុកថា មាន​សារសំខាន់​ក្នុង​ចំណីអាហារ ។ ខាងក្រោម​នេះ​គឺជា​សេចក្តី​សង្ខេប​ស្តីអំពី​វត្ថុ​ធាតុ​ផ្សំ​៦​ក្រុម :
          ១- អាហារ​ដែល​សំបូរ​ទៅ​ដោយ​ថាមពល ( Feedstuffs rich in energy )
​​          ភាព​ស្រែក​ឃ្លាន​គឺជា​កំលាំង​បង្ខំ​ឲ្យ​មាន់​ស៊ី ហើយ​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​វា។ តំរូវការ​ថាមពល​សំរាប់ធ្វើ​ឲ្យ​សាច់ដុំ​មាន​សកម្មភាព ដឹកនាំ​ចំណី​មាន​សារធាតុ​គីមី​ដូចជា ការរំលាយ​អាហារ​និង​ការបង្កើត​កំដៅ។ វត្ថុ​ធាតុ​ផ្សំ​ចំណីអាហារ​ត្រូវ​មាន​តុល្យភាព ដោយ​សមាមាត្រ​ជាមួយនឹង​ចំណី​អាហារ​នីមួយៗ ដែល​មាន​ក្នុង​ថាមពល ដើម្បី​ផ្គត់ផ្គង់​នូវ​សារធាតុចិញ្ចឹម ទៅតាម​អនុ​បាត​ត្រឹមត្រូវ ។​
         ចំណី​អាហារ​ដែល​ផ្តល់​ថាមពល​ជារឿយៗ ត្រូវបាន​គេ​បែងចែក​ជា​៣​ប្រភេទ​គឺ : ការ​បូ​អី​ដ្រាត ( carbohydrates ), ខ្លាញ់ ( fats ), ប្រូតេអ៊ីន ( proteins ) ។ ទោះបីជា​ប្រូតេអ៊ីន​ហួស​ពី​សេចក្តីត្រូវការ ត្រូវបាន​ផ្តល់​ថាមពល​ក៏ដោយ ក៏​តំរូវការ​របស់​វា​ក្នុង​ការបំពេញ​ឲ្យ​ស​ត្វមាន​ភាព​ធំធាត់ ដែល​ចាំបាច់​ជា​ហេតុ​ធ្វើឲ្យ​មាន​ការចំណាយ​ខ្ពស់​ពេក ចំពោះ​ការយកចិត្តទុកដាក់​លើ​ការផ្តល់​ថាមពល​តែមួយ ។ ប្រភព​ការ​បូអ៊ី​ដ្រាត អាច​ត្រូវបាន​គេ​បែងចែក​ឋិត​នៅក្នុង​ពពួក starches, ស្ករ ( sugars ), និង​សែលុយឡូស ( cellulose ) ( បានមក​ពី​ជាលិការ​សរសៃ​នៃ​រុក្ខជាតិ ) ។ តាម​ធម្មតា Starches និង​ស្ករ​ផ្តល់នូវ​តំរូវការ​ថាមពល​មួយផ្នែកធំ។ ជាទូទៅ​សារធាតុ​ទាំងនេះ ត្រូវបាន​គេ​ផ្តល់​ទៅ​តាម​ចំណី អាហារ​នៃ​គ្រាប់​ធញ្ញជាតិ ។ ទោះបីជា​សែលុយឡូស ( ជាតិ​សរសៃ​ដែល​មិន​អាច​រំលាយ​បាន ) អាច​ជា​ចំណី​អាហារ​មួយ​ផ្នែក​ដ៏​មាន​សារសំខាន់​ក៏ដោយ ក៏​គេ​មិន​យក​វា​ធ្វើ​ជា​ចំណី​បក្សី​ដែរ។ ខ្លាញ់​ ឬ​ប្រេង​ផ្តល់នូវ​ថាមពល​បំរុង​បន្ថែម។ គេ​ស្ទាបស្ទង់​តាម​ការ​ថ្លឹង​នោះ វា​ផ្តល់​ថាមពល​ច្រើនជាង​ថាម​ពល ដែល​ផ្តល់​ដោយ​ការ​បូអ៊ី​ដ្រាត ឬ​ប្រូតេអ៊ីន​២​ដង។ តំលៃ​ថាមពល​របស់​ចំណី​ ជាទូទៅត្រូវបាន​គេ​គិត​ជា​គីឡូ​កាឡូរី ( Kcal ) រី​ហ្សូ​ល ( Joules ) ក្នុង​មួយ​ឯក​តា​នៃ​ចំណី។ រង្វាស់​ទាំងពីរ​នេះ​គឺជា​ឯ​កតា​នៃ​រង្វាស់​សំរាប់​បញ្ជាក់​អំពី​ថាមពល គីឡូ​កាឡូរី​គឺជា​រង្វាស់​ពិសេស​នៃ​ថាមពល​កំដៅ ។ ១​គីឡូ​កាឡូរី = ៤,១៨៤​ហ្សូ​ល = កំដៅ​ដែល​ត្រូវការ​សំរាប់​ធ្វើឲ្យ​ទឹក​ចំនួន​១​ក្រាម ឡើង​កំដៅ​បាន​មួយ​អង្សា​សេ។ ខ្លាញ់​១​ក្រាម​ផ្តល់​ថាមពល​ប្រហែល​ ៩​គីឡូ​កាឡូរី ចំណែកឯ​ការ​បូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន​ផ្តល់​ថាមពល ដែល​អាច​ធ្វើឲ្យ​មេតាបូលីស បាន​ចំនួន​ប្រហែល ៤​គីឡូ​កាឡូរី​ក្នុង​មួយ​ក្រាមៗ ។​
ចំណី​អាហារ​ដែល​ផ្តល់​ចំពោះ​តម្រូវការ​ថាមពល​ ​( feedstuffs which contribute to energy needs )
          - ពោត ( corn ) : ធញ្ញជាតិ​នេះ ​គឺជា​ប្រភព​ថាមពល​មួយ​ដ៏​ល្អ​ប្រសើរ នៅក្នុង​របប​ចំណីអាហារ​របស់​បក្សី ដែល​ជារឿយៗ​មាន​ប្រហែល​៦០​ទៅ ​៥០​ភាគរយ ក្នុង​របប​ចំណីអាហារ ។ ពោត​ គឺជា​ចំណី​អាហារ​ដែល​គេ​ត្រូវ​បន្ថែម ចំពោះ​ការខ្វះខាត​អាស៊ីតអាមីណេ ( amino acids ), ឬ​វីតាមីន ​នឹង​សារធាតុ​រ៉ែ ។ ពោតក្រហម​ត្រូវបាន​ប្រើ​ច្រើនជាង​ពោត​ស បើសិន​ជា​អ្នក​ហូបចុក​ចូលចិត្ត​ជាតិពណ៌លឿ​ង​នៃ​ពង ។​
          ស្រូវ​សាឡី ( wheat ) : ទោះបីជា​ស្រូវ​សាឡី​ថ្លៃ​ជាង​ពោត​ក៏ដោយ ក៏​គេ​អាច​ប្រើប្រាស់​ស្រូវ​សាឡី​រហូតដល់​ទៅ ៧០​ភាគរយក្នុង​របប​អាហា​រដែរ ។ អនុផល​រោងចក្រ​កិនស្រូវ​ដូចជា ចុងអង្ករ​ស្រូវ​សាឡី និង​កន្ទក់​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ផង​ដែរ ។ កន្ទក់​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ ដែល​មិន​អាច​ប្រើប្រាស់​ដោយ​បក្សី ក៏ប៉ុន្តែ​ជា​ប្រភព​មួយ​ដែល​មាន​ជាតិ​វីតាមីន​ផងដែរ ។​
          - ធញ្ញជាតិ​ដទៃទៀត ( other grains ) : ត្រូវបាន​គេ​ផ្តល់​ជា​ប្រភព​ប្រូតេអ៊ីន​ផងដែរ ធញ្ញជាតិ​នីមួយៗ​មាន​សារធាតុចិញ្ចឹម​ផ្សេងៗ​គ្នា។ sorghums ( milo, millet, kafir corn ), barley, និង Oats ជា​រឿយៗ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សត្វ​ដែរ។ ការ​កិនកំទេច​គឺជា​ការ​ល្អ ហើយ​ចំណី​អាហារ​ដែល​មាន​អង្គា​ម គេ​ត្រូវ​យក​ចេញពី​ចំណីអាហារ។​
          - អង្ករ ( rice ) : ជួនកាល​គេ​យក​ចុងអង្ក​រដាក់​ធ្វើ​ជា​ចំណី​មាន់ បន្ទាប់​ពី​សម្អាត​ក្បាល​អង្កាម​ហើយ​ថ្មីៗ ។​
          ដំឡូង​មី ( cassava ) : មើមដំឡូង​មី​ ផ្ទុក​ដោយ​គុណភាព​ម្សៅ starch យ៉ាងច្រើន ហើយ​ត្រូវបាន​លាយ​ច្របល់​ក្នុង​កំរិត​រហូតដល់​ទៅ ២៥​ភាគរយ បន្ទាប់​ពី​ហាល​ឲ្យ​ស្ងួត​អស់​ជាតិពុល​អាស៊ីតត្រូ​ស្យា​និច ( hydrocyanic acid )
          ដំឡួងជ្វា ( sweet potatoes ) : ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​យក​ថាមពល​មួយ​រយៈពេល​ខ្លី ដើម្បី​ជំនួស​ផលិតផល​ធញ្ញជាតិ​ផ្សេងៗ ។​
          ស្ករ​រងូ ( molassses ) : អាច​ត្រូវបាន​គេ​ប្រើប្រាស់​រហូត​ដល់​ទៅ ៥​ភាគរយ ដោយចា​ត់​ទុក​ថា​ជា​ប្រភព​ការ​បូរ​អ៊ី​ដ្រាត​មួយ ។​
          ទឹក​អំពៅ ( cane juice ) : ត្រូវបាន​ប្រើប្រាស់​ ៦០​ភាគរយ នៅក្នុង​របប​អាហារ​សំរាប់​មាន់​សាច់ ។ ទឹកអំពៅ ​និង​ស្ករ​រងូ​គឺជា​ប្រភព ដែល​សំបូរ​ទៅ​ដោយ​ថាមពល ក៏​ប៉ុន្តែ​វា​ស្ទើរតែ​ពុំ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ឡើយ ។​
          -ខ្លាញ់​ និង​ប្រេង ( fats-oils ) : ខ្លាញ់​ និង​ប្រេង​ដែល​បាន​ពី​ប្រភព​សត្វ​និង​រុក្ខជាតិ ជួនកាល​ត្រូវ​បាន​គេ​បន្ថែម​លាយ​ទៅក្នុង​ចំណីអាហារ ដើម្បី​ផ្តល់​ថាមពល​បន្ថែមតាម​ធម្មតា​ជា​ការល្អ គេ​ត្រូវ​ដាក់​វាពី ៣-៦% ប៉ុណ្ណោះ នៃ​របប​ចំណីអាហារ ។​
​បក្សី​ស្រូប​យក​ថាមពលដែល​ត្រូវឲ្យមាន​តុល្យភាព​ជាមួយ​នឹងប្រូ​តេ​អ៊ី​ន និង​សារធាតុចិញ្ចឹម​ផ្សេងទៀត ដើម្បី​ឲ្យ​ការប្រើប្រាស់​មាន​កំរិត​ខ្ពស់ ក្នុង​របប​ចំណីអាហារ​សំរាប់​ផលិតកម្ម​សាច់​និង​ផលិត​កម្មពង ។​
          ២- ចំណី​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​អាស៊ី​តអា​មី​ណេ ​( feedstuffs rich in proteins and amino acids )
          គ្រាប់​កោសិកា​ថ្មី​នៃ​ដងខ្លួន​កូន​មាន់​ទាំង​អស់ ធ្វើ​សំយោគ​នូវ​ប្រូតេអ៊ីន​ថ្មី​ប្លែកៗ ពី​អាស៊ីត​អាមី​ណេ​ចំនួន​ ២០​ខុសៗ​គ្នា។ អាស៊ីតអាមីណេ​គឺជា​ក្រុម​ដែល​សាង​ឡើងពី​ប្រូតេអ៊ីន​ដែល​សាង​ឡើង​ពី​ ចំណីអាហារ ដែល​មាន​ដើមកំនើត​ពី​រុក្ខជាតិ និង​សាច់សត្វ។ អាស៊ី​តអា​មី​ណេមួយ​ចំនួន​ មាន់​មិន​អាច​ធ្វើ​សំយោគដោយ​មាន់​បាន​ទេ​ដូចជា : arginine, lysine, histidine, leuchine, isoleucine, valine, methionine, phenylalanine, trytophan, និង treonine។ សារធាតុ​ទាំងនេះ​ត្រូវបាន​គេ​ហៅថា អាស៊ីតអាមីណេ​សំខាន់ ឬ​ចាំបាច់ ( essential amino acids or indispensable amino acids ) ហើយ​ត្រូវតែ​មាន​នៅក្នុង​របប​អាហារ​បក្សី​នីមួយៗ។ អាស៊ីតអាមីណេ​ផ្សេងៗ​ទៀត អាច​ត្រូវបាន​ធ្វើ​សំយោគ​បានត្រឹមតែក្នុង​ស្ថានភាព​ខ្លះ​ប៉ុណ្ណោះ​ដូចជា : cystine, glysine, serine, និង tyrosine
          បញ្ហា​ទូទៅ​នៃ​ភាពខ្វះ​អាស៊ីតអាមីណេ ឬ​ប្រូតេអ៊ីន​រួមមាន : ការលូតលាស់​យឺត ដុះ​រោម​ខុស​ប្រក្រតី ផលិតផល​ពង​ថយចុះ ជាពិសេស​ពងមាន​ទំហំ​តូច ។ ការខ្វះ​អាស៊ីតអាមីណេ​លី​ស៊ីន បណ្តាល​ឲ្យ​ខ្សោយ​ជាតិ​ពណ៌​សំរាប់​រោម​​ពណ៌​ខ្មៅ និង​ពណ៌​ក្រហម ។ នៅក្នុង​ចំណី​មាន់​ប្រូតេអ៊ីន ១/៣ អាច​សម្របសម្រួល​ជាមួយ​ថាមពល ដែល​បានមកពី​ប្រភព​ធញ្ញជាតិ ។ គន្លឹះ​នៃ​ការឲ្យ​ចំណី​អាហារ​ដែល​មានប្រូ​តេ​អ៊ីន គឺ​ការយកចិត្តទុកដាក់​នៃ​ការជ្រើសរើស​ប្រភព នៃ​គ្រាប់​ធញ្ញជាតិ ។ គ្រាប់​ធញ្ញជាតិ​ភាគច្រើន​មាន​ជាតិ​លី​ស៊ីន ( lysine ) ក្នុង​កំរិត​ទាប​ហើយ​មាន​មេធី​អូ​នី​ន ( methionine ) ក្នុង​កំរិត​ខ្ពស់ ដូច្នេះ​ការផ្គត់ផ្គង់​ប្រូតេអ៊ីន​បន្ថែម ដែល​ប្រសើរ​បំផុត​មានដូចជា​សា​ក​ជាតិ ( legume ) ( បន្លែ​ ឬ​រុក្ខជាតិ​ដែលមាន​ជាតិ​ប្រូតេអ៊ីន ), និង​ម្សៅ​ប្រូតេអ៊ីន​ដែល​បានមក​ពី​សត្វ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​លី​ស៊ីន ( lysine ) និង​មាន​ជាតិ​មេធី​អូ​នី​ន ( methionine ) តិចតួច ។​
​ចំណី​អាហារ​ដែល​ផ្តល់​ប្រូតេអ៊ីន ( feedstuffs which contribiute to protein needs )
          ២.១- ប្រភព​ដែល​បានមក​ពី​ដំណាំ​, សណ្តែកសៀង​ និង​កាក​ប្រេង​សណ្តែកសៀង​ ​( plant sourses, soybeans and soybean oil meal )
          ​ប្រូតេអ៊ីន​ដែល​មាន​នៅក្នុង​សណ្តែកសៀង សំបូរ​ទៅដោយ​ជាតិ​លី​ស៊ីន ( lysine ) ដូចនេះ​វា​គឺជា​ប្រភព​ប្រូតេអ៊ីន​មួយ​យ៉ាង​ល្អ​ប្រើ​សើរ​បំផុត ដែល​បានមកពី​គ្រាប់​ធញ្ញជាតិ ។ គេ​ត្រូវ​ចំអិន​សណ្តែកសៀង ឬ​ប្រើ​កំដៅ​ដើម្បី​បំបាត់​សារធាតុ​ក្រ​ពុល ។ ការ​លីង​សណ្តែកសៀង​ទាំងមូល​ធ្វើឲ្យ​មាន​កំរិត​ប្រូតេអ៊ីន​ខ្ពស់ ( ៣៦​ភាគរយ ), និង​ផ្តល់​ថាមពល​ខ្ពស់ ។ ម្សៅសណ្តែក​សៀង​ដែល​គ្មាន​ជាតិ​ខ្លាញ់ គឺជា​ប្រភព​ប្រូតេអ៊ីន​ល្អ​មួយ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ប្រហែល ៤៤ ទៅ ៤៩​ភាគរយ ។​
          ម្សៅ​សណ្តែកដី ( peanut meal ) : អាច​ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ៤០​ភាគរយ ប៉ុន្តែ​ខ្វះ​អាស៊ីតអាមីណេ​មួយចំនួន ជាពិសេស​លី​ស៊ីន ( lysine ), មេធី​អូ​នី​ន ( methionind ), និង​ស៊ី​ស្ទីន ( cystine )
          ម្សៅ​គ្រាប់​កប្បាស់ ( cottonseed meal ) : អាច​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​រហូតដល់​ទៅ ៤៣​ភាគរយ ប៉ុន្តែ​គេ​ត្រូវ​បំបាត់​ជាតិពុល កូសស៊ី​ប៉ូល ( gossypol ) ជាមុនសិន ​ដោយ​វិធី​កែច្នៃ​ពិសេស មុន​ពេល​យក​ទៅឲ្យ​សត្វ​ស៊ី ។ បើសិនជា​គេ​មិន​បំបាត់​ជាតិ​ពុល​នោះ​ជា​មុន​ទេ នោះ​មាន់​នឹង​ពុំ​មាន​ភាព​ធំធាត់​បានទេ និង​ជាតិ​ក្រហម​ក្នុង​ពង​ក៏​ពុំ​សូវ​មាន​ដែរ ។​
          ម្សៅ​ដែល​បានមក​ពី​ផ្កាឈូករ័ត្ន​, ល្ង​, គ្រាប់​គ​, សាច់​គ្រាប់ត្នោត​, គ្រាប់​កៅស៊ូ​, សាច់ដូង​ស្ងួត​, គ្រាប់សណ្តែក​បា​រាំង​, សណ្តែក​ខៀវ​, ព​ពាយ​ស្បែក​, ព​ពាយ​ជ្រុង​, និង​ពពួក​សណ្តែក​ផ្សេងៗ​រួមគ្នា​ជាមួយ​នឹង កាកសំណល់​រោងចក្រ​ផលិត​ស្រា​បៀ​រ និង​ការ​សំណល់​ស្រា​បៀរ​ផ្សេងៗ ត្រូវបាន​គេ​ប្រើប្រាស់​ជា​ប្រូតេអ៊ីន​បន្ថែម​ដែរ ។ ផលិតផល​នីមួយៗ​អាច​ត្រូវបាន​គេ​ផ្តល់​ឲ្យ​សត្វ​ក្នុង​កំរិត​ទាប ប៉ុន្តែ​គ្រប់​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​កំរិត​របស់​វា ដែល​ចាំបាច់​គេ​ត្រូវ​គិតគូរ​នៅក្នុង​រូបមន្ត​របស់​ចំណី ។ បរិមាណ​ម្សៅ​ទាំងនេះ​ដែល​អាច​ផ្តល់​ជា​ចំណី​សត្វ អាស្រ័យ​ទៅលើ​វត្ថុ​ធាតុ​ផ្សំ​នី​មួយៗ ។ វិធី​ដែល​ត្រូវ​ជ្រើសរើស​ប្រសើរ​បំផុត គឺ​ត្រូវ​ទិញ​ពី​ប្រភព​ដែល​សំបូរ​ផលិតផល​នេះ ហើយ​ត្រូវ​ចេះ​វិនិច្ឆ័យ​ថា ​តើវត្ថុ​ធាតុ​ផ្សំ​នីមួយៗ ត្រូវ​លាយ​ប៉ុន្មាន​ដើម្បី​ឲ្យ​សត្វ​ស៊ី ។ ប្រសិនបើ​ប្រភព​នៃ​វត្ថុ​ធាតុ​ផ្សំ​នីមួយៗ​មាន​ការផ្លាស់ប្តូរ នោះ​ចម្លើយ​របស់​បក្សី​ក៏​អាច​មាន​ការប្រែប្រួល​ផងដែរ ។​
          ​២.២- ប្រភព​ដែល​បានមក​ពី​សត្វ ( animal sources ) : ម្សៅដែល​បាន​មក​ពី​ត្រី​, សាច់​, ឈាម​, កំទេចកំទី​សាច់​សេសសល់​និង​រោម គឺ​សុទ្ធតែ​មាន​ផ្ទុក​កំរិត​ផ្សេងៗ​គ្នា​នូវ​សារធាតុ អាស៊ីតអាមីណេ​សំខាន់ៗ ( essential amino acids ) និង​សារធាតុ​រ៉ែ​ផ្សេងៗ ។ ការបន្ថែម​ជាតិ​ផូស្វាត​វា​តែងតែ​មាន​តម្លៃ​ខ្ពស់ ហើយ​ប្រូតេអ៊ីន​ដែល​បាន​ពី​សាច់សត្វ​ទូទៅ វា​គឺជា​ប្រភព​មួយ​ដ៏​ល្អ ដែល​មាន​ជាតិ​ផូស្វ័​រខ្លះ​ដែរ ។ ការបន្ថែម​នូវ​ផលិតផល​ផ្សេងៗ ប្រចាំថ្ងៃ​ដូចជា​ទឹកដោះគោ ​និង​កាក​ទឹកដោះគោ ជា​ប្រភព​ដ៏​ល្អ​ផងដែរ ​ដែល​មាន​អាស៊ីតអាមីណេ​តិចតួច ​និង​សារធាតុ​រ៉ែ​សំខាន់ៗ​មួយចំនួន ។ ប័រ​ទឹក​ដោះ ( buttermilk ) គឺជា​អាហា​រប​ន្ថែ​ម​មួ​យដ៏​ល្អប្រសើរ ចំពោះ​របប​អាហារ​ដែល​ជា​គ្រាប់​ធញ្ញជាតិ វា​បងើ្កន​ចំណីអាហារ​ឲ្យមាន​ឱជា​រស់ និង​បង្កើន​នូវ​សារធាតុចិញ្ចឹម​ធ្វើ​ឲ្យមាន​សត្វ​ធំធាត់ ។ គេ​អាច​ចាក់​លាយប័​រ​ទឹកដោះគោនេះ​ទៅលើ​ចំណីអាហារ​ក៏​បាន ។ ដើម្បី​ការពារ​កុំឲ្យ​ដុះ​ផ្សិត​ទាន់ ចូល​ដាក់ឲ្យ​តែ​សត្វ​ស៊ីល្មមតែ​ក្នុងរយៈពេល ២ ​ទៅ​៣​ម៉ោង​ក្នុង​លក្ខខ័ណ្ឌ​ដែល​អាកាសធាតុ​ក្តៅ ។ សូម​កុំ​ដាក់ឲ្យ​លើស​ពី​មួយ​ថ្ងៃ​ឲ្យសោះ ទោះបី​នៅក្នុង​រដូវ​ត្រជាក់​ក៏ដោយ ។​
          ២.៣- អាស៊ីតអាមីណេ​សំយោគ ( synthetic amino acids )
          អាស៊ីតអាមីណេ​ពីរ គឺ​លី​ស៊ីន ( lysine ) និង​មេធី​អូ​នី​ន ( methionine ) ដែល​តែងតែ​កំណត់​គុណភាព​នៃ​សារធាតុចិញ្ចឹម​របស់​ចំណីអាហារ ដែល​នៅ​ពេល​បច្ចុប្បន្ន​អាចរ​ក​បាន ដោយ​តំលៃ​ប្រកួតប្រជែងដូច​ចំណីអាហារ​បន្ថែ​ម ដែល​បានមកពី​រោងចក្រ​កែច្នៃ​ដែរ ។ មាន methionine hydroxy analog សំយោគ​ផងដែរ ​ដែល​ជា​ប្រភព methionine សំរាប់​បក្សី ។ ការ​សំយោគ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ឲ្យទៅជា methionine សំរាប់​សារពាង្គ​កាយ​សត្វ ដោយ​ទាញ​យក​ចេញ​នូវ​កាក​សំណល់​​អា​សូត ( nitrogen ) ដែល​មាន​នៅក្នុង​ខ្លួន​សត្វ ។​
          វត្ថុ​ធាតុ​ផ្សំ​ផ្សេងៗ ( other ingredients )
          វត្ថុ​ធាតុ​ផ្សំ​ជាច្រើន​អាច​ត្រូវបាន​គេ​ប្រើប្រាស់ នៅក្នុង​របប​អាហារ​របស់​សត្វ​បក្សី​ផងដែរប្រសិន​​បើ​គេ​អាច​រកបាន​ក្នុង​តម្លៃ​ថោក​ល្មម។ វត្ថុធាតុ​ផ្សំ​ទាំង​នេះ​រួម​មានគ្រាប់​ធញ្ញជាតិ​, និង​អនុផល​សត្វ​និង​រុក្ខជាតិ។ វត្ថុ​ធាតុ​នី​មួយៗ​មាន​ផ្ទុក​នូវ​បរិមាណ​ប្រូតេអ៊ីន​, ថាមពល​, ជីវជាតិ​, និង​សារធាតុ​រ៉ែ​ផ្សេងៗ​ពីគ្នា។ ឧទាហរណ៍ : ចេក​, ផ​លិត​ផល​ដូង​, ម្សៅកាកដូង​, កាក​សណ្តែក​, ស្ករ​ស្ងួត​, សណ្តែកសៀង​, សំបក​បង្កង​, ដំឡូង​មី​, ស្ករ​រងូ​, សាច់​ត្នោត​, ម្សៅ​ស្លឹក​ម្នាស់​, កន្ទក់​, ស្រូវ​, កា​កល្ង​, ខ្ចៅ​, ដំឡូងជ្វា​, ម្សៅ​ជន្លេន​ស្ងួត ។​
          ៣- ការបន្ថែម​ជីវជាតិ ( vitamin supplements )
​ជីវជាតិ​ចំនួន ​១៣​ប្រភេទ​ផ្សេងៗ​គ្នា ត្រូវការ​ជា​ចាំបាច់​ដើម្បីឲ្យស​ត្វមាន​សុខភាព​ល្អ ។ ជួនកាល​រោគសញ្ញា​នៃ​ការខ្វះ​ជីវជាតិ ( តា​រាងលេខ​១ ) បង្ហាញ​នូវ​ការបាត់បង់​ជីវជាតិ​ពិសេស​ណាមួយ ប៉ុន្ត​ជា​ញឹកញាប់​រោគសញ្ញា​ទាំងនេះ បង្ហាញ​ឲ្យឃើញ​នូវ​កង្វះ​ជីវជាតិ និង​សារធាតុ​រ៉ែ​ជាច្រើន ។​
ចំណីអាហារ​ (Nutrition)
តារាង​ទី​១ សញ្ញា​នៃ​ការ​កង្វះ​វីតាមីន និង​ប្រភព​ធម្មជាតិ
​​វីតាមីន
សញ្ញា​នៃ​កង្វះ​វីតាមីន
ប្រភព​សំបូរ​វីតាមីន
​​វីតាមីន​អា​
ជំងឺ​ផ្នែក​ចំណីអាហារ ” ataxia
​ស្មៅ​បៃតង​
retinol
​មាន​ជំងឺ​ភ្នែក​
​​ម្សៅពោត​គ្រើម​
​មាន​ជំងឺ​តឹក​នោម​
​ពោត​ក្រហម​
​​ផលិតកម្ម​ពង​ថយចុះ​
​ការ៉ុ​តែន ( carotene )
​​ការ​ភ្ញាស់​ពង​បាន​តិច​
ប្រេង​ត្រី​
​វីតាមីន​ដេ​
​ក្រេះ​ក្រិន​, ឆ្អឹង​ទន់​
កូន​មាន់​ត្រូវ​ទទួល​កំដៅថ្ងៃ​
( Vitamin D )
​លូតលាស់​យឺត​, ការ​ជំ​រុះ​រោម​
​សំយោគ​វីតាមីន​នេះ​
​ធ្វើឲ្យ​ថយផលិត​កម្មពង​
វីតាមីន E
កូន​មាន់​កើត​ជំងឺ​ឆ្គួត
​ម្សៅ​អាល់​ហ្វាល់​ហ្វា ( alfalfa )
tocopherol
​ជំងឺ​រលាក​ខួរក្បាល​-​ហើម​
ប្រេង​រុក្ខជាតិ​
​ខូច​ប្រព័ន្ធ​សរសើ​ប្រសាទ​និង​សាច់ដុំ​
​គ្រាប់ស្រូវ​សាឡី​
​ការ​ភ្ញាស់​ពង​បាន​តិច​
​​
​វីតាមីន K
​​ការ​ហូរឈាម​
អាល់​ហ្វាល់​ហ្វា ( alfalfa )
​ឈាម​ក្រ​កក​
វាលស្មៅ​បៃតង​
ម្សៅ​ត្រី​
​វីតាមីន B1
ជំងឺ​ភ្នែក​ស្លឺ
មាន​ក្នុង​ចំណីអាហារ​ស្លឹក​
thiamin​​
​បាត់​បង់កា​ស្រេកឃ្លាន​
មាន​នៅក្នុង​ផលិតផល​
​​បាត់បង់​ទំងន់​, ប្រកាច់​
ទឹកដោះគោ​និង​ធញ្ញជាតិ​
​​ឈប់​ពង​
​កាក​ប្រេង​គ្រាប់​ធញ្ញជាតិ​
​វីតាមីន B2
​ម្រាមជើង​ក្រញង់​
អាល់​ហ្វាល់​ហ្វា​, ស្មៅ​បៃតង​
riboflavin
​លូតលាស់​យឺត​និង​
​​អនុផល​ទឹកដោះគោ​
​ការ​ញាស់​មិនសូវ​ល្អ​​
​ផលិតផល​ឡើង​មេ​
Pentothenic​​
​រលាក​ស្បែក​លើ​ជើង​
អាល់​ហ្វាល់​ហ្វា​, ស្មៅ​បៃតង​
acid
​​ការលូតលាស់​យឺត​និង​
​ផលិតផល​ទឹកដោះ​
​​រោម​មិនសូវ​ដុះ​, មាន​ដំបៅ​មាត់​និង​
កាកសំណល់​ដែល​បាន​ពី​
​ត្របកភ្នែក​
​​ការ​បិតស្រា​, ផលិតផល​ឡើង​មេ
Nicotinic
​សរសៃពួរ​អិល​ខុស​ពី​ធម្មតា​
​ចុងអង្ករ​ស្រូវ​សាឡី​
acid
​គន្លាក់ជើង​រីក​ធំ​
​​ម្សៅពោត​មាន​ជាតិ​ស្អិត​
niacin
​ដុះ​រោម​តិច​, ជំងឺ​រលាក​ស្បែក​
អាល់​ហ្វាល់​ហ្វា​
Vitamin B6
​ការលូតលាស់​យឺត​និង​
ផលិតផល​ទឹកដោះ​
​​ពុំ​មាន​សម្របសម្រួល​
ម្សៅសណ្តែក​សៀង​
​ប្រកាច់​
ម្សៅ​ត្រី​និង​ម្សៅ​សាច់​
Biotin
​ការលូតលាស់​យឺត​, មាន​ជំងឺ​រលាក​
​ស្មៅ​បៃតង​
​ស្បែក​នៅ​លើ​ជើង​, មាត់​, ភ្នែក​
​ម្សៅ​សណ្តែកសៀង​,
​សរសៃពួរ​រអិល​ខុស​ធម្មតា​
​គ្រាប់​ធញ្ញជាតិ​, តំបែរ​ស្ងួត​
​ការ​ញាស់​មិនសូវ​ល្អ ​
​ផលិតផល​ទឹកដោះ​
Folacin
​ការលូតលាស់​យឺត​
បន្លែ​ស្លឹក​
Folic acid
​សរសៃពូរ​រអិល​ខុស​ធម្មតា​,
​​កង្វះ​ឈាម ( ស្លេកស្លាំង )
​ដុះ​រោម​តិច​, ភ្ញាស់​បាន​តិច​
Choline
​សរសៃ​ពូរ​រអិល​ខុស​ធម្មតា​,
ផលិតផល​ទឹកដោះ​និង​ត្រី​
​ការលូតលាស់​យឺត​
​ម្សៅ​សណ្តែកសៀង​
​ផលិតកម្ម​ពង​រិច​តួ​ច
​វីតាមីន B12​​
​ជំងឺ​កង្វះ​ឈាម​, ការលូតលាស់​យឺត​
អនុផល​សាច់សត្វ​និង​ត្រី​
​​ភ្ញាស់​បាន​តិចតួច​
​លាមក​សត្វ​
វីតាមីន​ជាច្រើន​មាន​ស្រាប់​នៅក្នុង​គ្រាប់​ធញ្ញជាតិ អាហារ​ខៀវ ឬ​ផលិតផល​ឡើង​មេ​ពី​ធម្មជាតិ បើសិនជា​គេ​លែង​សត្វ​ឲ្យ​រកស៊ី​តាម​វាល ។ វីតាមីន B complex កើតឡើង​នៅក្នុង​តំបែរ និង​លាមក​សត្វ​ដុះ​ផ្សិត ។ ការបន្ថែម​វីតាមីន B complex និង vitamin A ជួនកាល​ត្រូវ​បាន​គេ​ផ្តល់ឲ្យ​តែ​សម្រាប់ការ​ចិញ្ចឹមសត្វ​តិចតួច ដោយ​កាត់​ចំណី​ខៀវ​ដាក់​ឲ្យ​វា​ស៊ី ( ដូច​ជា​បន្លែ ) ។ ថ្វី​ត្បិត​តែ​វីតាមីន​ទាំងឡាយ​បាន​មក​ពី​ប្រភព​នេះ​ឆាប់​ខូចខាត​ក៏ដោយ ក៏​គេ​អាច​ថែរក្សា​វា ដោយ​ហាល​ឲ្យ​ស្ងួត​បាន​ដែរ។ ចំពោះ​ហេតុផល​នេះ​ម្សៅ​អាល់​ហ្វាល់​ហ្វា​តែងតែ​ត្រូវបាន​គេ​ប្រើប្រាស់​ សំរាប់ធ្វើ​ជា​ចំណី​បន្ថែម​បាន។ អ្នក​ចិញ្ចឹមសត្វ​ស្លាប​ស្វែងរក​កាកសំណល់​ទឹកដោះ ដូចជា​កាក​ទឹកដោះគោ និង​កាក​សំណល់​ដែល​បាន​ពី​រោងចក្រ​ផលិត​ស្រា​បៀ​រ នៅពេលណា​ដែល​គេ​ត្រូវ​ការបន្ថែម​វីតាមីន ។​
          ការជ្រើសរើស​ប្រភព​ចំណី​ក្នុង​ធម្មជាតិ សំរាប់​ឲ្យមាន​វីតាមីន គឺជា​ការបញ្ចូល​ចំណីអាហារ​ផ្សំ ( Concentrate ) ដូច​ចំណីអាហារ​បន្ថែម​ដែរ ។ វីតាមីន​ភាគច្រើន​ត្រូវបាន​គេ​ផលិត ​ដោយពុំ​សូវ​មាន​តំលៃ​ថ្លៃ មក​ពី​ការកែច្នៃ​ជាតិគីមី ឬ​បានមកពី​កាកសំណល់​ផលិតផល​ឡើង​មេ ។ ការ​ផ្សំ​វីតាមីន​ក៏​ដូច​ជា​ការ​ផ្សំ​សារធាតុ​រ៉ែ​បន្ថែម​ដែរ ដែល​គេ​អាច​រក​បាន​នៅ​តាម​កន្លែង​ជំនួញ ។ ការដឹកជញ្ជូន​មាន​តំលៃថោក ពីព្រោះ​ការដឹកជញ្ជូន​នេះ​មាន​ចំនួន​តិចតួច ។ ឧទាហរណ៍​ប្រេ​ម៉ិក​គំរូ​មួយ​អត្រា ០,០៥% នៃ​របប​អាហារ​ផ្តល់ឲ្យ ( ក្នុង​គ.​ក្រ​/​ចំណី ) : Vitamin A ៥.៥០០ IU, vitamin D3 ១១០០ ICU, vitamin E 11 IU, Riboflavin ,៤ ម​.​ក្រ​, Ca pantrothenate ១២ ម​.​ក្រ​, nicotinic acid ៤៤ ម​.​ក្រ chlorine ២២០ ម​.​ក្រ​, vitamin B12 ,៦ ម​.​ក្រ​, vitamin B6 ,២ ម​.​ក្រ​, folic acid ,៥៥ ម​.​ក្រ​, និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ( antioxidant ) ដើម្បី​បង្កើត​ស្ថេរភាព​របស់​វីតាមីន ។​
          ការទិញ​ប្រេ​ម៉ិក របៀប​ហ្នឹង​សំរាប់​លាយ​ចំណី អ្នក​ចិញ្ចឹម​សត្វស្លាប​គប្បី​គិតគូរឲ្យ​ហ្មត់ចត់ ក្នុង​កា​រលាយ​ចំណី​សត្វ ។​
៤- ការបន្ថែម​សារធាតុ​រ៉ែ ( mineral supplements )
          សារធាតុអសរីរាង្គ​ចំនួន​៩ ​ឬ​ច្រើន ត្រូវបាន​គេ​ចាត់ទុក​ជា​សារធាតុ​រ៉ែសំខាន់។ គេ​ត្រូវតែ​ផ្តល់​សារធាតុ​រ៉ែ​បន្ថែម​លើ​របប​អាហារ បើ​សិបនជា​បាត់បង់​នូវ​វត្ថុ​ធាតុ​ផ្សំ​សំ​ខាន់​ណាមួយ។ កាល់ស្យូម (calcium) ផូស្វ័រ ( phosphorus ) សូ​ដ្យូ​ម ( sodium ) ប៉ូ​តា​ស្យូម ( potassium ) និង​ក្ល​រីដ ( chloride ) ត្រូវតែ​ដាក់​លាយ​ឲ្យមាន​បរិមាណ​ច្រើន តាម​សមាមាត្រ​ជាក់លាក់។ តាមធម្មតា ​ប៉ូតា​ស្យូម​មាន​នៅ​ក្នុង​វត្ថុ​ធាតុ​ផ្សំ​ដែល​ប្រើប្រាស់​, ចំណែកឯ​សូ​ដ្យូ​ម ​និង​ក្លរីដ ត្រូវបាន​ផ្តល់ឲ្យ​ដោយ​ការដាក់អំបិល។ ការ​​បន្ថែម​កាល់ស្យូម ​និង​ផូស្វ័​រ ត្រូវឲ្យមាន​តុល្យភាព​យ៉ាង​ប្រុងប្រយ័ត្ន។ កំរិត​ដែល​ត្រូវ​ដាក់​ក្នុង​ចំណី​អាហារ​ គឺ​កាល់ស្យូម​ចំនួន ០,៩ ទៅ ១,០ ភាគរយ​ សម្រាប់​កូន​មាន់​ញី​ដែល​ចាប់ផ្តើម​ចិញ្ចឹម និង​សម្រាប់​​កូន​មាន់​យក​សាច់ ហើយ​ ៣​ភាគរយ សម្រាប់​មាន់យ​កពង។ ដោយសារ​មាន​បរិមាណ​យ៉ាង​ច្រើន​នៃ​សារធាតុ​រ៉ែ​ទាំងនេះ ត្រូវ​គេ​ចំណាយ​លើ​ការដឹកជញ្ជូន​យ៉ាងច្រើន ដូច្នេះ​ការបន្ថែម​ផលិតផល​ក្នុងស្រុកដូចជា ​ថ្មកំបោរ និង​ម្សៅ​ឆ្អឹង​ គឺជា​ការ​ល្អ​ប្រសើរ។ កាល់ស្យូម ​និង​ផូស្វាត​គឺជា​សារធាតុ​ចាំបាច់ សម្រាប់​បង្កើត​​រចនា​សម្ព័ន​ឆ្អឹង និង​សំបក​ពង។ ទាំងពីរ​នេះ​បើសិនជា​មាន​ការខ្វះខាត​នូវ​សារ​ធាតុ​ណាមួយ ឬ​កង្វះ​វីតាមីន​ដេ ( Vitamin D deficiency ) បណ្តាល​ឲ្យ​ប្រព័ន្ធ​ឆ្អឹង​ទន់​ដែល​គេ​ហៅថា ​ជំងឺ​ក្រេះ។ គេ​ត្រូវតែ​រក្សាតុល្យភាព​នៃ​កាល់ស្យូម ២​ផ្នែក និង​ផូស្វ័រ ១​ផ្នែក ដើម្បី​ឲ្យ​មាន់ឆាប់​ធំធាត់។ ជាតិ​ផូស្វ័រ​២​ភាគរយ បានមក​ពី​រុក្ខជាតិ ត្រូវបាន​គេ​ចាត់ទុក​ជា​របស់​ដែល​ពិបាក​រក។ មាន់​ពង​ត្រូវការ​ផូស្វ័រ​មិនឲ្យ​លើស​ពី ០,៣២​ភាគរយ ​ឡើយ។ កាកសំណល់​នៅ​កន្លែង​ភ្ញាស់ ឬ​សំបក​ស៊ុត​ស្ងោរ ឬ​រំងាប់​មេរោគ​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​ប្រភព​កាល់ស្យូម។ ថ្ម​កំបោរ ឬ​សំបក​បង្កង​ដែល​គេ​កិន​កំទេច ជា​រើ​យៗ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​សត្វ​ស៊ី​នៅក្នុង​ប្រដាប់​ដាក់​ចំណី​ផ្សេងៗ ​គ្នា ដូច្នេះ​មាន់​ញី​អាច​មាន​ការ​បំប៉នចំណី​របស់​វា តាម​ការជ្រើសរើស​ដោយ​សេរី​នៃ​ជាតិ​កាល់ស្យូម ( Ca )។ ការអនុវត្តន៍​បែបនេះ​មិន​ជា​ការចាំបាច់​ទេ បើសិនជា​មាន់​ពង​ត្រូវបាន​គេ​ផ្តល់​ចំណី​ឲ្យ ដោយ​លាយ​ទៅ​តាម​ក្បួន​ខ្នាត​រូបមន្ត ហើយ​មាន​តុល្យភាព​ត្រឹមត្រូវ ។​
តារាង​ទី​២ សញ្ញា​នៃ​កង្វះ​សារធាតុអសរីរាង្គ និង​ប្រភព​ចំណីអាហារ
សារធាតុ​
សញ្ញា​នៃ​កង្វះ​សារធាតុ​
ប្រភព​
​​អ​សរីរាង្គ​
​​អ​សរីរាង្គ​​
​ចំណីអាហារ​
​កាល់ស្យូម​
​សត្វ​ក្រេះ​ក្រិន​, ឆ្អឹង​ទន់​
​សំបក​បង្កង​
( Calsium )
​​សំបក​ពង​ស្តើង​
​ថ្មកំបោរ​ដែល​គិ​ន​កំទេច​
​ពន្យឺត​ការលូតលាស់​
( មាន​ជាតិ​ហ្វុយ​អរ តិច​ឬ​ច្រើន​តែ​ម្តង )
​​ម្សៅ​ឆ្អឹង​
​ហ្វូ​ស្វាត​
​សត្វ​ក្រេះ​ក្រិន​​
​ធញ្ញជាតិ​
( Phosphates )
​ផលិតកម្ម​ពង​ថយចុះ​
​ម្សៅ​ត្រី​និង​ម្សៅ​ឆ្អឹង​
​​សំបក​ពង​ស្តើង​
ហ្វូ​ស្វាតដែល​គ្មាន​ជាតិ​ហ្លុយអរ​
​​ផលិត​ទឹកដោះ
​សូ​ដ្យូ​ម​
​ការលូតលាស់​យឺត​
អំបិល​ធម្មតា​
( Sidium ) Na
​ចឹក​សាច់​គ្នា​ស៊ី​
ផលិតផល​សត្វ​
​ប៉ូ​តា​ស្យូម ( K )​​
​លូតលាស់​យឺត​
​​ចំណី​អា​ហរ​ដែល​ជា​រុក្ខជាតិ​
​ដែក ( Fe )​​
​ជំងឺ​ខ្វះ​ឈាម ( ស្លេកស្លាំង )​​
ផលិតផល​សត្វ​និង​រុក្ខជាតិ​
&#ម៉ង់​កាណែ​ស ( Mn )
​សរសៃពួរ​រមូល​ខុស​ធម្មតា
​​អង្កា​ម​
​​ ភ្នែក​ស្លឺ​ឡើង​លើ
​​ចុងអង្ករ​ស្រូវ​សាឡី​
​សេលេ​នី​ញ៉ូម​​
​ជំងឺ​ខ្វះឈាម ( ស្លេកស្លាំង ) ខ្លាំង​​
​ម្សៅ​ត្រី​
( Selenium )
​ផលិតកម្ម​ស៊ុត​ថយចុះ
​ដំបែរ​ធ្វើ​ស្រា​បៀរ​
​សភាព​បញ្ចេញ​ញើស​
​​អ៊ីយ៉ូត ( Iodine )
​​ពពក ( goiter )
ម្សៅ​ត្រី​, ដំបែរ​ធ្វើ​ស្រា​បៀរ
          សារធាតុអសរីរាង្គ​ផ្សេងៗ​ទៀត​ជាច្រើន ត្រូវការ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ( តារាង​ទី​២ ) ដោយ​សារតែធាតុ​ទាំងនេះ​មាន​ទំងន់​ស្រាល ដូច្នេះ​ការចំណាយ​លើ​ការដឹកជញ្ជូន គឺ​មាន​តម្លៃថោក​តាមរយៈ​ប្រេ​ម៉ិច ដែល​ជា​សារធាតុ​រ៉ែ​នេះ ។ កំរិត​ដែល​គេ​ទទួលយក​បាន​នោះ​ត្រូវបាន​គេ​បង្កើតឡើង​ដោយ : ដែក​, អ៊ីយ៉ូត​, ស័ង្កសី​, ម៉ង់​កាណែ​ស​, ស្ពាន់​, ម៉ាញ៉េ​ស្យូម​, និង​សី​លី​នី​ញ៉ូម ។ កំរិត​វត្ថុ​ធាតុ​ផ្សំ​នៃ​ចំណីអាហារ​គឺ​អាស្រ័យទៅលើ បរិមាណ​រ៉ែ​ដែល​មាន​នៅក្នុង​ដី ដែល​រុក្ខជាតិ​ទាំងនោះ​ដុះ ។ កាល​ណា​វត្ថុ​ធាតុ​ផ្សំ​ចំណី​ទាំងអស់ បានមក​ពី​តំបន់​ភូមិសាស្ត្រ​តែមួយ នោះ​កង្វះ​សារធាតុ​រ៉ែ ចំពោះ​សត្វ​អាច​កាន់តែ​កើន​មាន​ឡើង​យ៉ាងខ្លាំង។ សារធាតុ​ចាំបាច់​ដទៃទៀត​អាច​ជា​ការសំខាន់ក្រោម​លក្ខខណ្ឌ​​ពិសេស​រួមមាន : ហ្លុយ​អរ ( fluoride ), នី​កែ​ល ( nickel ), សំណរ​បា​ហាំង ( tin ), និង​វ៉ា​ណា​ឌី​យ៉ូម ( vanadium )
         ជំងឺ​ទាំងឡាយ​ដែល​បង្ករ​ឡើង​ដោយ​កង្វះ​សារធាតុរ៉ែ​បន្ទាប់បន្សំ​ រួមមាន: ជំងឺ​ខ្វះ​ឈាម​ក្រហម​​​ដែល​បង្ករ​ឡើង​ដោយខ្វះ​ជាតិ​ដែក ( iron-anemia ), ជំងឺពកក​ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​អ៊ីយ៉ូត ( iodine-goiter ), ជំងឺ​សន្លាក់​ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស័ង្កសី ( zinc-enlargd hock joints )។ ចំណី​ដែល​ខ្វះ​ជាតិ​សី​លីញ៉ូម​បណ្តាលឲ្យ​មាន​ជំងឺ​មួយ ដែល​លេចឡើង​នូវ​ពង​ខ្ទុះ​ខា​ប់ៗ ពណ៌​បៃតង​នៅ​ក្រោម​ស្បែក ( exudative diathesis )។ លក្ខខ័ណ្ឌ​នៃ​ជំងឺ​នេះ លេចឡើង​នៅ​តំបន់​ខ្លះ​ក្នុង​ពិភព​លោក។ នៅក្នុង​តំបន់​មួយចំនួនទៀត កំរិត​នៃ​ធាតុ​សី​លី​នីញ៉ូ​ម​មានកំរិត​ខ្ពស់​គ្រប់គ្រាន់ ដែល​ធ្វើឲ្យ​ហ្វូង​សត្វ​ធំ​ពុល​បាន។ ចំណី​អាហារ​ដែល​ដុះ​ក្នុង​ដី​មាន​កំរិត​សី​លី​នីញ៉ូ​មទាប គេ​ចាំបាច់​បន្ថែម​នូវ​សារ​ធាតុ​បន្ទាប់បន្សំ​នេះ​នៅ​កំរិត ០,២​ម​.​ក្រ ក្នុង​មួយ​គីឡូក្រាម​នៃ​ចំណីអាហារ។ ប្រេ​ម៉ិច​សារធាតុ​រ៉ែ​គំរូ​មួយ​​ត្រូវបាន​គេ​ប្រើប្រាស់ ក្នុង​អត្រា ០,០៥​ភាគរយ ​ទៅ​ក្នុង​របប​អាហារ​គឺ​ត្រូវ​បាន​បន្ថែម ក្នុង​របប​អាហារ​​ក្នុង​មួយ​គីឡូក្រាម​នូវ : ម៉ង់​កាណែ​ស ៦០​ម​.​ក្រ, ដែក ៣០​ម​.​ក្រ, ទង់​ដែង ៥​ម​.​ក្រ, អ៊ីយ៉ូត ១,៥ ម​.​ក្រ, សី​លី​នី​ញ៉ូម ០,១​ម​.​ក្រ។ ផេះ​ដែល​បាន​ពី​ការដុត​ឈើ​ជារឿយៗ វា​ផ្តល់​នូវ​សារធាតុ​រ៉ែ​បន្ទាប់បន្សំ​ជាច្រើន ចំពោះ​ការចិញ្ចឹម​ដោយ​លែង​ឲ្យ​ដើរ​រកស៊ី ។​
          ការបន្ថែម​ដុំ​គ្រោះ​តូចៗ ដែល​មិន​អាច​រលាយ​បាន ​ជួនកាល​ត្រូវបាន​គេ​ណែនាំ ឲ្យ​ដាក់​ឲ្យ​សត្វ​ដែល​ចិញ្ចឹម​ក្នុង​ទ្រុង ដើម្បី​ជួយ​កិន​ចំណីអាហារ​រឹងៗ​នៅក្នុង​គែរ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​​សាកល្បង​ក្នុង​ការឲ្យ​ចំណីអាហារបង្ហាញ​ថា​ ការអនុវត្តន៍​បែបនេះ ត្រូវបាន​គេ​ចាត់ទុកថា លែង​មាន​សារ​សំខាន់​ទៀតហើយ នៅពេល​ដែល​ចំណីអាហារ​ផ្សំ​ត្រូវបាន​គេ​កិនបំបែក​ជាប្រចាំ។ ចំពោះ​មាន់​ដែល​​​លែង​ឲ្យ​ដើរ​រកស៊ី ឬ​ចិញ្ចឹម​នៅក្នុង​ទីធ្លា វា​នឹង​អាច​ស្វែងរក​ប្រភព​គ្រាប់​គ្រួស​តូចៗបាន​ដោយ​ខ្លួន​វា ។​
          ៥- ទឹក ( water )
          មាន់​ត្រូវការ​ទឹក​សម្រាប់​ផឹក​និង​សំអាត​គ្រប់ពេលវេលា។ គ្រប់​ការលូតលាស់​, ការថែរក្សា​ដង​ខ្លួន​, គ្រប់​សកម្មភាព​, និង​ដើម្បី​ផលិតកម្ម​ពង​ គឺ​សុទ្ធតែ​ត្រូវការ​ទឹកជា​ចាំបាច់។ កូន​មាន់​មាន​ទឹក​នៅ​ក្នុង​សារពាង្គ​កាយ​រហូតដល់ ៨៥​ភាគរយ។ ទោះ​បីកូន​មាន់​រស់នៅ​បាន​ជា​ច្រើន​ថ្ងៃ​ ឬ​ច្រើន​សប្តាហ៍ ដោយ​គ្មាន​ចំណីអាហារ​ក៏​ដោយ ការបាត់បង់​ទំងន់​ ២០​ភាគរយ ដោយ​ការ​បង្អត់ទឹក វា​នឹង​បណ្តាល​ឲ្យ​សត្វ​ស្លាប់បាន។ ការ​ជំ​រុះ​រោម​អាច​បណ្តាលមកពី​ការខ្វះខាត​ទឹក​មួយេយៈ​ពេលខ្លី( ពី​១ទៅ​២​ថ្ងៃ )។ ការ​បង្អត់ទឹក​តិចជាង​១​ថ្ងៃ​ក្នុង​រដូវក្តៅ អាច​បណ្តាល​ឲ្យ​សត្វស្លាប់។ សត្វ​ត្រូវការ​ទឹក​យ៉ាង​ច្រើន​ដើម្បី​ឲ្យ​ខ្លួន​វា​ត្រជាក់ ក្នុងអំឡុង​អាកាសធាតុ​ក្តៅ។ បន្ទាប់​ពី​សត្វ​ចាប់ផ្តើម​ដង្ហក់ ការ​​បាត់បង់​ទឹក​ពី​សួត​កាន់តែ​កើនឡើង ។​
          ជាពិសេស​ស​ត្វ​មាន់​ងាយ​ទទួល​ការពុល​ជាមួយ​អំបិល​ធម្មតា ប្រសិនបើ​គេ​ដាក់​អំបិល​ទៅក្នុង​ទឹក ឬ​បន្ថែម​អំបិល​ទៅក្នុង​ចំណី​ច្រើន​ហួស។ គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​ទឹក ដែល​មាន​ជាតិ​កាត​​មី​ញ៉ូម ( cadmium ), ក្រូ​ម( chromium ), ទង់​ដែង( copper ), បា​រ៉​ត ( mercury ), ស័ង្កសី( zinc )។ ការប្រើប្រាស់​ទឹក​អណ្តូង​មាន​ជាតិ​ក្លរ (chloride) ខ្ពស់​អាច​បណ្តាលឲ្យ​មាន​ការប្រែប្រួ​ល​ជាអ​ចិន្ត្រៃ​យ៍ ចំពោះ​មាន់​ញី​ជាហេតុ​ធ្វើឲ្យ​គុណភាព សំបក​ពង​អន់ ។​
​​          កាលណា​មាន់​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​រយៈពេល​ខ្លី​នៅ​រដូវក្តៅ នោះ​បណ្តាល​ឲ្យ​មុខ​ឡើង​ក្រហម ហើយ​ដង្ហក់។ ការផឹក​ទឹក​ច្រើន​ហួសហេតុ ក៏​បណ្តាល​ឲ្យ​សត្វរាគ​ផងដែរ ។​
ប្រព័ន្ធ​ផ្តល់​ទឹក​ផឹក​ក្បាល​ដោះ
ប្រព័ន្ធ​ទឹក​ផឹក​ដោយ​សម្ពាធ​ទាប គឺជា​ប្រព័ន្ធ​មួយ​ដ៏​ល្អ​សម្រាប់​មាន់​ជំទង់។ ទឹក​ហូរ​ឆ្លងកាត់​ក្បាលដោះ​តែ​នៅពេលណា ដែលមាន់​ទាំងនោះ​ប៉ះ​ឬ​ចឹក។ បក្សី​នឹង​ដឹង​យ៉ាង​ឆាប់រហ័ស​នូវ​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នេះ។ ក្បាលដោះ​ទាំងនេះ​ផ្តល់​នូវ​អនាម័យ​ច្រើន និង​ប្រើប្រាស់​ទឹក​តិច​ជាង​ស្នូ​កទឹក ដែល​បើកចំហរ។​
៦- ចំណី​បន្ថែម​ដែល​ពុំមែន​ជា​សារធាតុចិញ្ចឹម ( non- nutritive feed additives )
          នៅពេល​ដែល​ចំណី​អាហា​រលាយ​ផ្សំ ត្រូវបាន​គេ​ប្រើប្រាស់​ជា​សកល នៅ​ក្នុង​ការ​ចិញ្ចឹម​មាន់​បែប​ពាណិជ្ជកម្ម​ធំៗ ការបញ្ចូល​សារធាតុ​ដែល​ពុំមែន​ជា​សារធាតុចិញ្ចឹម ដូច​ជា​ចំណី​បន្ថែម ​គឺជា​វិធី​សាស្ត្រ​ដ៏​សមរម្យ​មួយ ដើម្បី​ធានា​នូវ​ការលូតលាស់​របស់​សត្វ។ សារធាតុ​ទាំងនេះ​ត្រូវបាន​ផលិត​នៅ​រោងចក្រ ត្រូវបាន​បែងចែក និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​លក់​ដូច​ចំណី​អាហារ​ផ្សំ ។ សារធាតុ​ទាំងនេះ​រួមមាន :
          ១- ឱសថ : អង់​ទី​ប៊ី​យូ​ទិច ( antibiotics ), ឱសថ​ប្រឆាំងនឹង​ជំងឺ​កុក​ស៊ី​ដ្យូ ( anticoccidials ), ថ្នាំ​សម្លាប់​សត្វល្អិត ( insecticides ), ថ្នាំ​សម្លាប់​ដង្កូវ​ព្រូ​ន ( vermicudes )
          ២- ក​ត្តា​ធ្វើឲ្យ​សត្វ​លូតលាស់​ដូចជា ​សារធាតុ​អាសេនិច ។
          ៣- ការពារ​ដោយ​ប្រើប្រាស់​ថ្នាំ​គីមី ដើម្បី​ទុក​ចំណីអាហារ​ឲ្យបាន​យូរ ដូច​ជា​ថ្នាំ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដើម្បី​ការពារ​ជាតិ​ខារ​ខ្មោះ ។​
          ៤- ថ្នាំ​ប្រឆាំង​និង​ការ​ដុះ​ផ្សិត នៃ​ចំណីអាហារ ដើម្បី​ការពារ​នូវ​ការបង្កើត​សារធាតុ​ពុល ។​
          ៥- ការពារ​ជាតិពុល​ដូច​ជា​ដែក​ស៊ុល​ហ្វាត ដើម្បី​បន្ថយ​ជាតិពុល​ច្រើន​លើសលប់ ។​
          ៦- ជាតិ​ពណ៌​លឿង ( ផលិតផល​ដែល​មាន​ជាតិ​ការ៉ុត​តែ​ន ) ដើម្បី​ផលិត​ពណ៌​ស្បែក និង​ស៊ុត​លឿង នៅពេល​ដែល​អ្នក​ហូបចុក​មាន​ការពេញចិត្ត​ជាខ្លាំង ។​
          ដើម្បី​ការពារ​សុខភាព​មនុស្ស​ចំពោះ​សារធាតុ​ទាំ​ងនេះ ចាំបាច់​ត្រូវតែ​មាន​ការឆ្លងកាត់​ការត្រួត​ពិនិត្យយ៉ាង​ត្រឹមត្រូវ​បំផុត​ពី​រដ្ឋាភិបាលមុនពេល​ដែល​គេ​អនុញ្ញាត​ឲ្យ​យក​ទៅ​ប្រើប្រាស់​សម្រាប់​សត្វ​។​
          គ​- ប្រភព​ចំណីអាហារ​សំរាប់​បក្សី ( sources of poultry feed )
​បំណងប្រាថ្នា​របស់​អ្នក​ចិញ្ចឹមសត្វ​ស្លាប ប្រឈម​នឹង​ការជ្រើសរើស​៣ ដែល​អាច​ប្រព្រឹត្តទៅបាន ដើម្បី​ស្វែងរក​ចំណីអាហារ​ឲ្យបាន​សមរម្យ :
          ទី​១- រៀបចំ​ចំណីអាហារ​ខ្លួនឯង​ដោយ​វត្ថុ​ធាតុ ដែល​អាច​រកបាន​នៅក្នុង​តំបន់​របស់​ខ្លួន ដូច​ជា​គ្រាប់​ធញ្ញជាតិ និង​អាហារ​បន្ថែម​មួយចំនួនទៀត ដែលជា​ចំណីអាហារ​ធម្មជាតិ ។​
          ទី​២- លាយ​ចំណីអាហារ​ដោយ​ប្រើប្រាស់​ធញ្ញជាតិ នៅក្នុង​ស្រុក​ជាមួយ​សារធាតុ​ប្រូតេអ៊ីន និង​បន្ថែម​នូវ​ចំណីអាហារ​ផ្សំ ( ingredient ) នាំចូល​ដោយ​មាន​សារធាតុវីតា​មីន និង​សារធាតុ​រ៉េ​សំខាន់ៗ ។​
​ទី​៣- ទំនាក់ទំនង​ជាមួយ​អ្នក​ផលិត​ចំណី​អាហារ​សត្វ ដើម្បីឲ្យ​គេ​ផ្តល់​ចំណី​អាហារ​ដែល​មាន​តុល្យភាពនូ​វ​សារធាតុចិញ្ចឹម​ គ្រប់គ្រាន់ សំរាប់​ការចិញ្ចឹម​បក្សី​មួយបែបៗ ។
ប្រសិនបើ​គេ​អាច​រកបាន​នូវ​ចំណីអាហារ​បន្ថែម ដែលមាន​តំលៃ​ថោក​សមរម្យ នោះ​អ្នក​ចិញ្ចឹម​បក្សី​តូចតាច​អាច​ទំនាក់ទំនង​ការងារបាន​យ៉ាង​ល្អ​ជាមួយ​ ឈ្មួញ​ធំៗ ។ អ្នក​ចិញ្ចឹម​អាច​ពឹងពាក់​បាន​យ៉ាង​ប្រសើរ​បំផុត ទៅលើ​ការផ្លាស់ប្តូរ​ទៅវិញទៅមក និង​បង្កើន​ការទុកចិត្ត​ជាមួយ​ឈ្មួញ​លក់​ចំណី​សត្វ។ អ្នក​ផលិត​ចំណី​អាហារ​សត្វ​អាច​ផលិត សារ​ធាតិ​ចិញ្ចឹម ដែល​មាន​ណែនាំ​អំពី​រូបមន្ត​ចំណី​អាហារ។ ការប្រៀបធៀប​ផលិតផ​ល​ជាមួយ​ចំណីអាហារ​ផ្សេងៗ គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​អ្នក​ចិញ្ចឹម​បក្សី និង​អ្នក​ផលិត​ចំណី​អាហារ។ ផលិតផល​ត្រូវបាន​គេ​ធ្វើ​ការប្រៀបធៀប​ដោយ​ការប្រើ​ប្រាស់ ចំណីអាហារ​ពីរ ឬ​ច្រើន​មុខ​ ក្នុង​លក្ខខណ្ឌ​ដូចគ្នា ។ គេ​ចាំបាច់​ត្រូវ​ធ្វើ​ការសាកល្បង​ជាច្រើន​លើក ហើយ​ធ្វើ​ការប្រៀបធៀប​តាម​ស្ថិតិ មុនពេល​ដែល​សេចក្តី​សន្និដ្ឋាន​របស់​ក្រុមហ៊ុន ត្រូវបាន​អះ​អាង​​ថា​ត្រឹមត្រូវ ។​
ឃ​- ប្រព័ន្ធ​នៃ​ការផ្តល់​ចំណី ( feeding systems )
​អ្នក​ចិញ្ចឹម​មាន់​បន្តិចបន្តួច​ដែល​លែង​ឲ្យ​ដើ​រស៊ី​ចំណី ជាដំបូង​ចង់​បន្ថែម​ចំណីអាហារ​ដល់​សត្វ​របស់ខ្លួន។ ចំណី​អាហារ​បៃតង​អាច​មាន​ដុះដាល នៅ​គ្រប់​រដូវ​កាល​សម្រាប់​បក្សី។ មាន់​, មាន់​ទោ​, និងស​ត្វ​ស្លាប​ផ្សេងៗ​ទៀត​ អាច​ដើរ​រកស៊ីអាហារ​បៃតង​ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង។ ឬ​ជួនកាល​ត្រូវបាន​គេ​កាត់​ហាល ហើយ​ស្តុក​ទុក​សម្រាប់​ផ្តល់​ឲ្យ​មាន់​ដែល​ចិញ្ចឹម​ក្នុង​ទ្រុង។ វាលស្មៅ​បៃតង​គឺជា​អាហារ​មួយ​ដ៏​ល្អ​បំផុត ដោយ​មាន​កំរិត​ប្រូតេអ៊ីន ​និង​វីតាមីន​ខ្ពស់ និង​ជា​ចំណីអាហារ​សម្រាប់​បក្សី​គ្រប់​ប្រភេទ។ សារសំខាន់​នៃ​ការ​ស្តុក​ទឹក ( ដោយ​ធ្វើ​ទំ​បន់​ទឹក​, ប្រព័ន្ធធារាសាស្ត្រ ) ដើម្បី​ថែរក្សា​អាហារ​វាលស្មៅ​បៃតង ហើយ​ធ្វើឲ្យ​វា​ដុះលូតលាស់​នៅ​គ្រប់រដូវ។ ស្មៅ​អាល់​ហ្វាល់​ហ្វា និង​ស្មៅ​ក្នុង​ស្រុក​ទៀត​ជាច្រើន គឺជា​ដំណាំ​សម្រាប់​ធ្វើ​ចំណី​សត្វ​បាន​យ៉ាង​ល្អ។ ជាធម្មតា​មាន់​គ្រប់​អាយុ​ ចាំបាច់​ត្រូវការ​ចំណី​អាហារ​ដែល​មាន​ថាមពល​ និង​សារធាតុ​រ៉ែ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា។ មាន់​ដែល​លែង​ឲ្យ​ដើរ​រកស៊ី​អាច​ត្រូវ បាន​គេ​ផ្តល់​បន្ថែម​នូវ​គ្រាប់​ធញ្ញជាតិ​ ឬ​ប្រេ​ម៉ិច​ចំណី​អាហារ​ផ្សំ សម្រាប់​​​មាន់​ដែល​ផ្តល់​ចំណី​នៅតាម​វាល មាន​ផ្ទុក​ទៅ​ដោយ​ថាមពល​វីតាមីន និង​សារ​ធាតិ​រ៉ែ​ស្មើ​និង​ចំណីអាហា​រលាយដែរ ។ ការផ្តល់​ប្រូតេ​អ៊ី​ន​បន្ថែម ត្រូវបាន​គេ​ទុក​មួយ​ឡែក ប្រសិនបើ​មាន់​ទាំងនោះ​ប្រើប្រាស់​ចំណីអាហារ ដែល​មាន​កំរិត​ប្រូតេអ៊ីន​ខ្ពស់ ដោយ​ស៊ី​រុក្ខជាតិ​ខ្ចីៗ ។​
មាន់​ត្រូវបាន​ផ្តល់​ចំណីអាហារ​ផ្សំ​នូវ​បរិមាណ​តិចតួច ហើយ​បន្ទាប់មក​ចំណី​អាហារ​ដែល​មាន​តំលៃថោក ដោយ​ដាក់​លាយ​បញ្ចូល​គ្នា​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​សត្វ​ស៊ី ។ កន្ទក់​អង្ករ​លាយ​ជាមួយ​ម្សៅ​គ្រាប់​កៅស៊ូ ឬ​កា​កសាច់​ត្នោត​ដែល​ធ្វើ​ជា​អាហារ​បន្ថែម បាន​គ្រប់គ្រាន់​ជាមួយនឹង​កាកសំណល់​ចេក និង​ដំឡូង​មី ដែល​ផ្តល់​ជា​អាហារ​បញ្ចេ​ញបញ្ចូល​បន្ថែម។​
          ប្រសិនបើ​ការលក់​មាន់​សាច់ និង​មាន់​ពង​គ្រប់គ្រាន់​នឹង​ល្មម​ទូទាត់​នឹង​ចំណាយ អ្នក​ចិញ្ចឹម​គួរ​គិតគូរ​ផងដែរ អំពី​ការ​លាយ​ចំណី​របស់ខ្លួន។ គុណសម្បត្តិ​ក្នុង​ការប្រើប្រាស់​វត្ថុ​ធាតុ​ផ្សំ​មួយចំនួនធំ នៅ​តាម​រូបមន្ត​ណាមួយ​ក៏ដោយ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​តុល្យភាព​នៃ​អាស៊ី​តអា​មី​ណេ និង​មាន​កំរិត​វីតាមីន​គ្រប់គ្រាន់​បាន​យ៉ាង​ល្អ​ថែមទៀត​ផង។ ប្រសិនបើ​ពុំ​មាន​សារធាតុ​វីតាមីន និង​សារធាតុ​រ៉ែ​បន្ទាប់​​បន្សំ​លក់​នៅលើ​ទីផ្សារ​ទេ នោះ​ការប្រើប្រាស់​វត្ថុ​ធា​តុ​ផ្សំ​នៅក្នុង​ស្រុក តែង​តែ​អាច​ឈាន​ដល់​កំរិត​​សមស្រប​បាន។ អនុផល​សត្វ​, អនុផល​ទឹកដោះ ​ដូចជា​កាក​ទឹក​ដោះ និង​កាក​សំណល់​ប័រ​, ផលិតផល​ដែល​បាន​ពី​រោង​ម៉ាស៊ីនកិនស្រូវ​មានដូចជា កន្ទក់​ស្រូវ​សាឡី និង​ចុងអង្ករ​, ផលិតផល​ទាំងអស់​នេះ​អាច​ធ្វើ​ជា​ចំណី​អាហារ ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​បំផុត​សំរាប់​ចំណីអាហារ​មាន់។ ជា​​ទី​​​បញ្ចប់​ប្រសិនបើ​អាច​រកបាន គេ​ត្រូវ​ទិញ​នូវ​ចំណីអាហារ​ផ្សំ​ទាំងនោះ ។
ង​- ការធានា​គុណភាព ( quality assurance )
          ​សារៈសំខាន់​នៃ​វត្ថុ​ធាតុ​ផ្សំ​ចំណីដែល​គេ​ប្រើប្រាស់​ គឺ​សំដៅ​ទៅលើ​គុណភាព ។ ពោត​ត្រូវបាន​គេ​ចាត់ទុកថា ​ជា​ចំណី​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​បក្សី ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពោត​ខ្លះ​អាច​ដុះ​ផ្សិត​ហើយ​អាច​បណ្តាល​ឲ្យ​សត្វ​ស្លាប់បាន ។ គុណភាព​នៃ​ចំណី​អាហារ​ត្រូវ​បានកំណត់ដោយ​លទ្ធភាព​នៃ​ការលូតលាស់ ឬ​ការផលិត​ពង​របស់​សត្វ ។ ចំណីអាហារ​ណា​ដែល​មាន​ផ្ទុក​ទៅដោយ​មេរោគ ដែល​អាច​មាន​ការប៉ះពាល់​ដល់​ការលូតលាស់គេ​ជា​ប្រចាំ​ ត្រូវ​គិតគូរ​ផងដែរ ។ សារធាតុ​ទាំងនេះ​រួម​មាន​រុក្ខជាតិ​ចង្រៃ​, ផ្សិត​ពុល​, គ្រាប់​រុក្ខជាតិ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​សត្វល្អិត​ចង្រៃ ( មាន​ផ្ទុក​មេរោគ ), សារធាតុ​គីមី​ពុល​, កំរិត​ខ្ពស់​មិនធម្មតា​នៃ​សារធាតុចិញ្ចឹមនៅក្នុង​ចំណីអាហារ ( ដូចជា​កាល់ស្យូម​មានកំ​រិត​ខ្ពស់​នៅក្នុង​ម្សៅ​ត្រី ), និង​កូនដង្កូវ​សត្វល្អិត ។ អ្នកទិញ​ត្រូវ​ប្រុងប្រយ័ត្ន ។​
​​        ច​- រូបមន្ត​សំរាប់រ​បប​ចំណីអាហារ ( formulas for feed rations )
          ​អ្នកិ​ច​ញ្ចឹម​បក្សី​ថ្មី ត្រូវ​ប្រឈមមុខ​ជាមួយ​បញ្ហា​ចំណី​ ​ដែល​ជា​លើកដំបូង​គេ​តែងតែ​សួរ​ខ្លួនឯង​ថា : តើ​ខ្ញុំ​គប្បី​ប្រើ​រូបមន្ត​ចំណី​តាម​វិធី​ណា ? ការបង្កើត​រូបមន្ត​ចំណី​ប្រកបដោយ​ជោគជ័យ កើតមាន​ឡើង​រាប់ពាន់​រូបមន្ត ដោយ​គ្មាន​ចំលើយ​ណា​ងាយ​យល់​ទេ។ ចំណីអាហារ​ផ្សំ​មាន​ភាព​ខុសប្លែកគ្នា ទៅ​តាម​ចំណុះនៃ​សារធាតុចិញ្ចឹម​នីមួយៗ​, ខុសប្លែក​គ្នា​ទៅ​តាម​តំបន់​និង​តំលៃ ។ រូបមន្ត​ចំណី​សំរាប់​មាន់​ជាទូទៅ ត្រូវបាន​គេ​បែងចែក​ជា​ថ្នាក់ៗ​ដូចជា : មាន់​តូចៗ​ដែល​ចាប់ផ្តើម​ចិញ្ចឹម​ជាដំបូង​, មាន់​ធំ​, មាន់​​ល្មម​បរិភោគ​, មាន់​យក​ពង​ ឬ​ពូជ​មា​ន់បង្កាត់ ហើយ​ការ​ផ្សំ​ចំណី​ក៏​មាន​ភាព​ខុសប្លែក​គ្នា​ដែរ ដោយសារ​ពូជ​មាន់​ផ្សេងៗ​, អាកាសធាតុ​ និង​ប្រភេទ​នៃ​បក្សី​ផ្សេងៗ ។ ចំពោះ​ការចិញ្ចឹម​តាម​បែប​ឧស្សាហកម្ម គេ​អាច​ផ្លាស់​ប្តូរ​រូបម​ន្តចំណី​ជា​រៀងរាល់ថ្ងៃ ឬ​រៀង​រាល់​សប្តាហ៍​អាស្រ័យ​ទៅ​លើ​តំលៃ និង​វត្ថុ​ធាតុ​ផ្សំ​ដែល​គេ​អាច​រកបាន ។​
          ​គេ​ចាំបាច់​ត្រូវ​ធ្វើ​ការសិក្សា​អំពី​ចំណី​សត្វ​ជាច្រើន​ឆ្នាំ ដើម្បី​ផ្សំ​ចំណី​អាហារ​ដែល​រួម​មាន​វត្ថុ​ធាតុ​ផ្សំ​សំខាន់ៗ ហើយ​មាន​ការប្រកួតប្រជែង​តំលៃ ។ គេ​មាន​ការយល់ដឹង​អំពី​ចំណីអាហារ​សំរាប់​បក្សី ច្រើន​ជាង​ការយល់ដឹង​អំពី​ចំណីអាហារ សំរាប់​សត្វពាហណៈ​ផ្សេងៗ និង​មនុស្ស ។ ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ធំៗ​ភាគច្រើន បាន​ជួល​អ្នក​ដែល​មាន​ឯកទេស​ខាង​ចំណីអាហារ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ក្នុងកា​រលាយ​ចំណីអាហារ ឲ្យមាន​តំលៃ​ទាប ។ រូបមន្ត​នៃ​ការ​ផ្សំ​ចំណីអាហារ​បែបនេះ​ជារឿយៗ ត្រូវបាន​គេ​គិតគូរ​ជា​ការសំងាត់។ យោង​ទៅ​លើ​រូបមន្ត​ចំណីអាហារ (ជំពូក​ទី​១០) និង​ផ្តល់​នូវ​គំរោង​នៃ​ឧបករណ៍​សំខាន់ៗ ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ។​
​​          ឆ​- រូបមន្ត​ចំណីអាហារ​គំរូ ( sample feed formulas )
​​          អ្នក​ចិញ្ចឹម​បក្សី​ដែល​ទើប​នឹង​ចាប់ផ្តើម ប្រហែល​ជា​ចង់​ចាប់ផ្តើម​នូវ​រូបមន្ត​ចំណី​អា​ហារ ដែល​មាន​ភាពសាមញ្ញ​ដូច​រូបមន្ត​ចំណី​មួយ ដែល​បាន​រៀបរាប់​ដូចខាងក្រោម ។ ចំណីអាហារ​ផ្សំ​ត្រូវបាន​គេ​គិត​ជា​ភាគរយ ដែល​អាច​ថ្លឹង​ជា​គីឡូក្រាម ។ ប្រសិនបើ​គេ​ចិញ្ចឹម​កូន​មាន់​ក្នុង​ទ្រុង គេ​ត្រូវ​ដាក់​ប្រេង​ថ្លើម​ត្រី​ឲ្យមាន​ស្ថេរភាព​ចំនួន ១/២ គីឡូក្រាម ឬ​បន្ថែម​វីតាមីន​ទៅក្នុង​ចំណីអាហារ​១០០​គីឡូក្រាម ។​
ជ​- ការ​លាយ និង​ការផ្តល់​ចំណីអាហារ ( feed mixing and delivery )
          ​ចំណី​អហារ​ត្រូវបាន​គេ​តម្រូវ​ឲ្យ​ផ្សំ ទៅ​តាម​រូបមន្ត​រួចហើយ ការងារ​នៃ​ការ​លាយ​ចំណីអាហារ​ដ៏​ផ្ចិតផ្ចង់ ក៏​ត្រូវ​ចាប់ផ្តើម​ដែរ។ វត្ថុ​ធាតុ​ផ្សំ​ខ្លះ​ត្រូវបាន​គេ​កិនកំទេច​ដោយ​ម៉ាស៊ីន​បំបែក ដើម្បី​ផ្តល់​ជា​ម្សៅ​ចំណី​ម៉ដ្ឋ​សំរាប់​សត្វ។ វត្ថុ​ធាតុ​ផ្សំ​ច្រើន​អាច​ត្រូវ​គេ​ដាក់​នៅ​លើ​កំរាល​ស៊ីម៉ងត៍ ហើយ​ចំណី​អាហារ​ដែល​មានគុណ​ភាព​អន់ ត្រូវ​គេ​លាយ​សារធាតុប្រេ​ម៉ិច ដោយ​ចាក់​ពី​លើ​គំនរ​ចំណី​នោះ ។ សារធាតុ​ប្រេ​ម៉ិច​រួម​មាន​វីតាមីន ( vitamin ), សារធាតុ​រ៉ែ ( minerals ), ឱសថ​ប្រឆាំងនឹង​ជំងឺ​កុក​សី​ដ្យូ ( anticoccidial drugs ) ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​បរិមាណ​ដ៏​តិចតួច។ សារធាតុ​ប្រេ​ម៉ិច​របស់​អ្នក​អាច​ត្រូវបាន​រៀបចំ ដោយ​លាយ​បញ្ចូល​វត្ថុ​ធាតុ​បន្ថែម​សំខាន់ៗ ជាមួយនឹង​ពោត​ចំនួន ១​ទៅ​៥​គីឡូក្រាម ឬ​ជាមួយ​នឹង​វត្ថុ​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត។ ការ​លាយ​វញ្ចូ​ល​គ្នា​នេះ​គេ​ត្រូវ​ត្រឡប់​បង្វិល​វា​ជា​ច្រើន​ដង នៅ​ក្នុង​​ប្រដាប់​ដាក់​ចំណី​បិត​ជិត ( រូបភាព​ទី​៥៩,៦០ និង​៦១ ) ឬ​នៅក្នុង​ធុង​ប្លា​ស្ទិក ។ គេ​ត្រូវ​ចូក​ច្របល់​គ្រប់​វត្ថុ​ធាតុ​ផ្សំ​ទាំង​អស់​ចុះ​ឡើង ឲ្យបាន​ច្រើន​ដង​ជាមួយនឹង​ប៉ែល ចបកាប់ ឬ​នៅក្នុង​ធុង​លាយ​ចំណីអាហារ ។ នៅពេល​ដែល​ការចិញ្ចឹម​តាម​ទ្រុងទ្រាយ​ធំ មាន​ការរីកចំរើន នោះ​ការ​លាយ​ចំណី​នូវ​បរិមាណ​ដ៏​ច្រើន ត្រូវការ​ចាំបាច់​នូវ​ម៉ាស៊ីន លាយ​ដោយ​គ្រឿង​បន្ថយ​មេកានិច ។ ប្រដាប់រ​វៃ​ដោយ​ដៃ ឬ​ប្រើ​ដោយ​ចរន្តអគ្គិសនី​អាច​បង្វិល​ចំណី​ជាច្រើន​នាទី ដើម្បី​លាយ​ឲ្យបាន​សព្វ​ល្អ ។​
          ​តាម​ធម្មតា​គេ​ត្រូវ​ផ្តល់​ចំណីអាហារ​ឲ្យ​សត្វ នូវ​អាហារ​ម៉ដ្ឋ​ហើយ​ស្ងួត​ល្អ ។ ប្រ​ដាប់​កិន​ចំណី​កាន់តែ​ទំនើប​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កំដៅ និង​ម៉ាស៊ីន​សម្រាប់​សូន​ជា​គ្រាប់ ដើម្បី​ឲ្យ​ផលិត​ចេញ​ជា​គ្រាប់តូចៗ ដែល​ធ្វើឲ្យ​សត្វ​រីក​ធំធាត់​លឿន និង​បង្កើន​ប្រសិទ្ធភាព​ចំណី ។ ទោះបីជា​អាហារ​ផ្សំ​មួយ​ចំនួន​អាច​ទុក​បាន​រយៈពេល​១​ខែឬ​២​ខែ​ក៏​ដោយ ក៏​ល្បឿន ​នៃ​ការ​ខូច​ចំណី​នេះ​ប្រែប្រួល​ទៅ តាម​គ្រឿងផ្សំ​ផ្សេងៗ និង ​ក៏​អាស្រ័យ​ទៅតាម​បរិស្ថាន​ស្តុក​ទុក​ផង​ដែរ។ ក្នុង​លក្ខខណ្ឌ​អាកាស ធាតុ​ក្តៅ វត្ថុ​ធាតុ​ផ្សំ​អាច​ទុក​បាន​យូរ​បំផុត ក្នុង​រយៈពេល​មួយ​អាទិត្យ។​
អ្នក​ចិញ្ចឹមសត្វ​ស្លាប​ជាច្រើន​ធ្វើ​ការទុកចិត្ត​ទៅ​លើ​អ្នក​ផលិត​ចំណី ក្នុង​ការទិញ​និង​ប្រមូល​យក​វត្ថុ​ធាតុ​ផ្សំ។ ឧបករណ៍​តាម​លក្ខណៈ​បច្ចេកទេស​ធន់​ធ្ងន់ គឺ​ធ្វើឡើង​ដើម្បី​លាយ​និង​ច្រក​ក្នុងកា​រ៉ុង។ ប្រព័ន្ធ​នៃ​ការដឹកជញ្ជូន​មាន​ច្រើន អាច​ជួយ​បន្ថយ​នូវ​ការចំណាយ និង​កំលាំង​ពលកម្ម ប្រសិនបើ​មាន​ការ​ស្តុក​ទុក​ក្នុង​ឃ្លាំង និង​មាន​ផ្លូវ​ដឹកជញ្ជូន​ល្អ។ ជា​អកុសល​អ្នក​ចិញ្ចឹមសត្វ​មាន​ការខកចិត្ត នៅពេល​ដែល​អ្នក​ផលិត​ចំណី មិន​ផលិត​តាម​លក្ខណៈ​រូបមន្ត​ចំណី​ត្រឹមត្រូវ។ ការបាត់បង់​កិត្តិ​ស័ព្ទ​របស់​អ្នក​ផលិត​ចំណី គឺជា​បញ្ហា​ដែល​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យបាន​ល្អ​ប្រសើ​រ លើ​ចំណីអាហារ​ផ្សំ ជួនកាល​គេ​ធ្វើការ​ត្រួតពិនិត្យ នៅក្នុង​រោង​ម៉ាស៊ីន​កិន​ចំណី​តែម្តង។​
          ក្នុងករណី​ដែល​អ្នក​លក់​ចំណី​ផ្សំ ផ្តល់​ជំនួយ​ជាច្រើន​ក្នុង​ការដឹកជញ្ជូន​ចំណី​ផ្សំ ដល់​ទ្រុង​ចិញ្ចឹមសត្វ អ្នកទិញ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះចំណី​អាហារ ណា​ដែល​ខូច​គុណភាព។ តាម​ធម្មតា​ការដាក់​ចំណី គេ​មិន​ដែល​ដាក់ឲ្យ​លើ​សជាង​ពាក់កណ្តាល​ស្នូក​ទេ ។​
​របប​អាហារ​គំរូ​សំរាប់​មាន់​យក​ពង ឬ​មាន់​យក​សាច់​ផង​និង​យក​ពង​ផង
​អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​
​១-៨​
​​១-៨​
​៩-២០​
​​២០+
……………………..ភាគរយ​……………………………..
​គ្រាប់​ធញ្ញជាតិ​កិន​ម៉ដ្ឋ ឬ​គ្រើម​
​៤៩,៥​
​​២៩,៥​
​​៤៩,៥​
​​២១,
​អនុផល​រោង​ម៉ាស៊ីន​កិន​គ្រាប់​ធញ្ញជាតិ​
​​២០,០​
​២០,០​
-
​២៥,
​​កន្ទក់​ស្រូវ​សាឡី និង​កន្ទក់​អង្ករ
-
​​១៥,០​
​៣០,០​
​​១៥,
​កាក​សណ្តែកសៀង ឬ​កាក​គ្រាប់​សាកជាតិ​
១០,០​
-
​​៥,០​
​​១៥,
​​ម្សៅ​សាច់​, ម្សៅ​ត្រី​, កំទេចកំទី​សត្វ​ស្លាប​
​១០,០​
​​១០,០​
​​១០,០​
​​១០,
​អាល់​ហ្វាល់​ហ្វា ឬ​ស្មៅ​ស្ងួត​ផ្សេងទៀត​
,០​
​៥,០​
-
​៥,
​ម្សៅ​សណ្តែកដី​, ល្ង និង​គ្រាប់​កប្បាស​
-
​​១៥,០​​
-
-
​​កាកសំណល់​រោងចក្រ​ស្រា​បៀរ ឬ​ទឹកដោះគោ​ស្ងួត
,០​
​​៣,០​
​៥,០​
​​ម្សៅ​ឆ្អឹង​ចំហុយ ឬ​ចំណី​ដែល​មាន​ជាតិ​ផូស្វាត​
-
​​២,០​
-
​​៣,
​​អំបិល​
​០,៥​
​​០,៥​
​០,៥​
​០,
​​សរុប​
១០០​​
​១០០​
​១០០​
​១០០

​របប​អាហារ​គំរូ​សំរាប់​ផលិតកម្ម​មាន់​យក​សាច់​
អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​
​១-៣​
​៣-១០​
​សប្តាហ៍​ចុងក្រោយ​
……………………..ភាគរយ​……………………….
​គ្រាប់​ធញ្ញជាតិ​កិន​ម៉ដ្ឋ ឬ​គ្រើម​
​៥៨,៦៥​
​៦៣,១៥​​
​៦៨,២០
​ម្សៅ​សណ្តែកសៀង ឬ​គ្រាប់​សាក​ជាតិ​
​៣១,០០​
​២២,៥០​
​​១៦,៥០
​ម្សៅពោត​មាន​ជាតិ​ស្អិត ៦៥%​
​៣,០០​
​៤,០០​
​ម្សៅ​សាច់​, ម្សៅ​ត្រី​, កំទេចកំទី​សត្វ​ស្លាប​
​៥,០​
​៥,០​​
​៥,
​ខ្លាញ់​
,០០​
​៤,០០​
​៤,០០
​សំបក​ខ្ចង ឬ​ថ្មកំបោរ​ស្អិតៗ
​០,៦៥​
​០,៦៥​
​០,៦៥
​ចំណី​ដែលមាន​ជាតិ​ផូស្វាត​
,២៥​
​១,២៥​
​១,២៥
​អំបិល​
​០,២៥​
​០,២៥​
​០,២៥
​សារធាតុ​មេ​ធ្យូ​នី​ន ( methionine )
​០,១៥​
​០,១៥​​
​០,១០
​សារធាតុ​រ៉ែ​បន្ទាប់បន្សំ និង​ប្រេ​ម៉ិច​វីតាមីន
​០,០៥​​
​០,០៥​​
​០,០៥
​សរុប​
​១០០​
​​១០០​
​១០០

​របប​អាហារ​គំរូ​សំរាប់​មាន់​យក​ពង​នៅក្នុង​ប្រទេ​សេរី​ឡាំង​កា​
​អាយុ​គិត​ជា​សប្តាហ៍​
​​វត្ថុ​ធាតុ​ផ្សំ​
​០-៨​
​៨-១៨​
​មាន់​យក​ពង​
…………….ភាគរយ​……………….
Tambagalla ( sorghum )
​២៣,៩៥​
​​៤៤,៥​
​៤១,
​កន្ទក់​អង្ករ​
​៧,០​
​២៣,០​​
១៩,5
​ម្សៅ​ត្រី​
​១០,០​
​១២,០​​
,
​កាក​ដូង​
​២៥,០​
​​២០,០​
១៨,
​កា​កល្ង ( Sesamum indicum )
​១២,០​
   -
​២,
​សំបក​ខ្ចៅខ្យង​
  -
   -
​៦,
​អំបិល​
​០,៥​​
​០,៥​
​០,៥​
​សារធាតុ​មេ​ធ្យូ​នី​ន ( methionine )
​០,១៥​
​០,១៥​​
​០,១០
​សារធាតុ​រ៉ែ​បន្ទាប់បន្សំ និង​ប្រេ​ម៉ិច​វីតាមីន
​០,០៥​​
​០,០៥​​
​០,០៥
​សរុប​
​១០០​
​​១០០​
​១០០

បន្ថែម​ក្នុង​ចំណី​ ១០០​គី​ឡូក្រាម​នូវ :
​​Potassium iodide (g)
​០,១៤៥​
​​០,១៤៥​​
​០,១៤៥
Choline Chloride (21.7%) (g)
​៥៥៥​
​៥៣០​
​៥៤០

​របប​អាហារ​គំរូ​សំរាប់​មាន់​យក​ពង​នៅក្នុង​ប្រទេស​សាយ​អ៊ិ ( ZAIRE )
​អាយុ​គិត​ជា​សប្តាហ៍​
​ចំណីអាហារ​ផ្សំ​
​១-៨​
​៨-២៤​
​២៤​ឡើង​
Concentrate*
…………………ភាគរយ………………………
​ពោត​កិន​
​៣៣,០​
​​៤០,០​
​​៤០,០​
​​២០,
​​Millet, កិន​
​២២,០​
​១៥,០​
​​២០,០​
​១៨,
​​អង្ករ​កិន​
​១១,០​
  -
  -
  –
​ស្រូវ​កិន​
  -
​​១០,០​
​​១០,០​
​១០,
​​ម្សៅ​ត្រី​
​៧,៥​
​៧,០​
​​៣០,០​
​​៤,
​​ម្សៅ​សាច់​
  -
 -
​៣,០​
​៥,
​​ម្សៅ​ទឹកដោះគោ​
​៥,០​
​​៦,០​
  -
 –
​ម្សៅ​ដំបែរ​ស្ងួត​
​៣,០​
​១,០​
​​១,០​
​​ម្សៅ​កាក​សណ្តែកដី​
​៩,០​
​១២,៥​
​​១២,០​
​២៥,
​ម្សៅ​អាល់​ហ្វាល់​ហ្វា​
​៧,៥​
​​៥,០​
​៧,០​
​១២,
​​ឌី​កាល់ស្យូម​ផូស្វាត​
​០,៥​
​១,០​
​០,៥​​
​២,
​​សំបក​ខ្ចៅខ្យង​
​១,០​
​២,០​
​៣,០​​
​៣,
​​អំបិល​
​០,៥​
​០,៥​
​០,៥​
​១,
​​សរុប​
​១០០​
​​១០០​
​​១០០​
​១០០

​របប​អាហារ​គំរូ​សំរាប់​មាន់​យក​ពង​នៅក្នុង​ប្រទេស​អ៊ុយ​រ៉ា​ហ្គាយ ( URUGUAY )
​​ចំណីអាហារ​ផ្សំ​
​មាន់​ពង​
​កូន​មាន់​
……………ភាករយ​………….
ពោត​កិន​
​៤០,០​
​៤០,
​​ស្រូវ​សាឡី​កិន​រួច​
​៥,០​
​២០,
​​Sorghum
​៣,០​
  –
​​ស្រូវ barley កិន​
​២០,០​
​១៦,
​​កន្ទក់​
​១០,០​
   –
​​ម្សៅ​សាច់​
​៧,០​
​១៥,
​​កាក​គ្រាប់​ឈួករ័ត្ន​
​១០,០​
​៧,
​​សំបក​ខ្ចៅខ្យង​
​៤,០​
​១,
​​អំបិល​
​១,០​
​០,
​​សរុប​
​១០០​
​១០០
កម្មវិធីសុខភាពសត្វស្លាប ( Poultry Health Programs )
          ក​- ការការពារ​ប្រសើរ​ជាង​ការព្យាបាល ( Prevention versus treatment )
​ការការពារ​គឺជា​គន្លឹះ នៃ​ការទប់ស្កាត់​ជំងឺ​ទាំងឡាយ​របស់​បក្សី ។ ជាដំបូង​អ្នក​ចិញ្ចឹមសត្វ​ប្រហែលជា​គិត​អំពី​ថ្នាំ​ព្យាបាល​មុនគេ ក្នុងករណី​ដែលមាន​ផ្ទុះ​ជំងឺ​ឡើង។ ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្យា​បាល គេ​បាន​រិះរក​មធ្យោបាយ​ ព្យាបាល​ជំងឺ​ដូច​ជំងឺ​មនុស្ស​ដែរ ដោយ​ចាប់ផ្តើម​ព្យាបាល​ជំងឺ​ស្មានៗ។ យើង​ត្រូវ​ចងចាំ​ថា :
          ១- ថ្នាំ​មាន​តំលៃ​ថ្លៃ​
          ២- ការព្យាបាល​មានការ​ទាក់ទង​ទៅនឹង​ហ្វូង​សត្វ​ទាំងមូល​តែម្តង
          ៣- ការចាប់​សត្វ​មួយៗ ចាំបាច់​ត្រូវ​ចំណាយ​កំលាំង​ពលកម្ម​ច្រើន ប្រសិនបើ​ការព្យាបាល​ត្រូវបាន​គេ​ធ្វើឡើង តាមរយៈ​ការផ្តល់​តាម​មាត់ និង​ការចាក់ ។​
          ៤- ប្រសិនបើ​ផ្តល់​តាមរយៈ​ការផ្តល់​ចំណីអាហារ ឬ​ទឹក គេ​ចាំបាច់​ត្រូវការ​នូវ​ឧបករណ៍​ពិសេស​សំរាប់​លាយ ។​
          ៥- ជាទូទៅ​ការប្រើប្រាស់​ថ្នាំ​ពិសេសៗ ប្រកបដោយ​ជោគជ័យ​បាន លុះណាតែ​គេ​បានធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ។​
          ៦- ជាទូទៅ​ជំងឺ​កើតមានឡើង មាន​រយៈពេល​យូរ មុននឹង​ត្រូវបាន​គេ​ធ្វើការ​ព្យាបាល ។​
          ៧- ការប្រើប្រាស់​ថ្នាំ​អង់​ទី ​ប៊ី​យូ​ទិច ដោយ​មិន​ជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវ វា​អាច​បណ្តាល​ឲ្យ​ពពួក​បាក់តេរី បង្កើត​ភាព​ធ្ងន់ធ្ងរ​កាន់តែខ្លាំង​ឡើង ។​
          ជាទូទៅ​ការការពារ​អាច​សំរេចបាន​យ៉ាង​ល្អប្រសើរ​ដោយ :
          ១- ការចាក់​ថ្នាំ​ការពារ​ប្រឆាំងនឹង​ជំងឺ​ពិសេស​ដូចជា Newcastle, អុត​បក្សី ( fowl pox ) ។​
          ២- ធ្វើ​តេ​ស្តិ៍​ឈាម​មេមាន់​ ពូជ ដើម្បី​លប់បំបាត់​មេមាន់​ណា ដែលមាន​ផ្ទុកមេរោគ​មួយចំនួន ដូចជា​មាន​ជំងឺ​រាគស ( Pullorum ) និង​ជំងឺ​ប្រដាប់​ដង្ហើម​រ៉ាំរ៉ៃ ( chronic respiratory disease ) ។ គេ​ត្រូវ​ទិញ​កូន​មាន់តែ​ពី​មេ​ណា ដែល​បានធ្វើ​ការពិនិត្យ​ឈាម​ដោយ​គ្មាន​មេរោគ​រាគស និង​គ្មាន​ជំងឺ mycoplasma ។​
          ៣- ការផ្តល់​ចំណីអាហារ​ដែលមាន​តុល្យភាព នូវ​សារធាតុចិញ្ចឹម​គ្រ​ប់​គ្រាន់ ដូចជា​វីតាមីន​, សារធាតុ​រ៉ែ​, អាស៊ីតអាមីណេ និង​ថាមពល ដើម្បី​ការពារ​ជំងឺ​កង្វះ​សារធាតុចិញ្ចឹម ។​
          ៤- កំរិត​ចំណី​ដែល​ត្រូវ​លាយ​ ឲ្យ​មាន់​សាច់ ត្រូវដាក់​ថ្នាំ​ការពារ​ប្រឆាំង​និង​ជំងឺ​កុក​ស៊ី​ដ្យូ ( coccidiosis ) បើ​អាច​រកបាន​គេ​គួរផ្តល់​ឲ្យ​មាន់​ដែល​ចិញ្ចឹម​២​ខែ​ដំបូង ដើម្បី​ការពារ​ការខាតបង់ ដោយសារ​ជំងឺ​កុក​ស៊ី​ដ្យូ ។ ចំណី​ខ្លះ​ដែល​លាយថ្នាំ​ប្រឆាំង​ជំងឺ​កុក​ស៊ី​ដ្យូ​កំរិត​ខ្ពស់ សំរាប់​មាន់ពូជ ឬ​មាន់​ពង​​អាច​ការពារ​បាន ចំពោះ​ការប៉ះពាល់​នឹង​អូ​អូ​ស៊ី​ស និង​ថាមពល ដើម្បី​ការពារ​ជំងឺ​កង្វះ​សារ​ធាតុចិញ្ចឹម ។​
          ៥- គោលការណ៍​អនាម័យ​ដែល​ត្រូវ​អនុវត្តន៍​មាន :
          ​ក- មិន​ត្រូវយក​មាន់​ចាស់ៗ ចូលក្នុង​ហ្វូង​មាន់​ក្មេង​ឡើយ
​​          ខ- ហាម​ភ្ញៀវ ( រួមទាំង​អ្នកជិតខាង ), បក្សី​ព្រៃ​, សត្វ​កកេរ​, ជាពិសេស​អ្នក​ចិញ្ចឹម​មាន់នៅ​កន្លែង​ផ្សេង ចូលទៅក្នុង​ទ្រុង​ចិញ្ចឹម​មាន់ ។​
          - បន្ទាប់ពី​ការចូល​មើល​ទ្រុងមាន់​ អ្នកផ្សេង ពេល​ត្រឡប់មកវិញ​ត្រូវ​សំអាត​ខ្លួនប្រាណ​, ផ្លាស់ប្តូរ​សំលៀកបំពាក់​, និង​ស្បែកជើង​មុន​ចូលទៅក្នុង​ទ្រុង​របស់ខ្លួន ។​
          ឃ- ត្រូវ​យកចេញ​នូវ​ក្រដាស​ឡាំង​ក្រ​ខ្វក់​, សំឡី​ជូត​ស៊ុត​, បាវ​ចំណី និង​វត្ថុ​ណា​ដែល​ក្រ​ខ្វក់​ផ្សេងៗ​ទៀត ចេញពី​ទ្រុង​ចិញ្ចឹម ។​
          ង- បង្កើត​បែបបទ ចូល​ទាំងអស់​-​ចេញ​ទាំងអស់ ( all in-all out ) ” ដើម្បី​ធ្វើ​ឲ្យ​មាន​កន្លែង​ដាក់​សត្វ ទៅតាម​អាយុ​ផ្សេងៗ​គ្នា ដោយ​ដាក់​មាន់​ណា​ដែលមាន​អាយុ​ស្មើគ្នា ឲ្យ​នៅ​ជាមួយគ្នា ។​
          មុននឹង​នាំ​ហ្វូង​មាន់​ថ្មី​ចូល ត្រូវធ្វើ​អនាម័យ​ទ្រុង ដែល​ធ្លាប់បាន​ប្រើ​ឲ្យ​បាន​ស្អាត​ល្អ​មុន​រយៈពេល​២​អាទិត្យ​យ៉ាងតិច ។ ទ្រុង​ត្រូវដាក់​ហាល​នឹង​ពន្លឺព្រះអាទិត្យ ដើម្បី​សំលាប់​មេរោគ ។​
          បើ​មាន​សត្វ​ងាប់​ត្រូវ​នាំយក​ចេញ​ជា​ប្រញាប់ ដោយ​យកទៅ​ដុតចោល ឬ​កប់​ឲ្យ​ជ្រៅ ។ វា​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ ក្នុងការ​ធ្វើ​ជី​កំ​ប៉ុ​ស្ត ប្រសិនបើ​ក្នុងករណី​ហ្វូង​មាន់​ដ៏​ច្រើន​នេះ ត្រូវបាន​គេ​រំលាយចោល ។​ ​
          ខ​- ចំណាត់ថ្នាក់​នៃ​ជំងឺ​មាន់ ( Classification of diseases of chickens )
          ជំងឺ​មាន់​ត្រូវបាន​បែងចែក​ជា​ថ្នាក់ៗ ចំនួន​៧​ផ្សេងៗ​គ្នា ដូចជា :
          ១- ពពួក​បាក់តេរី : មាន​ជំងឺ​អាសន្នរោគ​បក្សី ( fowl cholera ), ជំងឺ​ផ្តាសាយ ( coryza ), គ្រុនពោះវៀន ( fowl typhoid ), មី​កូ​ប្លា​ស្មា ( mycoplasma ), ជំងឺ​រាគស ( Pullorum )
          ២- ពពួក​វីរុស : មាន​អុត​បក្សី ( fowl pox ), ញ៉ូ​វ​កាស ( Newcastle ), ជំងឺ​រលាក​ទងសួត ( infectious bronchitis )
          ៣- ប៉ារ៉ាស៊ីត​ខាងក្នុង : មាន​ព្រូនសំប៉ែត ( tapeworms ), ព្រូន​មូល ( round worms )
          ៤- ប៉ារ៉ាស៊ីត​ខាងក្រៅ : មាន​ចៃ ( lice ), ស្រមើល ( mites ), ដង្កែ ( ticks ),
          ៥- ពពួក​ប្រូ​តូ​សូ​អែរ : មាន​ជំងឺ​កុក​ស៊ី​ដ្យូ ( coccidia ), ជំងឺ blackhead
          ៦- ពពួក​ផ្សិត : មាន​ជំងឺឆ្លង​បណ្តាលមកពី​ផ្សិត និង​ជាតិពុល​មួយចំនួន ដោយសារ​ផ្សិត ( fungus infection and toxins produced by moulds ).
          ៧- កង្វះ​សារធាតុចិញ្ចឹម : ជំងឺ​ក្រិស ( rickets ), សូម​មើល​ជំពូក​ទី​៦

No comments:

Post a Comment